ទាន់ហេតុការណ៍
លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​"
0

ទស្សនិកជន​ជាទី​មេត្រី​! បើក​ហើយ​ចាប់ផ្ដើម​បើក​ហើយ !​ខែ​ថ្មី ដើម​ឆ្នាំ​ថ្មី ! ទីកន្លែង​ចាស់​ជួសជុល​ថ្មី​! ​នៅលើ​ផ្សារ​សូរិយា​ជាន់​ទី 5 សំបុក​ល្បែងស៊ីសង​ចាប់ផ្ដើម​បើក​ហើយ​នៅ​ដើមឆ្នាំ 2026 នេះ ! សំបុក​ល្បែងស៊ីសង ! ហ្គេម​បាញ់​ត្រី​! បៀរ​ការ​រ៉ាត់​! និង​ប្រភេទ​ល្បែងស៊ីសង​ជា​ច្រើន​មុខ​ទៀត ! មាន​នៅ​លើ​ផ្សារ​សូរិយា​ជាន់​ទី 5 !

ទស្សនិកជន​ជាទី​មេត្រី​! បើក​ហើយ​ចាប់ផ្ដើម​បើក​ហើយ !​ខែ​ថ្មី ដើម​ឆ្នាំ​ថ្មី ! ទីកន្លែង​ចាស់​ជួសជុល​ថ្មី​! ​នៅលើ​ផ្សារ​សូរិយា​ជាន់​ទី 5  សំបុក​ល្បែងស៊ីសង​ចាប់ផ្ដើម​បើក​ហើយ​នៅ​ដើមឆ្នាំ 2026 នេះ ! សំបុក​ល្បែងស៊ីសង ! ហ្គេម​បាញ់​ត្រី​! បៀរ​ការ​រ៉ាត់​! និង​ប្រភេទ​ល្បែងស៊ីសង​ជា​ច្រើន​មុខ​ទៀត ! មាន​នៅ​លើ​ផ្សារ​សូរិយា​ជាន់​ទី 5 !

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ ៖ នៅលើ​ផ្សារ​សូរិយា​ជាន់​ទី 5 គឺ​មិនមែន​លួចលាក់​ក្នុង​ការបើក​ទីតាំង​ឲ្យ​ក្រុម​ញៀន​ល្បែង​ទាំង​ជនបរទេស​និង​ជនជាតិខ្មែរ ទាំងស្រី​ទាំងប្រុស​ចូល​លេង​នោះទេ​! គឺជា​ការ​លាត​ចំហ​ជា​សាធារណៈ អ្នកណា​ក៏​អាច​ចូល​លេង​បាន​ដែរ​ឱ្យតែ​មាន​លុយ​! នេះ​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា គឺជា​ការចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍន៍​សង្គម​តាម​បែប​បើក​ល្បែងស៊ីសង​ខុសច្បាប់ !​។​

​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ក៏​ដូចជា​ក្រុម​ញៀន​ល្បែង​ទាំង​ជនបរទេស​និង​ជនជាតិខ្មែរ​!​ទាំងស្រី​ទាំងប្រុស​រក​ប្រាក់ចំណូល​បាន​យ៉ាងខ្ពស់​បំផុត​ក្នុង​មួយ​ខែៗ ! ហើយ​ក៏​ឆាប់​រលាយ​វិនាស​លុយកាក់​ទ្រព្យសម្បត្តិ​របស់​ក្រុម​ញៀន​ល្បែង​ទាំងអស់នោះ​ផងដែរ !

​មហាជន​ក៏ដូចជា​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​សូរិយា​ទាំងមូល​!​បាន​ឆ្ងល់​ថា​ហេតុអ្វី​បានជា​!​អាជ្ញាធរ​និង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​អស់លោក​មើល​មិនឃើញ​នៅ​ទីតាំង​មួយ​កន្លែង​នេះ​អញ្ចឹង​!

​មហាជន​និង​អាជីវករ​លក់ដូរ​ក៏​ឆ្កល់​ទៀតថា​:​ឬក៏​មេ​បើក​សំបុក​ល្បែងស៊ីសង​មួយ​កន្លែង​ដ៏​ធំ​នេះ​!​ប្រហែល​គេ​សែន​ជ្រូក​ខ្វៃ​រាងរាល់ខែ​ហើយ​មើលទៅ ទើប​បាន​អ្នកតា​ម្ចាស់​ស្រុក​មិន​កាច់​សោះ​អញ្ចឹង​!

​សូមបញ្ជាក់​ថា​:​នៅក្នុង​ខែ​មករា​ថ្មីៗ​នេះ​! ឯកឧត្តម ឃួ​ង ស្រ៊េ​ង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​! ឯកឧត្តម​បាន​បញ្ជាក់​យ៉ាងច្បាស់ៗ ហើយ​ចំៗ ចំពោះ​លោក​អភិបាល​ខណ្ឌ​ទាំង 14 ព្រមទាំង​លោក​អធិការ​ទាំង 14 ខណ្ឌ ! ក្រោម​ឱវាទ​របស់​សាលា​រាជធានី​ភ្នំពេញ​ថា ៖ សូម​លោក​អភិបាលខណ្ឌ និង​លោក​អធិការ​ខណ្ឌ​ទាំង​អស់ ! ត្រូវតែ​បង្ក្រាប​ឬ​បោសសម្អាត​ឲ្យអស់​នូវ​បទល្មើស​ចោរលួច ! ចោរឆក់ ! ចោរប្លន់ ! គ្រឿងញៀន និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ខុសច្បាប់ ! ឲ្យខាងតែបាន នៅក្នុង​ខណ្ឌ​នីមួយៗ​របស់​អស់លោក​គ្រប់គ្រង​!

​តែ​បទបញ្ជា​នេះ វា​ហាក់បីដូចជា​គ្មាន​ប្រសិទ្ធភាព​សោះ ! ហើយក៏​មិន​មែន​បទបញ្ជា​ជា​លើកទីមួយ​ឬក៏​ទី​ពីរ​នោះ​ដែរ​! គឺ​ជា​បទបញ្ជា​ជា​ច្រើនលើក​ច្រើនសារ​មក​ហើយ ដែល​ដាក់​ឲ្យ​លោក​អភិបាល​ខណ្ឌ​ក៏​ដូចជា​លោក​អធិការ​ខណ្ឌ​ទាំង 14 នៅក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ឲ្យមាន​ប្រតិបត្តិកា​រ​ក្នុង​ការបង្ក្រាប​ទ​ល្មើស​ទាំង​អស់​នេះ​!​តែ​សំខាន់​គឺ​នៅ​ដដែល​។​!

​មហាជន​ទូទៅ​បាន​និយាយថា ៖ នេះ​គ្រាន់តែ​ជាការ​លេងបិទពួន រវាង​អាជ្ញាធរ​សមត្ថកិច្ច​ជាមួយនឹង​មេ​បើក​ល្បែងស៊ីសង​តែប៉ុណ្ណោះ ! ហើយ​ជា​បទបញ្ជា​អង្អែល​ខ្នង​សេះ ! សម្រាប់​ឡើង​ជិះសេះ​តែប៉ុណ្ណោះ​! វា​មិនមែន​ជា​បទបញ្ជា​យក​ជា​សាច់​ការ​និង​មាន​ប្រសិទ្ធភាព​បាន​ឡើយ​!!!

​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ទៅដល់​ព្រះឥន្ទ​នៅ​ឋាន​លើ​!​សូម​លោក​ដាក់​ទេវតា​ជំនាញ ! ដើម្បី​ចុះ​បង្ក្រាប​នៅ​ទីតាំង​ប្រេត​នរក​មួយ​កន្លែង​នេះ​ផង​!​ព្រោះ​អី​ទីតាំង​មួយ​កន្លែង​នេះ​!​ក៏​ជា​ដើមចម​ធ្វើឲ្យ​កើតមាន​នូវអ​សន្តិសុខ​សង្គម​ផង​ដែរ​!​និង​ដើម្បី​ឲ្យមាន​តម្លៃ​ដល់​ពាក្យ​ថា ៖ ភូមិ សង្កាត់ ឃុំ មាន​សុវត្ថិភាព របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​មហាផ្ទៃ​បានដាក់ចុះ​!!!

​ក្នុង​ការផ្សាយ​របស់​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ គឺ​និយាយ​តែ​ការពិត ! មិន​បំភ្លើស​បំភ្លៃ !​ពី​ការពិត​ឡើយ ! មាន​ភស្តុតាង​ច្បាស់លាស់ ! ដើម្បី​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន ! ដែល​បុគ្គល​ខិលខូច​មួយចំនួន​ឆ្លៀតឱកាស​ប្រព្រឹត្ត​តែ​បទល្មើស​និង​អំពើអាក្រក់​តែប៉ុណ្ណោះ​!!! ៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល