ទាន់ហេតុការណ៍
កម្ពុជា​-​អ៊ីស្រាអែល ឯកភាព​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​ - លោក ធឹ​ម សំអាន អភិបាល នៃ គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ និង​លោក សន ស៊ិន ចៅសង្កាត់​គោក​រកា ឧបត្ថម្ភ​សម្ភារៈប្រើប្រាស់ និង​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​ប្រជា​ការពារ​សង្កាត់​គោក​រកា ចំនួន ២៨ នាក់ - បណ្ណ​កម្មសិទ្ធិ​ដីដ្លី​ជិត ៣ ពាន់​បណ្ណ ត្រូវ​ចែក​ជូន​ពលរដ្ឋ​នៅ​ឃុំ​បុស​លាវ ក្រោម​អធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា - សម្ដេច​ធិបតី​៖ រាជរដ្ឋាភិបាល​សម្រេច​បន្ត​ផ្តល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ លើ​ផលិតផល​ស៊ីម៉ងត៍​ក្នុងស្រុក​សម្រាប់​រយៈពេល ២ ឆ្នាំ​ទៀត​ - អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល រួម​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ជាង ៥០០​នាក់ ប្រារព្ធ​យុទ្ធនាការ​សម្អាត​បរិស្ថាន​នៅ​ស្រុក​កូន​មុំ​ - អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) បាន​រកឃើញ​ទំនិញ​មាន​ប្រភព​ដើម​ពី​ប្រទេស​ថៃ ចំនួន ៣១​ទីតាំង ខ័ណ្ឌ​ចំនួន​៥​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​តួ​ក​គី​យ៉េ​ថ្មី ប្ដេជ្ញា​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តួ​ក​គី​យ៉េ​-​កម្ពុជា ឱ្យ​កាន់តែ​ស៊ីជម្រៅ​ - យុទ្ធនាការ​សម្អាត​បរិ​ស្ថាន និង​កាប់​ព្រៃ​រំដោះ​មុខទឹក រៀបចំ​ឡើង​សាខា​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ប្រចាំ​ខេត្ត​កំពង់ស្ពឺ ដោយ​មាន​ការសហការ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ បង្ហាញ​ពី​ស្មារតី​សាមគ្គីភាព និង​ការរួម​សហការគ្នា​ដើម្បី​ផលប្រយោជន៍​សហគមន៍​ - យុទ្ធនាការ​សម្អាត​បរិ​ស្ថាន និង​កាប់​ព្រៃ​រំដោះ​មុខទឹក រៀបចំ​ឡើង​សាខា​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ប្រចាំ​ខេត្ត​កំពង់ស្ពឺ ដោយ​មាន​ការសហការ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ បង្ហាញ​ពី​ស្មារតី​សាមគ្គីភាព និង​ការរួម​សហការគ្នា​ដើម្បី​ផលប្រយោជន៍​សហគមន៍​ - ឆ្នេរ​សមុទ្រ​មួយ​កន្លែង​នៅ​ខេត្ត​កោះកុង ត្រូវបាន​បុគ្គល​ឯកជន​ចាក់ដី​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​
0

លោក​បណ្ឌិត ឃីម រដ្ឋា ចាងហ្វាង​គេហទំព័រ រស្មី​ស្ទឹងត្រង់ និង​ក្រុមការងារ រួមទាំង​ព្រះសង្ឃ នាំយក​អំណោយ សប្បុរសជន ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​

លោក​បណ្ឌិត ឃីម រដ្ឋា ចាងហ្វាង​គេហទំព័រ រស្មី​ស្ទឹងត្រង់ និង​ក្រុមការងារ រួមទាំង​ព្រះសង្ឃ នាំយក​អំណោយ សប្បុរសជន ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​៖ ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ស្រឡាញ់​ខ្មែរ នៅ លោក​បណ្ឌិត ឃីម រដ្ឋា ចាងហ្វាង​គេហទំព័រ រស្មី​ស្ទឹងត្រង់ បាន​ដឹកនាំ​ក្រុមការងារ និង​សហការី ព្រមទាំង​ព្រះសង្ឃ នាំយក​អំណោយ ជា​សម្ភារៈ និង​គ្រឿងឧបភោគ បរិភោគ ផ្តល់ជូន បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ភៀស​សឹក​ចេញពីផ្ទះ​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ មក​រក​កន្លែង​ទី​ទួល​មាន​សុវត្ថិភាព នៅក្នុង​វត្ត​ពោធិ៍ ៥​ពាន់​ដើម ស្ថិតនៅ​ភូមិ​គូលែន​ខាងត្បូង ឃុំ​គូលែន​ខាងត្បូង ស្រុក​គូលែន ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃ​ពុធ​ទី​២០ ខែ​សីហា ឆ្នាំ​២០២៥ កន្លងទៅនេះ ។ អំណោយ​ទាំងអស់​នេះ គឺជា​ទឹកចិត្ត​របស់​ក្រុម​ការងារ​ក្នុង​អង្គភាព និង​សម្បុរ​ស​ជន​នានា ដើម្បី​យក​ទៅ ផ្តល់ជូន ដល់វិ​រៈកងទ័ព​ជួរ​មុខ ដែល​កំពុង​ការពារ​ទឹកដី ដែល​សៀម​បាន​ឈ្លានពាន​កន្លងមក​នោះ ។ អំណោយ​ទាំងនោះ មាន​ជា​សម្ភារៈ និង​គ្រឿងឧបភោគ បរិភោគ សម្លៀក​បំពាក់​មនុស្ស​ចាស់ និង​ក្មេង ប្រុស​ស្រី មួយចំនួន​ផង​ដែរ ។​

​អំណោយ និង សម្ភារៈ​ដែល​ក្រុមការងារ​របស់​អង្គភាព​គេហទំព័រ រស្មី ស្ទឹងត្រង់ ដឹកនាំ​ដោយ​លោក ឃីម រដ្ឋា បាន​នាំយក​ទៅ​ផ្តល់ជូន​រួមមាន ៖ អង្ករ ១ តោន ទឹក​សុទ្ធ ៤០០ យួរ មី ៣០ កេស ភេសជ្ជៈ ១០ កេស ទឹកត្រី ២០ យួរ ទឹកស៊ីអ៊ីវ ២០ យួរ ខោអាវ ៣០០ កំប្លេ នំ​បុ័ង ១០០ ដើម ។​

​លោក សុខ សាន្ត​តារា អភិបាលរង​ខេត្ត​ព្រះវិហារ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម គីម រិទ្ធី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ បានធ្វើការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ បំផុត​ចំពោះ​លោក​បណ្ឌិត ឃីម រដ្ឋា ចាងហ្វាង​សារព័ត៌មាន​រស្មី​ស្ទឹងត្រង់ និង​លោក​ចាងហ្វាង​សារព័ត៌មាន​មួយចំនួនទៀត ព្រមទាំង​សប្បុរសជន​ទាំងអស់ ដែល​បាន​នាំ​អំណោយ​គ្រឿងឧបភោគ​បរិភោគ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដើម្បី​យកមក​ចែកជូន​ដល់​វីរៈ​យុទ្ធជន​ជួរមុខ​ក្នុង​ខេត្ត​ប្រាសាទ​ព្រះវិហារ លោក​ក៏​បាន​សួរសុខទុក្ខ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​ជា​ជន​ភាសិក​ចំនួន 250 គ្រួសារ ដែល​បាន​មក​ទទួល​អំណោយ​នៅ​ថ្ងៃនេះ​ដែរ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក​បណ្ឌិត ឃីម រដ្ឋា ប្រធាន​អង្គភាព បាន​សំណេះសំណាល និង​សួរសុខទុក្ខ​បងប្អូន​ដែល​ជា​កងកម្លាំង​ការពារ​ទឹកដី​សមរភូមិ​ជូរ​មុខ ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី​ដែល​សៀម បាន​ឈ្លានពាន​កន្លងមក​នោះ ព្រមទាំង​ជួយ​លើកទឹកចិត្ត​ដល់​កងកម្លាំង​ទាំងអស់​ដែល​ខិតខំ​ការពារ​ទឹកដី​កម្ពុជា មិន​អោយ​ជន​ណា​មក​ឈ្លានពាន​ទឹកដី​កម្ពុជា​សូម្បីតែ ១ មី​លី​ម៉ែត្រ និង​បាន​ជូនពរ ដល់​បងៗ កងកម្លាំង​ទាំងអស់​សូមឲ្យ​ជួបតែ​សេចក្តីសុខសប្បា​យទាំង​អស់​គ្នា​។​

​ក្នុង​ឱកាស​នេះ​ដែរ លោក​បណ្ឌិត ឃីម រដ្ឋា បាន​ស្វះស្វែង​រក​ជំនួយ​មនុស្សធម៌​បន្ថែមទៀត ដើម្បី​ចូលរួម​ចំណែក ជាមួយ​រាជរដ្ឋាភិបាល​ដែល​មាន​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ ក្លាហាន ដែលមាន សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បច្ចុប្បន្ន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​បវរ​មហា​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លោក​ទាំង​ទ្វេរ​បាន​ខិតខំ​ពុះពារ​គ្រប់​ឧបសគ្គ ដើម្បី​ជាតិ​មាតុភូមិ​និង​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់ៗ​រូប ! និង​មិន​អនុញ្ញាត​ឲ្យ​បរទេ​សណា​ឈ្លានពាន យក​ទឹកដី​កម្ពុជា សូម្បីតែ​មួយ​មី​លី​ម៉ែត្រ​ក៏​មិនបាន​ដែរ ។​

​នេះ​ជា​វីរភាព និង​ជា​បុព្វហេតុ ការពារជាតិ​មាតុភូមិ​កម្ពុជា ពី​សំណាក់​ប្រមុខ​ដឹកនាំ​របស់​កម្ពុជា​ដ៏​ឆ្លាត​វៃ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន របស់​វីរៈ​កងទ័ព​ជួរមុខ​របស់​យើង ដែល​លោក​ទាំងអស់​ខិតខំ​តស៊ូ​ពុះពារ គ្រប់​ឧបសគ្គ​ទាំង​អស់​យកអាយុ​ជីវិត​សាច់​ស្រស់​ឈាម​ស្រស់​ទៅ​ប្ដូរ​ដើម្បី​ជាតិ​មាតុភូមិ​និង​ប្រជាពលរដ្ឋ​។​

​លោក បណ្ឌិត ឃីម រដ្ឋា ក៏​បាន​បញ្ជាក់​នៅក្នុង​ឱកាស​នោះ​ដែរ​ថា កម្លាំង​សាមគ្គី​មនុស្សធម៌​ទាំងអស់នេះ​ហើយ គឺ​ស្មើនឹង ចង្កឹះ​មួយ​បាច់​គឺជា​ចង្កឹះ​ខ្លឹម​ដែល​ធ្វើឲ្យ​កម្លាំង​សត្រូវ បាន​ឈ្លានពាន​មកលើ​ប្រទេស​ជាតិ របស់​យើង​នេះ មាន​ការភ័យខ្លាច​និង​មិន​ហ៊ាន​ឈ្លានពាន ដើម្បី​យក​ទឹក​ដី​យើង​បាន​ទៀត​ឡើយ​។​

​លោក ឃីម រដ្ឋា និង ក្រុមការងារ ក៏​សូម​ប្រសិទ្ធពរ​ជ័យ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ភៀស​សឹក​ទាំងអស់ ជាពិសេស​សប្បុរសជន​នានា ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ទាំងអស់​សូមឲ្យ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ជា​និរន្តរ៍ ។​

​ឆ្លៀត​ឱកាស​នោះ លោក ឃីម រដ្ឋា បាន​ថ្លែង​អំណរ​អរគុណ​ដល់​ទឹកចិត្ត​ក្រុមការងារ​អង្គភាព​គេហទំព័រ រស្មី​ស្ទឹងត្រង់ ដែល​មាន​លោកស្រី វឿន សម លោកស្រី ឌន វ៉ន និង កញ្ញា ប៉ាន់ ស្រីមុំ ព្រមទាំង​ក្រុម​ការងារ​ទាំងអស់​ប្រចាំ​ស្រុក​គង់​ពិសី​ខេត្ត​កំពង់ស្ពឺ ដែល​បាន​ខិតខំ​អំពាវនាវ និង​កៀងគរ​អំណោយ​ឧបត្ថម្ភ ព្រមទាំង​សម្បុរ​ស​ជន​នានា ដែល​បាន​ផ្ដល់​ជា​សម្ភារៈ គ្រឿងឧបភោគ បរិភោគ និង​ថវិកា សម្រាប់​ប្រគល់ជូន តាមរយៈ​លោក ដែល​ជា​ប្រធាន​អង្គភាព ដើម្បី​យក​ទៅ​ចែកជូន​ដល់​កងទ័ព ដែល​កំពុង​បំពេញ​ភារកិច្ច​ការពារ​ទឹកដី​របស់​យើង និង​បងប្អូន​ភៀ​សសឹក ដែល​កំពុង​ស្នាក់នៅ ទី​ទួល​មាន​សុ​វត្តិភាព​នៅក្នុង​វត្ត​ពោធិ៍ ៥ ពាន់​ដើម ។​

​ក្នុងនោះ លោក ក៏​បាន​ថ្លែងអំណរគុណ​ដល់​ផងដែរ ព្រះ​តេជគុណ សុទ្ធ​សី​លោ សុខ សាវិន ជា​ព្រះ​គ្រូ​សូធ្យ​ស្តាំ និង ព្រះ​សុ​ត​បញ្ញោ ឆាយ សុភារៈ ជា​ព្រះ​គ្រូ​សូធ្យ​ឆ្វេង​តំណាង​ដ៏​ខ្ពង់ខ្ពស់ ព្រះចៅអធិការ​វត្ត​អង្គ​ក្តី ព្រះគ្រូ​ធម្ម​បា​លោ ហែម អ៊ុន ក៏ដូចជា​គណៈ​គ្រប់គ្រង សាលាបឋមសិក្សា​អង្គ​ក្តី ព្រមទាំង​ញាតិ​ញោម​ចំណុះជើងវត្ត​អង្គ​ក្តី​ទាំងមូល និង​បងប្អូន​សប្បុរសជន​ជិត​ឆ្ងាយ បាន​នាំ​យក​សម្ភារៈ​ផ្សេងៗ​មក​ចូលរួម​ជាមួយ​អត្មា ភាព​រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ កន្ទេល មុង ភួយ និង គ្រឿងឧបភោគ​មួយចំនួនទៀត ដើម្បី​ទៅ​ជួយ​ដល់​ជនភៀសសឹក​ដែល​កំពុង​ជួប ការលំបាក​ដោយសា​រកា​រ​ឈ្លានពាន​ពី​សំណាក់​ចោរ​សៀម​។​

​លោក ឃីម រដ្ឋា បាន​ថ្លែង​អំណរ​អរគុណ​ជាពិសេស ចំពោះ​ក្រុមហ៊ុន International Office Supply Co.,Ltd បាន​ចូលរួម ឧ​ត្ថ​ម្ភ​ម្សៅ​ទឹកដោះគោ សម្រាប់​កូនក្មេង ចំនួន ៥៦ កេស និង​ទឹកដោះគោ​សម្រាប់​ស្ត្រី​ពោះធំ​ចំនួន ១០ កេស ៕

                 

     

########

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល