ទាន់ហេតុការណ៍
អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​
0

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ជួប​សំណេះសំណាល​ជាមួយ​អតីត​ពលករ​ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ កំពុង​ធ្វើការ​នៅ​រោងចក្រ​ស៊ីគ្លូ​

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ជួប​សំណេះសំណាល​ជាមួយ​អតីត​ពលករ​ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ កំពុង​ធ្វើការ​នៅ​រោងចក្រ​ស៊ីគ្លូ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​៖ ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២៥-​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​កំពង់ស្ពឺ​បាន​លើកឡើង​ថា​ការងារ​នៅ​ប្រទេស​យើង​គឺ​មាន​ច្រើន​ណាស់ បងប្អូន​អាច​ចូល​ធ្វើ​ដោយ​គ្មាន​ហានិភ័យ​និង​គ្មាន​ការរើសអើង​ដូច​ធ្វើ​នៅ​ក្រៅប្រទេស​នោះទេ​។​ការលើក​ឡើង​ដូច្នេះ គ្រា​ដែល​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​អតីត​ពលករ​ចំណាកស្រុក​ដែល​កំពុង​បម្រើការ​នៅក្នុង​រោងចក្រ​ស៊ីគ្លូ​ខេត្តកំពង់ស្ពឺ ។​

‎​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី លើកឡើងថា ការធ្វើការងារ​នៅក្នុង​ស្រុក​មាន​ហានិភ័យ​ទាប និង​មិន​ប្រឈម​នឹង​ការរើសអើង ប្រមាថ ធ្វើទុក្ខបុកម្នេញ​នានា​ពី​សំណាក់​ក្រុម​ជ្រុលនិយម​ថៃ​នោះទេ ព្រោះ​គ្មាន​អ្នកណា​ស្រលាញ់​ខ្មែរ​ជាង​ខ្មែរ​ឡើយ​។​ក្រុម​ជ្រុលនិយម​ថៃ​មួយ​ចំនួន​បាន​វាយ​ធ្វើបាប និង​ប្រមាថ​មកលើ​ពលករ​ខ្មែរ ក្រោយ​មាន​បញ្ហា​ព្រំដែន​។​ដោយហេតុ​នេះ​បាន​ធ្វើឱ្យ​បងប្អូន​ពលករ​យើង​សម្រេចចិត្ត​ចាកចេញ​និង​វិល​មក​កាន់​មាតុប្រទេស​វិញ​។​

‎​ឯកឧត្តម​បាន​គូសបញ្ជាក់ថា កម្ពុជា​បច្ចុប្បន្ន មិន​ដូច​កម្ពុជា​កាលពី​២០​ឆ្នាំ​មុន​នោះ​ទេ បើ​និយាយ​ពី​ប្រាក់​ឈ្នួល គឺ​មាន​ការកើនឡើង​ជា​បន្តបន្ទាប់ ជាមួយនឹង​អត្ត​ប្រយោជន៍​ផ្សេងៗ​ជាច្រើន​ទៀត ខណៈ​ដែល​ការងារ​នៅ​ជិត​ផ្ទះ មាន​ភាពកក់ក្តៅ​ជាង​ការងារ​នៅ​ឆ្ងាយ​ពី​ក្រុមគ្រួសារ​។​ហើយ​ចំពោះ​វត្តមាន​នៃ​ការវិលត្រឡប់​មកវិញ​របស់​ពលករ​ខ្មែរ រាជរដ្ឋាភិបាល​ក៏​ដូច​អាជ្ញាធរខេត្ត ក្រុង​បាន​យកចិត្តទុកដាក់​និង​សម្របសម្រួល​គ្រប់បែបយ៉ាង​ធ្វើ​យ៉ាង​ឱ្យ​បងប្អូន​ទទួលបាន​ការងារ​ដោយ​មិន​ចាំបាច់​វិលត្រឡប់​ទៅវិញ ដែល​អាច​ប្រឈម​នូវ​ហានិភ័យ និង​ការ​មើលងាយ​ពី​ពួកក្រុម​ជ្រុលនិយម​ថៃ​ទៀត​នោះ​ទេ​។​យ៉ាងណាម៉ិញ​ចំពោះ​ប្រាក់​ឈ្នួល​នាពេល​បច្ចុប្បន្ន​ក៏​មិន​ចាញ់​ប្រទេស​ថៃ​នោះដែរ ហើយ​កាន់តែ​ពិសេស​គឺ​មួយ​ខែ​បងប្អូន​អាច​បើក​បាន​រហូត​ដល់​ទៅ​២​ដង​។​ហើយ​ទន្ទឹម​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ក៏​បាន​ជម្រុញ​ឱ្យ​អាជ្ញាធរ​និង​មន្ទីរ​ជំនាញ​ជួយ​សម្របសម្រួល​រាល់​ឯកសារ​ផ្សេងៗ​ដល់​បងប្អូន​ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ស្នាក់នៅ​និង​រក​ការងារ​ធ្វើ​។​

‎​នៅក្នុង​ជំនួប​សំណេះសំណាល​នោះ តំណាង​ពលករ​បាន​លើកឡើង​ថា ពួកគាត់​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាង​១០​ឆ្នាំ ខ្លះ​ក៏​ធ្វើ​នៅ​តាម​ហាង​លក់​បាយ ខ្លះ​នៅតាម​រោងចក្រ​ផ្សេងៗ​។​ក្រោយ​ព្រឹត្តិការណ៍​ព្រំដែន ពួកគាត់​ត្រូវបាន​ផ្អាក​ការងារ​តែ​ថៅកែ​រោងចក្រ​និង​ហាង​មិនឱ្យ​វិលត្រឡប់​មក​មាតុប្រទេស​វិញ​ទេ ដោយ​គេ​អះអាងថា​និង​ឱ្យចូល​ធ្វើការ​វិញ​បន្ទាប់ពី​សភាពការណ៍​ព្រំដែន​ដោះស្រាយ​រួចរាល់​។​

‎​ក្នុង​ដំណាក់កាល​នោះ ពួកគាត់​ត្រូវ​ពួន​សំងំ​នៅក្នុង​បន្ទប់​មិន​អាច​ដើរហើរ​សេរី​នោះទេ​ព្រោះ​ខ្លាច​មាន​ការ​វាយ​ធ្វើបាប​ពី​សំណាក់​ក្រុម​ជាតិនិយម​ថៃ​។​ដោយ​ស្ថានភាព​ប្រទេសជាតិ​កាន់តែ​តានតឹង ពួកគាត់​បាន​សម្រេចចិត្ត​វិលត្រឡប់​មក​មាតុប្រទេស​វិញ ហើយ​ស្របពេល​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ប្រកាស​ប្រាប់​ថា នៅក្នុង​ប្រទេស​មាន​ការ​ងារ​សម្រាប់​ពួកគាត់​។​ពេល​មក​ដល់​គឺ​មិន​ខ្វះ​មែន ហើយ​ប្រាក់​បៀរ​វត្សរ៍​ក៏​បាន​ថ្លៃ​និង​បើក​ក្នុង​មួយ​ខែ​២​ដង​ទៀត​ផង ដែល​អាច​ជួយ​ដោះស្រាយ​ដល់​ជីវភាព​បាន​យ៉ាង​ល្អប្រសើរ ដូច្នេះ​ពួកគាត់​សន្យា​មិន​វិលត្រឡប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ទៀត​ទេ ៕​ (រដ្ឋបាលខេត្តកំពង់ស្ពឺ)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល