នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងបរិស្ថាន ដើម្បីពង្រឹងប្រសិទ្ធភាពលើកំណែទម្រង់រដ្ឋបាលសាធារណៈ ការគ្រប់គ្រងហិរញ្ញវត្ថុ និងវិមជ្ឈការ និងសហវិមជ្ឈការក្រសួងបរិស្ថាន។








