ទាន់ហេតុការណ៍
លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​"
0

កម្ពុជា​-​ប៉ា​គី​ស្ថាន ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​

កម្ពុជា​-​ប៉ា​គី​ស្ថាន ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​រសៀល​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ស៊ី​យ៉េដ យូ​សាហ្វ រ៉ា​ហ្សា ជី​ឡា​នី (H.E. Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភា នៃ​សាធារណរដ្ឋ​ឥស្លាម​ប៉ា​គី​ស្ថាន នៅ​វិមាន​សន្តិភាព ក្នុងឱកាស​ដែល​ឯកឧត្តម​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ប្រធានព្រឹទ្ធសភា បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ភាគី​កម្ពុជា​។ ឯកឧត្តម​បាន​រំលឹកថា ឆ្នាំនេះ​គឺជា​ខួប​លើក​ទី​៧៤ នៃ​ទំនាក់ទំនង​ការទូត​ប៉ា​គី​ស្ថាន​-​កម្ពុជា ដោយ​ក្នុង​នោះ​ប៉ា​គី​ស្ថាន គឺជា​ប្រទេស​ដំបូង​មួយ​ដែរ ដែល​បាន​ទទួលស្គាល់​ឯករាជ្យភាព​របស់​កម្ពុ​ជា​។ ឯកឧត្តម​ក៏បាន​លើកឡើង​ពី​ភាពស្រដៀងគ្នា​ដែល​ប្រទេស​ទាំង​ពីរ​មាន គឺ​សក្ដានុពល​លើ​វិស័យ​កសិកម្ម និង​កម្លាំង​ពលកម្ម​វ័យក្មេង​ដ៏​សកម្ម​។ ជាមួយគ្នានេះ​, ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កន្លងមក និង​បង្ហាញ​នូវ​ជំនឿ​ជឿជាក់ថា​ដំណើរ​ទស្សនកិច្ច​នេះ នឹង​ក្លាយជា​កម្លាំងចលករ​ថ្មី​ក្នុង​ការជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ជាពិសេស​ទំនាក់ទំនង​រវាង​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ជូន​ចំពោះ ឯកឧត្តម​ប្រធានព្រឹទ្ធសភា និង​គណៈប្រតិភូ​។ សម្ដេច​ធិបតី​បាន​គូសបញ្ជាក់ថា វត្តមាន​របស់​ឯកឧត្តម​ប្រធានព្រឹទ្ធសភា នាពេលនេះ គឺជា​សក្ខីភាព​ឆ្លុះបញ្ចាំង​ពី​ការរីកចម្រើន​នៃ​ទំនាក់ទំនង​រវាង​ព្រឹទ្ធសភា​នៃ​ប្រទេស​ទាំង​ពីរ​។ សម្ដេច​ធិបតី​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ថ្មី​បន្ថែមទៀត ខណៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការផ្ដល់​ការគាំទ្រ និង​បង្កើន​សន្ទុះ​នៃ​ទំនាក់ទំនង​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត​។

​សម្តេច​ធិបតី និង​ឯកឧត្តម​ប្រធាន​ព្រឹទ្ធសភា​ក៏​បាន​ពិភាក្សា​លើ​ការពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សក្ដានុពល​ជាច្រើន រួមមាន​៖ វិស័យ​នយោបាយ និង​ការទូត​, សន្តិសុខ និង​ការពារ​ជាតិ​, ពាណិជ្ជកម្ម និង​ការវិនិយោគ​, កសិកម្ម​, បច្ចេកវិទ្យា​, ធនធាន​រ៉ែ​, កម្មន្តសាល​, អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, វប្បធម៌​, ទេសចរណ៍​, សុខាភិបាល និង​ការតភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន ជាដើម​។ សម្តេច​ធិបតី និង​ឯកឧត្តម​ប្រធានព្រឹទ្ធសភា បាន​លើកទឹកចិត្ត​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន នៃ​ប្រទេស​ទាំង​ពីរ បន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង​គ្នា សំដៅ​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត ក្នុង​ការជំរុញ ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ឱ្យ​កាន់តែ​រីកចម្រើន​។

​សម្តេច​ធិបតី និង​ឯកឧត្តម​ប្រធាន​ព្រឹទ្ធសភា​ក៏​បាន​ឯកភាព​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ នៅក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ​ផងដែរ​៕

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល