ទាន់ហេតុការណ៍
​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ចា​វ ឡឺ​ជី (ZHAO Leji) ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន​ - លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង ចុះ​ធ្វើ​អធិការកិច្ច​នៅ​ពន្ធនាគារ​ខេត្ត ដើម្បី​ពង្រឹង​សីលធម៌​វិជ្ជាជីវៈ និង​ការគោរព​សិទ្ធិមនុស្ស​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា បំពេញ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន - លោក​ឧត្តមសេនីយ៍ត្រី ឡាក់ ម៉េង​ធី ស្នងការរង​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ប្រចាំ ខែ​ឧសភា ឆ្នាំ​២០២៦ របស់​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍ (HOTLINE) ជាមួយ​ជន​បរទេស ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - អភិបាល​ខណ្ឌ​ព្រែក​ព្នៅ រួមជាមួយ​លោក សន ស៊ីន ចៅសង្កាត់​គោក​រកា សហការ​ជាមួយ សហការ​ពី​អង្គ​ការចីភាព​បរិស្ថា​ន​កម្ពុជា ដឹកនាំ​សកម្មភាព​សម្អាត​បរិស្ថាន និង​ប្រមូល​សំរាម - កម្ពុជា​-​អ៊ីស្រាអែល ឯកភាព​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​ - លោក ធឹ​ម សំអាន អភិបាល នៃ គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ និង​លោក សន ស៊ិន ចៅសង្កាត់​គោក​រកា ឧបត្ថម្ភ​សម្ភារៈប្រើប្រាស់ និង​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​ប្រជា​ការពារ​សង្កាត់​គោក​រកា ចំនួន ២៨ នាក់ - បណ្ណ​កម្មសិទ្ធិ​ដីដ្លី​ជិត ៣ ពាន់​បណ្ណ ត្រូវ​ចែក​ជូន​ពលរដ្ឋ​នៅ​ឃុំ​បុស​លាវ ក្រោម​អធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា - សម្ដេច​ធិបតី​៖ រាជរដ្ឋាភិបាល​សម្រេច​បន្ត​ផ្តល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ លើ​ផលិតផល​ស៊ីម៉ងត៍​ក្នុងស្រុក​សម្រាប់​រយៈពេល ២ ឆ្នាំ​ទៀត​ - អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល រួម​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ជាង ៥០០​នាក់ ប្រារព្ធ​យុទ្ធនាការ​សម្អាត​បរិស្ថាន​នៅ​ស្រុក​កូន​មុំ​
0

ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​សូម​គោរព​ជូនពរ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ក្នុងឱកាស​ចម្រើន​ជន្មាយុ​

ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​សូម​គោរព​ជូនពរ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ក្នុងឱកាស​ចម្រើន​ជន្មាយុ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប សូម​គោរព​ជូនពរ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ក្នុងឱកាស​ចម្រើន​ជន្មាយុ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ៣​រោច ខែ​មាឃ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៦​។​

​ក្នុងឱកាស​នៃ​ទិវា​ដ៏​មហា​វិសេសវិសាល​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ​ប្រណម ឧទ្ទិស​បួងសួង ដល់​គុណបុណ្យ​បារមី នៃ​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​ជួយ​ប្រោះព្រំ​សព្ទសាធុការ​ពរជ័យ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​គ្រប់ប្រការ​ជូន​ចំពោះ សម្តេច​វិបុល​សេនា​ភក្តី សូម​ប្រកបដោយ​សុខភាព​ល្អ បរិបូរណ៍ កម្លាំង​ពលំ​មាំមួន បញ្ញាញាណ​ភ្លឺ​ថ្លា មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ និង​បន្ត​សម្រេចបាន​ជោគជ័យ គ្រប់​ភារកិច្ច​ថ្មីៗ​បន្ថែមទៀត​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​សម្តែង​នូវ​ការគោរព​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​វីរភាព​ដ៏​ឧដុង្គឧត្តម​របស់ សម្តេច​វិបុល​សេនា​ភក្តី ដែល​ជា​ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម និង​ប៉ិនប្រសប់​ដោយ​បាន​ចូលរួម ដឹកនាំ​ប្រជាជាតិ​កម្ពុជា ក្នុង​ការកសាង​នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ឯកភាព​ជាតិ សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ក្នុង​បុព្វហេតុ​ជាតិ សាសនា ព្រះមហាក្សត្រ​។​

​ជាថ្មី​ម្តងទៀត យើងខ្ញុំ​ទាំងអស់គ្នា សូម​ឧទ្ទិស​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គុណព្រះរតនត្រ័យ​កែវ​ទាំងបី សូម​តាម​ជួយ​បីបាច់​ថែរក្សា​ប្រោះព្រំ​សព្ទ​សាធុការ ពរ​ជ័យ​ជូន​ចំពោះ សម្តេច​វិបុល​សេនា​ភក្តី និង​លោកជំទាវ ព្រមទាំង​បុត្រាបុត្រី ចៅប្រុស ចៅស្រី ជា​ទីស្រឡាញ់ សូម​បាន​ប្រកប​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល