ទាន់ហេតុការណ៍
លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​
0

ឯកឧត្តម ចាន់ ស៊ីថុន ទីប្រឹក្សា​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សួរសុខទុក្ខ និង​នាំ​អំណោយ​ជូន​វីរ​កងទ័ព ដែល​រងរបួស​អំឡុង​សង្គ្រាម​ឈ្លានពាន​របស់​កងទ័ព​សៀម

ឯកឧត្តម ចាន់ ស៊ីថុន ទីប្រឹក្សា​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សួរសុខទុក្ខ និង​នាំ​អំណោយ​ជូន​វីរ​កងទ័ព ដែល​រងរបួស​អំឡុង​សង្គ្រាម​ឈ្លានពាន​របស់​កងទ័ព​សៀម

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​៖ ឯកឧត្តម ចាន់ ស៊ីថុន ទីប្រឹក្សា​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា ប្រធាន​សាខា​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ទីក្រុង​ស្តុក​តុ​ន រដ្ឋ​កាលីហ្វ័​រញ៉ា សហរដ្ឋអាមេរិក និង ឯកឧត្តម ថាំង ប៊ុន​សុង បាន​អញ្ចើញ​ចុះ​សួរសុខទុក្ខ និង​នាំ​អំណោយ​ជូន​វីរ​កងទ័ព​ចំនួន​០២​រូប ដែល​បាន​រង​បួស​ជា​ទម្ងន់​អំឡុង​ពេល​សង្គ្រាម​ឈ្លានពាន​បូរណៈភាព​ទឹកដី​កម្ពុជា​ពី​សំណាក់​កងទ័ព​សៀម និង​កំពុង​សម្រាក​ព្យាបាល​របួស​នៅ មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២៥​នេះ​។​

​ទី​១​គឺ​៖ លោក​អនុសេនីយ៍ឯក កុល វន មេ​បញ្ជារ​ការរង វរ​សេនា​តូច​លេខ​៤៤៤ តំបន់​ប្រតិបត្តិការ​សឹក​រង​ឧត្តរមានជ័យ ឈរជើង​ប្រចាំការ​នៅ ប្រាសាទ​តា​ក្របី ដែល​រងរបួស​ក​និង​ដៃ​។​

​ទី​២​គឺ វីរ​កងទ័ព​ឈ្មោះ យឹម សុភ័ក្ត្រ នៅ​កងពលធំ​អន្តរាគមន៍​លេខ​៣ ប្រចាំ​ទិស​វត្ត​កែវ​សិក្ខា​គី​រី​ស្វា​រៈ ព្រះវិហារ ដែល​រងរបួស​ឆ្អឹងខ្នង​និង​រង​ផ្សែង​ពុល​របស់​ទាហាន​សៀម​បាញ់​មក​លើ​។​

​ក្រៅ​ពី​សំណេះសំណាល​និង​សួរសុខទុក្ខ ឯកឧត្តម ចាន់ ស៊ីថុន បាន​ពាំនាំ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​បងប្អូន​ខ្មែរ​យើង​រស់នៅ​សហរដ្ឋអាមេរិក ជាពិសេស​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូន​វីរ​កងទ័ព​រងរបួស និង​កងទ័ព​យើង​ដែល​កំពុង​ឈរជើង​នៅ​សមរភូមិ​ទាំងអស់​។

​ក្នុងឱកាស​នោះ ឯកឧត្តម ចាន់ ស៊ីថុន បាន​ផ្តល់​អំណោយ​ជូន​វីរ​កងទ័ព​ទាំង​ពីរ​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​១០០​ដុល្លារ និង​ទឹក​ត្រចៀក​កម្ម កាហ្វេ និង​នំ​ចំនួន​១​កន្ត្រក​។

​ទីបញ្ចប់ ឯកឧត្តម ចាន់ ស៊ីថុន បាន​ជូនពរ​បងប្អូន​វីរ​កងទ័ព​ទាំងអស់ ឱ្យមាន​សុខភាព​ល្អ និង​ឈ្នះ​មារ​សត្រូវ​ឈ្លានពាន ដោយ​ការពារ​បាន​នូវ​បូរណៈភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល