ទាន់ហេតុការណ៍
លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​"
0

ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជល​នៅ​ភូមិសាស្ត្រ ចំណុច​កំពង់ទូក​បឹង​ជ្រោយ ភូមិ​បឹង​ជ្រោយ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​

ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម   ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជល​នៅ​ភូមិសាស្ត្រ ចំណុច​កំពង់ទូក​បឹង​ជ្រោយ ភូមិ​បឹង​ជ្រោយ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កំពង់ចាម ៖ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២៥ ខណ្ឌ​រដ្ឋបាល ជលផល​កំពង់ចាម សហការ​ជាមួយ​អធិការដ្ឋាន​រដ្ឋបាល​ជ​ល​ផល​មេគង្គ ចុះទៅ​ពិនិត្យ​ទីតាំង និង​ស្រាវជ្រាវ​រក​ព័ត៌មាន​ដល់​កន្លែងកើតហេតុ នៅ​ចំណុច​កំពង់ទូក​បឹង​ជ្រោយ ភូមិ​បឹង​ជ្រោយ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ករណី​មាន​ការចុះផ្សាយ​របស់​សារព័ត៌មាន សុផាត ញ៉ូ (SP News) ដែល​បាន​ផ្សាយ​កាលពី ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២៥ តាម​ប្រព័ន្ធ​ព័ត៌មាន​អន​ឡាញ​ហ្វេ​សប៊ុក (Fece book) ថា​មាន​បទល្មើស នេសាទ​កាន់តែ​គគ្រឹកគគ្រេង​នៅក្នុង​បឹង​ជ្រោយ ព្រោះ​មាន​មេ​ឈ្មួញ​ដ៏​ធំ​ចាំ​ប្រមូល​ទិញ​កូន​ត្រី​យក​ធ្វើ​ត្រី នុយ​ឲ្យ​ត្រី​ចិញ្ចឹម​ស៊ី​ក្នុង​មួយ​ថ្ងៃៗ​រាប់​តោន​ចឹង​សោះ​។

​ក្រោយ​ពី​ការចុះ​ស្រាវជ្រាវ​ទទួលបាន​លទ្ធ​ផល​ដូចខាងក្រោម​៖
១. តំបន់​បឹង​ជ្រោយ​សម្បូរ​ការនេសាទ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូចៗ ហើយ​ក៏​គ្មាន​ឈ្មួញ​ធំៗ​ចុះ​ចាំ​ទិញ​កូន ត្រី​យក​ធ្វើ​ត្រី​នុយ​ដែរ គឺមាន​តែ​អាជីវករ​ក្នុងស្រុក មក​រង់ចាំ​ទិញ​យក​ទៅ​លក់​នៅ​តាម​ទីផ្សារ ឬ​យក​ទៅ​ធ្វើ​ប្រហុក ផ្អក ម៊ាំ ទឹកត្រី សម្រាប់​ដោះស្រាយ​ជីវភាព​នៅ​ក្នុង​រដូវប្រាំង​។​

២. ប្រភេទ​ឧបករណ៍​នេសាទ​ដែល​ប្រជា​នេសាទ​ធ្វើ​អាជីវកម្ម​តាម​ទម្លាប់​របស់​ពួកគាត់​រួមមាន​៖ មង សន្ទូច ថ្ន​ង លប រ៉ាវ សំណាញ់ និង​ឧបករណ៍​ស្រប​ច្បាប់​ផ្សេងៗ​ទៀត​។ ចំណែក​ឧបករណ៍​ល្មើស​ច្បាប់​ដូចជា ស្បៃ​មុង របាំង ផ្ចិត​ព្រែក ឧបករណ៍​ឆក់​ត្រី​ជាដើម ត្រូវបាន​សមត្ថកិច្ច​រួមសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ទប់ស្កាត់ និង​បង្ក្រាប ជាប្រចាំ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​នៅតែមាន​ជនខិលខូច​លប​លួច​ប្រព្រឹត្ត ជាពិសេស​នៅ​តំបន់​ឆ្ងាយៗ​ដែល​សមត្ថកិច្ច ពិបាក​ទៅដល់ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល