ខណៈនេះ រឿងកាន់តែក្តៅហើយ ខណៈដែលកូនស្រី លោក ភួង រ៉ា រស់នៅភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ ប្រកាសឲ្យលោក ឈិន ម៉ៅ ចូលខ្លួនទូទាត់សងលុយឪពុកខ្លួន ព្រោះលោក ឈិន ម៉ៅ បានគេចវេសជាយូរមកហើយ។
សូមបញ្ជាក់ថា លោក ឈិន ម៉ៅ ជាចាងហ្វាង អង្គភាពបណ្ដាញសារព័ត៌មានថ្មី (ហៅកាត់ថា N.3) ធ្លាប់ឃើញមានរឿងអាស្រូវជាច្រើននៅក្នុងបណ្ដាញសង្គម សូមស្នើសុំដល់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មេត្តាជួយពិនិត្យមើលផង ជៀសវាងប្រជាពលរដ្ឋរងគ្រោះដោយសារអ្នកកាសែតឡែមឡឺមរូបនេះ ៕







