ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

ក្រុមការងារ​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​នាំយក​អំណោយ​សម្បុរ​ជន ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​

ក្រុមការងារ​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​នាំយក​អំណោយ​សម្បុរ​ជន ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០២៥-​លោក ឃឹម រដ្ឋា ចាងហ្វាង​គេហទំព័រ រស្មី ស្ទឹងត្រង់ បានដឹង​នាំ​ក្រុមការងារ​នាំយក​អំណោយ​សម្តារៈ ស្បៀង គ្រឿងឧបភោគ បរិភោគ និង​ថវិកា ដែល​អំណោយ​ទាំងអស់នេះ​គឺជា​ទឹកចិត្ត​របស់​ក្រុម​ការងារ​ក្នុង​អង្គភាព និង​សម្បុរ​ស​ជន​នានា ដើម្បី​យក​ទៅ​ផ្តល់ជូន​ដល់វិ​រៈកងទ័ព​ជួរ​មុខ ដែល​កំពុង​ការពារ​ទឹកដី​ដែល​សៀម​កំពុង​ឈ្លានពាន និង​បន្ត​យក​ទៅ​ផ្តល់​ជួយ​ដល់​បងប្អូន​ដែល​កំពុង​ភៀស​សឹក​នៅ​កន្លែង​ទី​ទួល​មាន​សុវត្ថិភាព​នៅក្នុង​វត្ត​ពោធិ៍​៥​ពាន់​ដើម ស្ថិតនៅ​ភូមិ​គូលែន​ខាងត្បូង ឃុំ​គូលែន​ខាងត្បូង ស្រុក​គូលែន ខេត្ត​ព្រះវិហារ ។​

‎​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក ឃីម រដ្ឋា ប្រធាន​អង្គភាព បាន​សំណេះសំណាល​និង​សួរសុខទុក្ខ​បងប្អូន​ដែល​ជា​កងកម្លាំង​ការពារ​ទឹកដី​សមរភូមិ​ជួរ​មុខ​ដែល​កំពុង​តែ​ប្រយុទ្ធ​ជាមួយ​កងទ័ព​ឈ្លានពាន​ទឹកដី​កម្ពុជា ព្រមទាំង​លើកទឹកចិត្ត​ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​ខិតខំ​ការពារ​ទឹកដី​កម្ពុជា មិន​អោយ​ជន​ណា​មក​ឈ្លានពាន​ទឹកដី​កម្ពុជា​សូម្បីតែ ១​មី​លី​ម៉ែត្រ​។​

‎​នា​ឱកាស​នោះ លោក ឃីម រដ្ឋា បាន​ថ្លែង​អំណរ​អរគុណ​ដល់​ទឹកចិត្ត​ក្រុមការងារ​អង្គភាព​គេហទំព័រ រស្មី ស្ទឹងត្រង់ ព្រមទាំង​សម្បុរ​ស​ជន​នានា ដែល​បាន​ផ្ដល់​ជា​សម្ភារៈ គ្រឿងឧបភោគ បរិភោគ និង​ថវិកា សម្រាប់​ប្រគល់​ជូន​តាមរយៈ​លោក​ដែល​ជា​ប្រធាន​អង្គភាព​ដើម្បី​យក​ទៅ​ចែកជូន​ដល់​កងទ័ព​ដែល​កំពុង​បំពេញ​ភារកិច្ច​ការពារ​ទឹកដី​របស់​យើង​មិន​ឱ្យ​ជន​ណា​ម្នាក់​មក​ឈ្លានពាន​បានឡើយ និង​បងប្អូន​ភៀស​សឹក​ដែល​កំពុង​ស្នាក់នៅ​ទីទួល​មាន​សុ​វត្ថិភាព​។

‎​សូម​បញ្ជាក់​ផង​ដែរ​ថា សម្ភារៈ​ដែល​ក្រុមការងារ​របស់​អង្គភាព​គេហទំព័រ រស្មី ស្ទឹងត្រង់ ដឹកនាំ​ដោយ​លោក ឃីម រដ្ឋា បាន​នាំយក​ទៅ​ផ្តល់ជូន​រួមមាន ៖
-​ខាងក្រោម​នេះ សម្ភារៈ​មកពី ៖
– ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ៖ ១-​អង្ករ ៧០០​គី​ឡូ​  ២-​មី ១០ ក​កេ​  ៣-​ទឹក​សុទ្ធ ៦០ យ​យួរ​  ៤-​សាច់គោ​ងៀត ៥ គីឡូក្រាម​   ៥-​ឆៃ​ប៉ូវ ២០ គីឡូក្រាម​   ៦-​ស្ករ ៤ គីឡូក្រាម​  ៧-​ប៊ីចេង ៤ គីឡូក្រាម​   ៨-​ទឹកត្រី ៣ ដប​   ៩-​ម៉ុង ៩ និង​ភួយ ១០ ព្រមទាំង​កន្ទេល ២ ផងដែរ​  កម្មករ​កម្មការិនី រោងចក្រ ទឹក​សុទ្ធ 100 យួរ មី​ខ្លាឃ្មុំ 10 កេស ម៉ាស​ប្រាំ​ដុំ ទឹកត្រី​បី​យួរ ទឹកស៊ីអ៊ីវ​មួយ​យួរ មី​ឆ្អិន​ស្រាប​រសជាតិ​ខ​គោមួយ​កេស ។
– ​ស្រុក​កង​ពិសី ៖ ត្រីខ 8 កំប៉ុង ទឹកត្រី 13 យួរ ទឹកស៊ីអ៊ីវ 11 យួរ ប្រេង​ឆា 12 ដប មី​ខ្លាឃ្មុំ​២០​កេស មី​សួរ ២ កេស ទឹក​សុទ្ធ 62 យួរ ពេល​ត្រជាក់ 5 កេស មី​ខោ​គោ 32 កេស ទឹក​សុទ្ធ​កម្ពុជា 16 កេស ដំឡូង​កូនក្មេង​2​ប្រអប់ ទឹក​ត្រចៀកកាំ 1 កេស ទឹកដោះគោ 3 កេស អង្ករ 200 គីឡូក្រាម ។
– ស្រុកកំពង់សៀម ខេត្តកំពង់ចាម ៖ ត្រីប្រាប្រឡាក់ 100 គីឡូផងបង ក្រុមការងារអង្គភាពរស្មីស្ទឹងត្រង់ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល