ទាន់ហេតុការណ៍
លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​"
0

ប្រមុខ​រដ្ឋាភិបាល កម្ពុជា -​វៀតណាម​- ឡាវ សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​បី សម្រាប់​ការអភិវឌ្ឍ និង​ការរក្សា​សន្តិភាព ស្ថិរភាព​ក្នុង​តំបន់

ប្រមុខ​រដ្ឋាភិបាល កម្ពុជា -​វៀតណាម​- ឡាវ សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​បី សម្រាប់​ការអភិវឌ្ឍ និង​ការរក្សា​សន្តិភាព ស្ថិរភាព​ក្នុង​តំបន់

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​រសៀល​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​នាយករដ្ឋមន្ត្រី​បី​ប្រទេស (​កម្ពុជា​-​ឡាវ​-​វៀតណាម​) ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម ផាម មិ​ញជិញ នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ឯកឧត្តម សន​សៃ ស៊ី​ផាន់​ដន នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​វិមាន​សាមគ្គីភាព ក្នុងឱកាស​ដែល​ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ បាន​ចូលរួម​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​, ថ្នាក់ដឹកនាំ​គណបក្ស​កុម្មុយនីស្ត​វៀតណាម និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៦​។

​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​នេះ សម្តេច​បវរ​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្រាស្រ័យ​ទាក់ទង​គ្រប់​កម្រិត និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​ប្រទេស​ទាំង​បី​។ សម្តេច​បវរ​ធិបតី​បាន​កត់សម្គាល់​ពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​បី នា​ពេលកន្លងមក និង​ដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​មួយចំនួន ដើម្បី​បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិកា​រ​ពាណិជ្ជកម្ម​បន្ថែមទៀ​ត ដើម្បី​ឱ្យ​សម្រេចបាន​នូវ​ទំហំ​ពាណិជ្ជកម្ម​៧០០​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០៣០ ជាមួយ​ប្រទេស​ឡាវ និង​ទំហំ​ពាណិជ្ជកម្ម​២០​ពាន់​លាន​ដុល្លារ​អាមេរិក ជាមួយ​ប្រទេស​វៀតណាម នាពេលខាងមុខ​។ ទន្ទឹមនេះ សម្តេច​បវរ​ធិបតី​បាន​ជំរុញ​ប្រទេស​ទាំង​បី​បន្ត​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន និង​ការតភ្ជាប់​កាន់តែ​ទូលំទូលាយ តាមរយៈ​ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន វប្បធម៌ ទេសចរណ៍ ថាមពល​អគ្គីសនី ។​ល​។ សម្តេច​បវរ​ធិបតី​ក៏​បាន​ជំរុញ​ក្រុម​ការងារ​បច្ចេកទេស​ពន្លឿន​ការកំណត់​ទីតាំងត​ភ្ជាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត និង​ផ្លូវ​ល្បឿន​លឿន​ហូជីមិញ​-​ម៉ុក​បាយ​។

​ប្រមុខ​រដ្ឋាភិបាល​ទាំង​បី បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​បី សម្រាប់​ការអភិវឌ្ឍ ក៏​ដូចជា​ការរក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។ ប្រមុខ​រដ្ឋាភិបាល​ទាំង​បី​បាន​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិកា​រន​យោ​បាយ​-​ការទូត​, ​ការផ្លាស់ប្តូរ​ព័ត៌មាន​ក្នុង​យន្តការ​ការបរទេស​, ​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ក្រប​ខណ្ឌ​តំបន់ និង​អន្តរជាតិ និង​ការ​ផ្សារភ្ជាប់​រវាង​អ្នកដឹកនាំ​ជំនាន់​ក្រោយ​។ កិច្ចប្រជុំ​ក៏​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ និង​សន្តិសុខ ដើម្បី​រួម​គ្នា​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន​, ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​បញ្ហា​សន្តិសុខ​មិន​ប្រពៃណី​។ ក្នុង​ក្របខណ្ឌ​ពាណិជ្ជកម្ម និង​វិនិយោគ​, វៀតណាម​បាន​បង្ហាញ​ការត្រៀមខ្លួន​ក្នុង​ការបន្ត​ជំរុញ​វិនិយោគ​ថែមទៀត​នៅ​កម្ពុជា​។ ប្រមុខ​រដ្ឋាភិបាល​ទាំង​បី ក៏​បាន​បន្ត​ជំរុញ​ការតភ្ជាប់​រវាង​ប្រទេស​ទាំង​បី រួម​មាន​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ការដឹកជញ្ជូន ថាមពល​អគ្គីសនី និង​ការអប់រំ​និង​បណ្តុះបណ្តាល ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​និមួយៗ និង​លើកកម្ពស់​ទេសចរណ៍​”​ប្រទេស​បី​-​គោលដៅ​មួយ​”៕

​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល