ទាន់ហេតុការណ៍
អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​
0

កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ខែសីហា និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២៥ របស់​ក្រុម​ការងារ​យុវជន​គណបក្ស​ក្រសួង​បរិស្ថាន

កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ខែសីហា និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២៥ របស់​ក្រុម​ការងារ​យុវជន​គណបក្ស​ក្រសួង​បរិស្ថាន

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រាជធានី​ភ្នំពេញ​ ៖ នា​រសៀល​ថ្ងៃ​ពុធ ១១ កើត ខែ​ភទ្របទ ឆ្នាំម្សាញ់​សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០២៥ ឯកឧត្តម ង៉ូវ បូរី​ណា សមាជិក​យុវជន​ជន​គណបក្ស​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​យុវជន​គណបក្ស​ក្រសួង​បរិស្ថាន កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ខែសីហា និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២៥ របស់​ក្រុម​ការងារ​យុវជន​គណបក្ស​ក្រសួង​បរិស្ថាន និង​ផ្សព្វផ្សាយ​អនុសាសន៍​ដ៏​ថ្លៃថ្លារ​របស់ សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្ដេច​មហា​បវរ​ធិបតី អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្ដាល ស្ដីពី​ការចូលរួម​ជា​ថវិកា និង​សម្ភារ​ឧបត្ថម​ដល់​កងទ័ព​នៅ​ជួរមុខ ដើម្បី​បង្ហាញ​ពី​ភាព​រួមគ្នា​ជា​ធ្លង់​មួយ​នៃ​ខឿន​ការពារ​ជាតិ​កម្ពុជា​។​

​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម​ប្រធាន ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ក្រសួង​បរិស្ថាន និង​ជា​សមាជិក​អចិន្ត្រៃយ៍​យុវជន​គណបក្ស​ថ្នាក់កណ្ដាល ជូន​ចំពោះ អនុប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកា​នៃ​ក្រុមការងារ​អចិន្ត្រៃយ៍​យុវជន​គណបក្ស​ក្រសួង​បរិស្ថាន លើសពីនេះ​ទៀត ឯកឧត្តម​ប្រធាន ក៏​បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ចំពោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា​ក្រុមការងារ​យុវជន​គណបក្ស​ក្រសួង​បរិស្ថាន ដែល​ពោរពេញ​ដោយ​សមត្ថភាព​ជំនាញ មានចំណេះដឹង និង​បទពិសោធន៍​ការងារ​ខ្ពស់​ក្នុងសង្គម ហើយ​បាន​ស្មគ្រ័ចិត្ត​មក​ជួយ​ការងារ​យុវជន​គណបក្ស និង​ការងារ​គណបក្ស​នៅ​មូលដ្ឋាន ប្រកប​ដោយ​ការប្តេជ្ញាចិត្ត ក្នុង​ការលះបង់​ពេលវេលា កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី និង​សម្ភារ ថវិកា សំដៅ​លើកកម្ពស់​ស្មារតី​ភ្ញាក់រលឹក ជំនឿ​ជឿជាក់ លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដណ្តើម​ប្រៀប​ខ្លាំង និង​ប្រៀប​ឈ្នះ ជូន​គណបក្ស​ជា​រៀង​ដរាប​តទៅ​។​

​ឯកឧត្តម​ប្រធាន ក៏​បាន​អំពាវនាវ​ឱ្យ​ក្រុមការងារ​យុវជន​គណបក្ស​ក្រសួង​បរិស្ថាន ទាំងអស់​ត្រូវ​បំពេញ​ការងា​រ​ជាមួយគ្នា​ក្នុង​លក្ខណៈ​ជា​បងប្អូន ស្មា​គៀក​ស្មា និង​សូម​ចងចាំ​ជានិច្ច​នូវ​បណ្តាំ​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្ដាល គឺ​ការគោរព​វិន័យ ការបំពេញភារកិច្ច​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ឈរលើ​គោលការណ៍​សាមគ្គី ឯកភាព​ផ្ទៃក្នុង និង​កិច្ចសហប្រតិបត្តិការ​ល្អ ជា​ពិសេស​ត្រូវ​ខិតខំ​រៀន​សូត្រ អភិវឌ្ឍ​សមត្ថភាព​ជាប់​ជាប្រចាំ ព្រមទាំង​ត្រូវ​មាន​សីលធម៌ គុណធម៌ ជាប់​ខ្លួន​ជានិច្ច​។ នៅក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម​ប្រធាន ក៏​បាន​រំលឹក​អំពី​គោលការណ៍​សំខាន់ៗ របស់​គណបក្ស​ដែល​បាន​ដាក់ចេញ​ដោយ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដូច​ជា​សិល្បៈ​នៃ​ការចែករំលែក យុទ្ធសាស្ត្រ​ឈ្នះៗ គោលការណ៍​សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ ជាពិសេស​សមិទ្ធិផល​ធំៗ​ជា​ប្រវត្តិសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ភ្លឺស្វាង​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល