ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​បាត់ដំបង និង​ប៉ៃលិន​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​គ្រួសារ​ខ្វះខាត និង​ជនពិការ នៅ​ខេត្ត​កំពង់ស្ពឺ​ - វត្ត​អង្គ​ក្តី ប្រារព្ធ​ពិធី​បុណ្យ​ឡើង​សាលា និង​ពុទ្ធា​ភិ​សេក ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិសណ្តាន បុព្វការី​ជន ដែល​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​ - រឿង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ (​យក​លុយ​ពី​រោងចក្រ​) នៅ​មិនទាន់​ចប់​ទេ​! ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ណែនាំ​ទៅ​ប្រធាន​មន្ទីរ ឲ្យ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ - ស្មារតី «ខ្មែរជួយខ្មែរ»! «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រឡប់មកវិញហើយ, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា - សកម្មភាព​មនុស្សធម៌ ចែករំលែក​ក្ដី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​ដល់​គ្រួសារ​ខ្វះខាត​ - លោក​បណ្ឌិត ឃីម រដ្ឋា ចូលរួម​យុទ្ធនាការ កម្ពុជា​ស្អាត ខែ្មរ​ធ្វើបាន ជាមួយ​សាលា​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​ - លោក សន ស៊ិន ចៅសង្កាត់ គោក​រកា បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​លូ​រំដោះ​ទឹក និង​ស្តារ​សំអាត​ប៊ី​ហ្គាលូ ដែល​មាន​ការកកស្ទះ នៅ​ភូមិ​កប់​ស្រូវ​ធំ​..! - ឯកឧត្តម នេត្រ ភ​ក្ត្រា អញ្ជើញ​បើក​វេទិកា​ពិភាក្សា​មហា​អនុ​តំបន់​មេគង្គ ស្តី​ពី​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ក្រោម​ប្រធានបទ​«​ការកសាង​ទំនុកចិត្ត​ក្នុង​តំបន់ ភាព​ធន់​នឹង​ប្រព័ន្ធ​ឌីជីថល និង​ការចែករំលែក​ព័ត៌មាន​ដោយ​ការទទួលខុសត្រូវ​» - លោក បណ្ឌិត ឃីម រដ្ឋា ប្រធាន​អង្គភាព គេហទំព័រ រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​លោក អ៊ិន យឿន ទីប្រឹក្សា លោក បណ្ឌិត ហោ គន្ធា អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ដង្ហែ​អង្គ​ផ្កា សាមគ្គី មក​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​ព្រះឥន្ទ្រ​ទេព​
0

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ យុទ្ធជន​ពលី​ក្នុង​សមរភូមិ​មុខ ក្នុង​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត និង​ខេត្ត​កែប​

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ យុទ្ធជន​ពលី​ក្នុង​សមរភូមិ​មុខ ក្នុង​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត និង​ខេត្ត​កែប​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ថ្ងៃអាទិត្យ ទី​១០ សីហា ២០២៥ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ យុទ្ធជន​ពលី​ក្នុង​សមរភូមិ​មុខ ក្នុង​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត និង​ខេត្ត​កែប​។​

​ស្ថិត​ក្នុង​បរិយាកាស​ដ៏​ក្រៀមក្រំ​សោកសៅ​ឥត​គណនា​នៃ​ក្រុម​គ្រួសារ​យុទ្ធជន​ពលី លោកជំទាវ​បណ្ឌិត បាន​សំណេះសំណាល​សួរសុខទុក្ខ ដើម្បី​បាន​ជ្រាប​ពី​ជីវភាព និង​បញ្ហា​ប្រឈម​ក្នុង​ការបាត់បង់​បង្អែក​គ្រួសារ ដែល​ជា​យុវជន​ប្រកប​ដោយ​ឧត្តមគតិ និង​មនសិការ​ស្នេហា​ជាតិ ហ៊ាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី​។​

​លោកជំទាវ​បណ្ឌិត ក៏​បាន​បញ្ជាក់​អំពី​គោលជំហរ និង​គោលនយោបាយ​គិតគូរ​របស់​រាជរដ្ឋាភិបាល​សម្រាប់​យុទ្ធជន​ពលី​ជូន​ដល់​ក្រុមគ្រួសារ​។​

​បន្ថែម​ពី​នេះ លោកជំទាវ​បណ្ឌិត ក៏​បាន​ពាំនាំ​សារ​រំលែក​ទុក្ខ​ពី​សំណាក់ សម្តេច​តេជោ ប្រធានព្រឹទ្ធសភា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រមទាំង សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ទុក​ជា​សក្ខីភាព​ដល់​វីរភាព​មិន​អាច​កាត់ថ្លៃ​បាន​លើ​សមរភូមិ​មុខ​ដើម្បី​ការពារ​ជាតិ​មាតុភូមិ​។

​បន្ថែម​ពីលើ​ការ​សំណេះសំណាល និង​សារ​រំលែក​ទុក្ខ លោកជំទាវ​បណ្ឌិត ក៏​បាន​ផ្តល់ជូន​នូវ​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន​ជូន​ដល់​ក្រុមគ្រួសារ​យុទ្ធជន​ពលី​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល