ទាន់ហេតុការណ៍
លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​"
0

សប្បុរសជន​បាន​នាំយក​នូវ ជំនួយ និង​អំណោយ របស់​សប្បុរសជន​នានា​ឧបត្ថម្ភ​ដល់ បញ្ជាការដ្ឋាន​ទ័ព​ពិសេស ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី នៅតាម​បន្ទាត់​ខ្សែរ​ព្រំដែន កម្ពុជា ថៃ នៃ​ខេត្ត​ព្រះវិហារ

សប្បុរសជន​បាន​នាំយក​នូវ ជំនួយ និង​អំណោយ របស់​សប្បុរសជន​នានា​ឧបត្ថម្ភ​ដល់ បញ្ជាការដ្ឋាន​ទ័ព​ពិសេស ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី នៅតាម​បន្ទាត់​ខ្សែរ​ព្រំដែន កម្ពុជា ថៃ នៃ​ខេត្ត​ព្រះវិហារ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​ព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២៥ សប្បុរសជន​បាន​នាំយក​នូវ​ជំនួយ និង​អំណោយ របស់​សប្បុរសជន​នានា ដើម្បី​ផ្តល់ជូន​ដល់ បញ្ជាការដ្ឋាន​ទ័ព​ពិសេស ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី នៅតាម​បន្ទាត់​ខ្សែរ​ព្រំដែន កម្ពុជា ថៃ នៃ​ខេត្ត​ព្រះវិហារ ។

​ក្រុមការងារ​សប្បុរស​ជន ដែល បាន​ដឹក​យក​ជំនួយ​ទៅ​ជួយ​ដោយ​ផ្ទាល់​នៅ​ទី បញ្ជាការដ្ឋាន​ទ័ព​ពិសេស រួមមាន​÷
១ លោកជំទាវ ឆាយ សុខន​
២ លោក​បណ្ឌិត ឃីម រដ្ឋា អគ្គនាយក​ការផ្សាយ របស់ អង្គភាព​សារព័ត៌មាន រស្មី​ស្ទឹងត្រង់
៣ លោក ទុំ រតនា អគ្គនាយក​ការផ្សាយ​ផ្សាយ​របស់​អង្គភាព Flash News
៤ យ៉េង សុធា អគ្គ​នាយ​ការផ្សាយ​របស់​អង្គភាព​សារព័ត៌មាន ST News TV online
៥ ព្រះ​តេជគុណ សុខ សាវិន ព្រះ​គ្រូសូត្រស្ដាំ និង​ព្រះ​តេជ​គុណ ឆាយ សុភារៈ ព្រះ​គ្រូសូត្រឆ្វេង រួម​ជាមួយ​ញាតិ​ញោម​ពុទ្ធបរិស័ទ តំណាង​ព្រះ​ធម្ម​បា​លោ ហែម អ៊ី​ន ព្រះគ្រូ​ចៅអធិការ​វត្ត​អង្គ​ក្ដី ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ។​
​លើសពីនេះ ក៏មាន លោកតា​អាយុ ៩៦​ឆាំ និង​បងប្អូន​ប្រជាពលរដ្ឋ និង​សហការី​របស់​អង្គភាព ទាំងអស់​សរុប​ចំនួន​ប្រមាណ​ជា ២៧ នាក់ ។​

​អំណោយ សប្បុរសជន ដែល​ត្រូវបាន​ក្រុមការងារ​នាំយក​និង​ឧបត្ថម្ភ​ជូន​ដល់​ដោយផ្ទាល់ ដល់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ដែល​កំពុង​ឈរជើង​ការពារ តាម​បន្ទាត់​ខ្សែ​ព្រំដែន កម្ពុជា​-​ថៃ រួមមាន ៖ ទឹកបរិសុទ្ធ ចំនួន ១,០០០ យួរ​, អាវ​ភ្លៀង ចំនួន ៣០ អាវ​, មី​ជាតិ ចំនួន ៦ កេស​, ធ្យូង ចំនួន ៦ បាវ​, នំ​បុ័ង ចំរុះ ចំនួន ២៨០ ដើម​, បារី ចំនួន ២ សុង ។​

​នៅក្នុង​ពិធី​ការប្រគល់​ជំនួយ ដល់​កងទ័ព​នោះ​ផងដែរ ព្រះសង្ឃ​ចំនួន ២ ព្រះអង្គ​បាន​ធ្វើ ជយ័​ន្តោ ប្រោះព្រំ ជូន​ដល់​កងទ័ព​ជួរមុខ សូម​ឱ្យ​បារមី វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​លោក តាម​ជួយ​ថែរក្សា​ការពារ​ដល់​កងទ័ព​ជួរ​មុខ​ទាំង​អស់ បាន​នូវ​សេចក្តីសុខ ឈ្នះ​អស់​មាស​ត្រូវ ទៅលើ​កងទ័ព​សៀម ដែល​កំពុង​មាន​កា​ឈ្លានពាន​ទឹកដី​កម្ពុជា សូម​ឲ្យ​វិនា​សសន្តិ​កុំបី​ខាន ។​

​លោក ថោង ម៉ាឡៃ នាយការិយាល័យ​ទី​៤ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ ស៊ុំ សំណាង មេបញ្ជាការ​រដ្ឋា​ន​ទ័ព​ពិសេស បាន​ថ្លៃ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​នូវ ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​តែមួយ ជូន​ចំពោះ លោក​អគ្គនាយក អង្គភាព​សារព័ត៌មាន​ទាំង​៣ និង​សហការី​ទាំងអស់ ពិសេស​ឯកឧត្តម​លោកជំទាវ ព្រមទាំង​ព្រះសង្ឃ លោកតា​លោកយាយ បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​យក​ជំនួយ​មកដល់ ចំណុច​ទីតាំង ដែល​កំពុង​ឈរជើង​របស់ ទីបញ្ជាការដ្ឋាន​ទ័ព​ពិសេស សូមឱ្យ​អស់លោក​ទាំងអស់​បាន​ជួប​តែ​និង​សេចក្តីសុខ​សេចក្តីចម្រើន រកស៊ី​ទទួលទាន​មានបាន​គ្រប់​ក្រុម​គ្រួសារ​ទាំងអស់​គ្នា​។​

​ស្រប​ជាមួយ​គ្នា ពេល​ព្រឹក​ថ្ងៃ​ទី​១២​ខែតុលា ឆ្នាំ​២០២៥ នេះ​ផង​ដែរ លោក​អគ្គនាយក​អង្គភាព​សារព័ត៌មាន​ទាំងបី​ខាងលើ ក្នុង​ស្មារតី​ខ្មែរ​តែ​មួយ​ត្រូវតែ​ជួយ​គ្នា នៅក្នុង​តំបន់​ជួរមុខ​របស់​កងទ័ព​កម្ពុជា ដែល​កំពុង​ឈរជើង​ការពារ​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ លោក អគ្គនាយក​ទាំង​៣​អង្គភាព បាន​ចែករំលែក នូវ​ជំនួយ​ជួយ​ដល់​កងទ័ព កងពល​លេខ​៩ នូវក្នុង​ទឹកចិត្ត​បន្តិច​បន្តូច​ជាក​រួមចំណែក​រួមមាន​៖ ទឹកបរិសុទ្ធ​ចំនួន ២១៤​យួ នំប៉័ង​ចំនួន​១២០​ដើម មី​ជាតិ ចំនួន ៤ កេស ដែល​មាន​លោក គីម សុភ័ណ្ឌ (​ហៅ តា​គ្រោង​) តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​មេបញ្ជាការ បាន​មក​ទទួល​នូវ​ជំនួយ​ឧបត្ថម្ភ​អំពី លោក​អគ្គនាយក​ទាំង​៣​អង្គភាព លោក គីម សុភ័ណ្ឌ​(​ហៅ តា​គ្រោង​) សូមឱ្យ​អស់លោក​ទាំងអស់​បាន​ជួប​តែ​និង​សេចក្តីសុខ​សេចក្តីចម្រើន រកស៊ី​ទទួលទាន​មានបាន​គ្រប់​ក្រុម​គ្រួសារ​ធ្វើដំណើរ​ទីជិត​ទី​ឆ្ងាយ​សូម​បាន​សុខ​សុវត្ថិភាព​ជា​រៀង​រូត​កុំបី​ខាន ៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល