ទាន់ហេតុការណ៍
លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​"
0

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​កណ្ដាល ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​អ្នកពាក់ព័ន្ធ សូម​ខិតខំ​អប់រំ ផ្សព្វផ្សាយ​ដល់​អ្នក​បង្កើត​សំរាម ឲ្យ​ចេះ​គ្រប់គ្រង និង​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ ដើម្បី​កុំឲ្យ​បង្ក​ផលប៉ះពាល់​ដល់​ខ្លួនឯង និង​អ្នក​ដទៃ

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​កណ្ដាល ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​អ្នកពាក់ព័ន្ធ សូម​ខិតខំ​អប់រំ ផ្សព្វផ្សាយ​ដល់​អ្នក​បង្កើត​សំរាម ឲ្យ​ចេះ​គ្រប់គ្រង និង​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ ដើម្បី​កុំឲ្យ​បង្ក​ផលប៉ះពាល់​ដល់​ខ្លួនឯង និង​អ្នក​ដទៃ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ណែនាំ​បែបនេះ ក្នុងឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​ជា​អធិបតី នៅក្នុង​ពិធី​ប្រកាស​ជ័យលាភី និង​ប្រគល់​ពានរង្វាន់ សម្រាប់​ការប្រឡងប្រណាំង​ផ្ទៃក្នុង «​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​» ក្នុង​វិស័យ​បរិស្ថាន ខេត្ត​កណ្តាល ឆ្នាំ​២០២៥ រសៀល​ថ្ងៃ​ទី​២៨ ខែ​កម​រា ឆ្នាំ​២០២៦​។

​ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល បន្តថា​៖ សំរាម​ដែល​បង្កឡើង​ដោយ​មនុស្ស រួម​មាន​សំរាម​រឹង សំរាម​ស្ងួត សំរាម​បង្ក​ហានិភ័យ សំរាម​មាន​វិទ្យុសកម្ម និង​សំរាម​ផ្សេងៗ​ទៀត ដូច្នេះ​មន្ត្រី​គ្រប់​លំដាប់ថ្នាក់ អាជ្ញាធរ​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ ភូមិ និង​មន្ត្រី​បរិស្ថាន ត្រូវខិតខំ​ពន្យល់​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​បាន​យល់ដឹង ពី​ផលប៉ះពាល់​ផ្នែក​សុខភាព ប៉ះពាល់​អនាម័យ​បរិស្ថាន ហើយ​ប្រសិនបើ​អ្នកបង្កើត​សំរាម​ចេះ​ទុកដាក់​សំរាម​បាន​ត្រឹមត្រូវ វា​មិន​ប៉ះពាល់​ដល់​ការរស់នៅ ធ្វើឲ្យ​បរិយាកាស​ល្អ សុខភាព​ល្អ និង​ធ្វើឲ្យ​យើងទាំងអស់គ្នា​មាន​អាយុវែង​។

​ក្នុង​ពិធី​នេះ​ដែរ​ឯកឧត្ដម​អភិបាលខេត្ត បាន​អបអរ​សារ​ទ​ចំពោះ​ឃុំ​-​សង្កាត់ ជាប់​ជ័យលាភី​«​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​» ក្នុង​វិស័យ​បរិស្ថាន​ខេត្តកណ្តាល ឆ្នាំ​២០២៥  និង​បាន​កោតសរសើរ វាយតម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ មន្ទីរ​-​អង្គភាព គណៈ​អភិបាលក្រុង​-​ស្រុក ឃុំ​-​សង្កាត់ មេភូមិ ព្រម​ទាំង​ក្រុមហ៊ុន​ប្រមូល​សំរាម និង​គ្រប់​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត ក្នុង​ការអនុវត្ត​គោលនយោបាយ​«​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​»​ជាពិសេស ក្នុង​វិស័យ​បរិស្ថាន ដោយ​ផ្អែក​លើ​លក្ខណៈសម្បត្តិ​ទី​៦​គឺ «​មាន​អនាម័យ មាន​សោភណភាព​ល្អ និង​បរិស្ថាន​ល្អ​» ។

​ជាមួយគ្នានេះដែរ ឯកឧត្ដម​អភិបាលខេត្ត​កណ្ដាល បាន​ផ្ដាំផ្ញើ​ដល់ មន្ត្រីរាជការ នៃ​មន្ទីរ​បរិស្ថាន រដ្ឋបាល​ក្រុង​-​ស្រុក ព្រមទាំង​មេឃុំ​-​ចៅសង្កាត់ មេភូមិ ត្រូវ​បន្ត​យកចិត្តទុកដាក់ បន្ត​គាំទ្រ ដល់​ឃុំ​-​សង្កាត់​ជ័យលាភី​ទាំងអស់​ឱ្យបាន​ល្អ ដើម្បី​ត្រៀម​លក្ខណៈ​បាន​ពេញលេញ ក្នុង​ការចូលរួម​កម្ម​វិធី​ប្រឡងប្រណាំង​ថ្នាក់ជាតិ «​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​»​វិស័យ​បរិស្ថាន ឆ្នាំ​២០២៦ ដែល​រៀបចំ​ដោយ​ក្រសួង​បរិស្ថាន នាពេលខាងមុខ​។ បន្តធ្វើ​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក “​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​” និង​យុទ្ធនាការ “​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​”​ស្រប​តាម​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន (​ភាព​ស្អាត បៃតង និង​ចីរភាព​)​។ បន្ត​ដឹកនាំ​អនុវត្ត​យុទ្ធនាការ “​សហគមន៍​ស្អាត និង​បៃតង​” តាមរយៈ​ការដាំ​ដើមឈើ ដាំ​ផ្កា​នៅតាម​ដងផ្លូវ ដើម្បី​លើកកម្ពស់​សោភណភាព និង​បរិស្ថាន​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

​លោក ពៅ សោម​ម៉ា​ណាក់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កណ្ដាល បានឲ្យដឹងថា​៖ លក្ខណៈសម្បត្តិ​សម្រាប់​ការប្រឡងប្រណាំង​រដ្ឋបាល​ឃុំ​-​សង្កាត់​នីមួយៗ ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​ចំនួន ៣ គឺ មាន​អនាម័យ មាន​សោភ័ណភាព​ល្អ និង​បរិស្ថាន​ល្អ ក្នុងនោះ​មាន​សូចនាករ​ចំនួន​១០ គឺ ទី​១-​គ្មាន​សំណល់​រឹង (​សំរាម​) ទី​២-​គ្មាន សំណល់​រាវ (​ទឹក​កខ្វក់​) ទី​៣-​មាន​ទឹកស្អាត​ប្រើប្រាស់ ទី​៤-​មាន​បង្គន់​អនាម័យ ទី​៥-​មាន​រុក្ខជាតិ (​ដើមឈើ​) ទី​៦-​មាន​ការតុបតែង​លម្អ ទី​៧-​មាន​ទេសភាព​ស្អាត ទី​៨-​ទទួល​ការអប់រំ និង​ផ្សព្វផ្សាយ ទី​៩-​ចូលរួម​ការពារ ធនធានធម្មជាតិ ទី​១០-​ចូលរួម​អភិវឌ្ឍន៍​សហគមន៍ និង​មធ្យោបាយ​ផ្ទៀងផ្ទាត់​ចំនួន ៩១ ចំណុច​។

​សូម​បញ្ជាក់​ផង​ដែរ​ថា​៖ ភូមិ​-​ឃុំ​-​សង្កាត់ ដែល​ឈ្នះ​ការប្រកួតប្រជែង​ក្នុង​កម្មវិធី​ប្រឡងប្រណាំង​ថ្នាក់​ខេត្ត ស្តីពី “​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​” ក្នុង​វិស័យ​បរិស្ថាន​ខេត្តកណ្តាល​៖
​ភូមិ​ជ័យលាភី​គឺ​៖
​ជ័យលាភី​លេខ​១ គឺ ភូមិ​សង្វរ នៃ​ស្រុក​ពញាឮ​
​ជ័យលាភី​លេខ​២ គឺ ភូមិ​ដំណាក់​អំពិល នៃ​ស្រុក​អង្គស្នួល​
​ជ័យលាភី​លេខ​៣ គឺ ភូមិ​ព្រែក​ក្របៅ​ទី​៣ នៃ​ក្រុង​អរិយ​ក្សត្រ​
​ជ័យលាភី​លេខ​៤ គឺ ភូមិ​កោះ​រកា នៃ​ស្រុក​មុខកំពូល​
​ជ័យលាភី​លេខ​៥ គឺ ភូមិ​សិត្បូ នៃ​ក្រុង​តាខ្មៅ​
​ឃុំ​-​សង្កាត់​ជ័យលាភី គឺ​
​ជ័យលាភី​លេខ​១ គឺ សង្កាត់​ព្រែក​អំពិល ក្រុង​អរិយ​ក្សត្រ​
​ជ័យលាភី​លេខ​២ គឺ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ​
​ជ័យលាភី​លេខ​៣ គឺ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល​
​ជ័យលាភី​លេខ​៤ គឺ សង្កាត់​សំពៅ​ពូន ក្រុង​សំពៅ​ពូន​
​ជ័យលាភី​លេខ​៥ គឺ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល