ទាន់ហេតុការណ៍
លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​"
0

លោក​បណ្ឌិត ឃឹម រដ្ឋា អញ្ជើញ​ដង្ហែរ​អង្គ​កឋិនទាន​សាមគ្គី វត្ត​អង្គ​ក្តី ស្ថិតនៅ​ភូមិ​ព្រៃ​ស្មាច ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ

លោក​បណ្ឌិត ឃឹម រដ្ឋា អញ្ជើញ​ដង្ហែរ​អង្គ​កឋិនទាន​សាមគ្គី វត្ត​អង្គ​ក្តី ស្ថិតនៅ​ភូមិ​ព្រៃ​ស្មាច ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពង់ស្ពឺ​៖ ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក បណ្ឌិត ឃឹម រដ្ឋា និង​ជា​ប្រធាន​អង្គភាព​សារព័ត៌មាន រស្មី ស្ទឹងត្រង់ បាន​អញ្ជើញ​ដង្ហែរ​អង្គ​កឋិនទាន​សាមគ្គី យក​ទៅ​វេ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅក្នុង វត្ត​អង្គ​ក្តី ស្ថិតនៅ​ភូមិ​ព្រៃ​ស្មាច ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់ ឯកឧត្តម ព្រំ​សំអឿន លោកជំទាវ ឆាយ​សុខន លោកជំទាវ​លឹម​វណ្ណា លោក​លី​គឹម​ស៊ិន​  ព្រះសង្ឃ​គ្រប់​ព្រះអង្គ លោក លោកស្រី និង​សមាជិក​សមាជិកា ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​យ៉ាងច្រើន​កុះករ ឯកឧត្តម លោកជំទាវ និង​សមាជិក​សមាជិកា​អង្គភាព​គេហទំព័រ​រស្មី​ស្ទឹងត្រង់ ព្រមទាំង​ពុទ្ធបរិស័ទ​បាន​ដង្ហែ​កឋិនទាន និង​វេរ​ប្រគេន​នូវ​កឋិន​ចីវរ​ជូន​ចំពោះ​ព្រះសង្ឃ​ដែល​បាន​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស ដើម្បី​ទទួលបាន​នូវ​អានិសង្ស​ដ៏​ឧត្តុង្គឧត្តម​ក្នុង​ព្រះពុទ្ធសាសនា​។ ក្រៅ​ពី​ការបំពេញ​បុណ្យ​កុសល ពិធី​នេះ​ក៏​មាន​គោលបំណង​ប្រមូល​បច្ច័យ (​ថវិកា​) សម្រាប់​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​អារាម និង​បំពេញ​តាម​តម្រូវការ​ចាំបាច់​ផងដែរ​។​
‎
‎​ពិធីបុណ្យ​កឋិនទាន គឺជា​ពិធី​បុណ្យ​ដ៏​ធំ​មួយ​ក្នុង​ព្រះពុទ្ធសាសនា ដែល​ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​តែងតែ​ចូលរួម​ធ្វើជា​ប្រធាន ឬ​ជា​សប្បុរសជន ដើម្បី​ប្រមូល​បច្ច័យ​កសាង​សមិទ្ធផល​ក្នុង​វត្ត​អារាម និង​វប្បធម៌​។ ការចូលរួម​ក្នុង​ពិធីបុណ្យ​កឋិនទាន មិន​ត្រឹមតែ​ជា​ការបំពេញ​បុណ្យ​កុសល​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការបង្ហាញ​នូវ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ចំពោះ​វិស័យ​សាសនា ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​សីលធម៌​សង្គម​។​
‎
‎​កឋិនទាន ជា​បុណ្យប្រពៃណី​ព្រះពុទ្ធសាសនា ដែល​មាន​សម្តែង​ទុក​ក្នុង ព្រះ​វិន័យ​បិដ​ក មហា​វគ្គ កឋិន​ក្ខ​ន្ធ​កៈ ដែល​ទាយក ទាយិកា​មាន​សទ្ធា​ជ្រះថ្លា នាំយក​ចីវរ​ទៅ​វេរ​ប្រគេន​ព្រះ​ភិក្ខុសង្ឃ ដែល​បាន​គង់​ចាំ​វស្សា​អស់​ត្រីមាស ក្នុង​អាវាស​វត្ត​ណាមួយ និង​ជា​ទាន​វិសេស មាន​លក្ខណៈ​ប្លែក​ជាង​ទាន​ដទៃ ៥ យ៉ាង ភិក្ខុសង្ឃ​បាន​ក្រាល​គ្រង​កឋិន​ទទួលបាន​សង្ឃ​លាភ និង​អានិសង្ស ៥ ហើយ​អ្នក​ប្រគេន​កឋិន​ចីវរ ក៏​ទទួលបាន​អានិ​ស្ស​៥​ផងដែរ ៕

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល