ទាន់ហេតុការណ៍
លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​"
0

អាជ្ញាធរ​ខេត្ត​កណ្តាល ចុះ​ពិនិត្យ​ការបាក់​ច្រាំង​មាត់​ស្ទឹង ស្ថិត​នៅ​ចំណុច​វត្ត​ជ្រោយ ក្នុង​ឃុំ​លើកដែក ស្រុក​កោះធំ​

អាជ្ញាធរ​ខេត្ត​កណ្តាល ចុះ​ពិនិត្យ​ការបាក់​ច្រាំង​មាត់​ស្ទឹង ស្ថិត​នៅ​ចំណុច​វត្ត​ជ្រោយ ក្នុង​ឃុំ​លើកដែក ស្រុក​កោះធំ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្តាល​)៖ ច្រាំង​មាត់​ស្ទឹង ស្ថិតក្នុង​ឃុំ​លើកដែក រង​ការបាក់​ស្រុត បណ្តាលមកពី​ទឹក​ទន្លេមេគង្គ និង​ទឹក​ទន្លេបាសាក់​ហូរ​ចូល​តាម​ព្រែក​លើកដែក មក​ប្រសព្វ​ត្រង់​ចំណុច​មុខ​វត្ត​ជ្រោយ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​កោះធំ នា​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៥​នេះ​ត្រូវបាន ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ដឹកនាំ​មន្ទីរជំនាញ មន្ត្រី​បច្ចេកទេស អាជ្ញាធរ​ដែនដី ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ចំណុះជើងវត្ត ចុះ​ពិនិត្យ​ជាក់ស្តែង​ទីតាំង​មាត់​ស្ទឹង​លើកដែក ដែល​រង​ការបាក់​ច្រាំង នៅ​ចំណុច​វត្ត​ជ្រោយ ភូមិ​អន្លង់​ស្លា​ត ឃុំ​លើកដែក ស្រុក​កោះធំ ខេត្ត​កណ្តាល​។

​តាម​របាយការណ៍ លោក​អភិបាល​ស្រុក​កោះធំ បានឱ្យដឹងថា​៖ ទីតាំង​ដែល​បាន​បាក់ស្រុត​នេះ ស្ថិត​នៅ​វត្ត​ជ្រោយ ជាប់មាត់​ស្ទឹង​លើកដែក នៅពេល​ដែល​ទឹក​ពី​ទន្លេមេគង្គ និង​ទន្លេបាសាក់​ហូរ​ចូល​តាម​ព្រែក​លើកដែក មក​ប្រសព្វ​ត្រង់​ចំណុច​មុខ​វត្ត​ជ្រោយ​នេះ ធ្វើឱ្យ​ចរន្តទឹក​កួច​វិល បណ្តាលឱ្យ​ដី​ច្រាំង​សឹក​រិច​រិល ស្រប​ពេល​លូ​រំដោះ​ទឹកភ្លៀង​ក្នុង​វត្ត​បង្ហូរ​ធ្លាក់ចំ​ទីតាំង​ដែល​បាន​បាក់ស្រុត ដែល​ជា​ផ្នែក​មួយ​ធ្វើឱ្យ​មាន​ជម្រាប​ទឹក​ក្រោម​ដី បណ្តាល​ឱ្យ​មាន​ការបាក់​ស្រុត​តែម្តង​។

​តាម​របាយការណ៍​ដដែល​បានបញ្ជាក់​ថា​៖ ហេតុការណ៍​បាក់ស្រុត​ច្រាំង​នេះ​បាន​បណ្តាល អោយ​ច្រាំង​ស្ទឹង​លើកដែក​បាក់ស្រុត​ប្រវែង ៤០​ម៉ែត្រ និង​បាក់​ចូល​ជម្រៅ​ប្រហែល ២០​ម៉ែត្រ ព្រមទាំង​បង្ក​ការខូចខាត​រោង​លោកតា​ធ្វើ​ពី​បេតុង ១​ខ្នង ទំហំ ៤x៤, របង​គ្រឹះ​១២ ម៉ែត្រ​, សាប​បេតុង ២០x២០​ម៉ែត្រ​, កុដិ​ឈើ​ប្រក់​ក្បឿង ទំហំ ៦x២៤, កញ្ចុះ​បេតុង​ប្រក់​ក្បឿង ទំហំ ៤x៦, ជណ្ដើ​បេតុង​ចុះ​មាត់​ស្ទឹង​ទំហំ ២x៦, ដើម​រាំងភ្នំ ២​ដើម​, ដើម​ឈើទាល ៥​ដើម និង​ដើម​ស្វាយ ២​ដើម​៕

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល