ទាន់ហេតុការណ៍
​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ចា​វ ឡឺ​ជី (ZHAO Leji) ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន​ - លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង ចុះ​ធ្វើ​អធិការកិច្ច​នៅ​ពន្ធនាគារ​ខេត្ត ដើម្បី​ពង្រឹង​សីលធម៌​វិជ្ជាជីវៈ និង​ការគោរព​សិទ្ធិមនុស្ស​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា បំពេញ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន - លោក​ឧត្តមសេនីយ៍ត្រី ឡាក់ ម៉េង​ធី ស្នងការរង​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ប្រចាំ ខែ​ឧសភា ឆ្នាំ​២០២៦ របស់​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍ (HOTLINE) ជាមួយ​ជន​បរទេស ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - អភិបាល​ខណ្ឌ​ព្រែក​ព្នៅ រួមជាមួយ​លោក សន ស៊ីន ចៅសង្កាត់​គោក​រកា សហការ​ជាមួយ សហការ​ពី​អង្គ​ការចីភាព​បរិស្ថា​ន​កម្ពុជា ដឹកនាំ​សកម្មភាព​សម្អាត​បរិស្ថាន និង​ប្រមូល​សំរាម - កម្ពុជា​-​អ៊ីស្រាអែល ឯកភាព​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​ - លោក ធឹ​ម សំអាន អភិបាល នៃ គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ និង​លោក សន ស៊ិន ចៅសង្កាត់​គោក​រកា ឧបត្ថម្ភ​សម្ភារៈប្រើប្រាស់ និង​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​ប្រជា​ការពារ​សង្កាត់​គោក​រកា ចំនួន ២៨ នាក់ - បណ្ណ​កម្មសិទ្ធិ​ដីដ្លី​ជិត ៣ ពាន់​បណ្ណ ត្រូវ​ចែក​ជូន​ពលរដ្ឋ​នៅ​ឃុំ​បុស​លាវ ក្រោម​អធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា - សម្ដេច​ធិបតី​៖ រាជរដ្ឋាភិបាល​សម្រេច​បន្ត​ផ្តល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ លើ​ផលិតផល​ស៊ីម៉ងត៍​ក្នុងស្រុក​សម្រាប់​រយៈពេល ២ ឆ្នាំ​ទៀត​ - អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល រួម​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ជាង ៥០០​នាក់ ប្រារព្ធ​យុទ្ធនាការ​សម្អាត​បរិស្ថាន​នៅ​ស្រុក​កូន​មុំ​
0

លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំ​ក្រុម​ការងារ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១០ នៅ​វត្ត​កំពង់​ភ្លុក​!

លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំ​ក្រុម​ការងារ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១០ នៅ​វត្ត​កំពង់​ភ្លុក​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៥ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ដឹកនាំ​នាយ នាយរង និង​ពល​អាវុធហត្ថ ជាច្រើនរូប នាំយក​បច្ច័យ និង​ទេយ្យវត្ថុ អញ្ជើញ​កាន់បិណ្ឌ​វេន​ទី​១០ នៅ​វត្ត​មុនី​សាគរ​បវរ​សត្ថា​ស្រះកែវ​អណ្ដែត (​ហៅ​វត្ត​កំពង់​ភ្លុក​) ស្ថិតនៅ​ភូមិ​ដី​ក្រហម ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។​

​ក្នុងឱកាស​វេន​កាន់បិណ្ឌ​នេះ បាន​នាំយក​បច្ច័យ និង​ទេយ្យវត្ថុ​រួមមាន​៖ សា​ដក ១​ឈុត អង្ករ​ចំនួន ១៥០​គីឡូក្រាម ទឹក​សុទ្ធ​ទឹកក្រូច ៩​កេស មី​ជាតិ ៥​កេស ទឹកត្រី​ទឹក​ស៊ី​អ៉ីវ ១០​យួរ ទឹកដោះគោ​ខាប់ ២៤​កំប៉ុង និង​ទេយ្យវត្ថុ​មួយចំនួនទៀត ព្រមទាំង​បច្ច័យ​ប្រគេន​ព្រះសង្ឃ និង​ជូន​តាជី​យាយជី ថវិកា​សរុប​ចំនួន ៦,៣៧១,០០០​រៀល​។​

​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១០ ដើម្បី​ចូលរួម​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការី​ជន ជីដូន​ជីតា ញាតិ​កា​ប្រាំពីរ​សន្តាន ព្រមទាំង​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ វរៈ​កងទ័ព​ពលី លើ​សមរភូមិ ក្នុងពេល​បំពេញ​បេសកកម្ម ការ​រពារ​បូរណភាព​ទឹកដី និង​នាយទាហាន នាយទាហានរង ពលទាហាន​នៃ កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដែល​បាន​ពលី មរណៈ​ក្នុង​រយៈកាល​កន្លងមក​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល