ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ
0

ប្រជាពលរដ្ឋ​ចំនួន ៤ ភូមិ ស្ថិតក្នុង​តំបន់​ក្រហម ក្នុង​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ជាង​៣០០០ គ្រួសារ ទទួល​ស្មៀន​អាហារ​ពី ឯកឧត្តម អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្ដាល​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៧​រោច ខែ​ពិសាខ ឆ្នាំ​ឆ្លូវ ត្រី​សក័ ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​នាំយក​នូវ​ស្បៀង របស់​ឯកឧត្តម អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​កណ្ដាល ជូន​ដល់​ប្រជាពលរដ្ឋ ចំនួន​៣៧៥៦​គ្រួសារ ស្ថិតក្នុង​តំបន់​ក្រហម ចំនួន ៤​ភូមិ​ក្នុង​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។​

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​មានប្រសាសន៍ថា ភូមិ​ចំនួន ៤ ក្នុង​ឃុំ​បែក​ចាន ដោយ​មួយរយៈ​ចុងក្រោយ​នេះ មាន​ការឆ្លង​មេ​រោគកូ​វីដ​-១៩ ជា​បន្តបន្ទាប់ ដែល​តួលេខ​នេះ​គឺជា​តួលេខ​មួយ​ដ៏​គួរឱ្យ​ព្រួយបារម្ភ តម្រូវឱ្យ​រដ្ឋបាល​ខេត្ត​កណ្ដាល បាន​សម្រេច​ដាក់​ភូមិ​ចំនួន ៤ នេះ​ជា​តំបន់​ក្រហម និង​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​តំបន់​នេះ​ធ្វើ​ចត្តា​ឡីស័​ក​ឱ្យ​បាន​ត្រឹមត្រូវ​តាម​វិធាន​របស់​ក្រសួង​សុខាភិបាល​។​

​ឯកឧត្តម បន្តថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី សម្ដេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​គ្រប់​កាលៈទេសៈ ហើយ​សម្ដេច​តេជោ បាន​ណែនាំ​ដល់​មន្ត្រី​នៅ​តាម​មូលដ្ឋាន ត្រូវ​ចុះ​ជួយ​ប្រជាពលរដ្ឋ​ជា​ប្រចាំ ដោយ​មិន​ត្រូវឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ដោយសា​រដាច់​ស្បៀង​ឡើយ​។​

​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទាំង​៤​ភូមិ សូម​មាន​ការអត់ធ្មត់ និង​ចូលរួម​ធ្វើ​ចត្តា​ឡីស័​ក​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​កាត់​ផ្ដាច់​នូវ​ខ្សែចម្លង​មេ​រោគកូ​វីដ​-១៩ ក្នុង​តំបន់​នេះ ក្នុង​គោលបំណង​ឱ្យ​តំបន់​នេះ វិល​ទៅ​រក​ភាពប្រក្រតី​ធម្មតា​ឡើងវិញ​។ ជាងនេះទៀត សូម​បងប្អូន​រួមគ្នា​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួង​សុខាភិបាល និង​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី រួមមាន ៣​ការពារុ ៣​កុំ ដើម្បី​រួម​គ្នា​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ សំដៅ​ឈាន​ដល់​ការបញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​ឱ្យបាន​នាពេលខាងមុខ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ភូមិ​អណ្ដូង ភូមិ​ស្វាយជ្រុំ ភូមិ​ពងទឹក និង​ភូមិ​ត្នោត​ម្ដើ​ម ក្នុង​ឃុំ​បែក​ចាន ត្រូវបាន​រដ្ឋបាលខេត្ត​កណ្ដាល សម្រេច​កំណត់​ជា​តំបន់​ក្រហម កាលពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២១​។​

​ស្បៀង​ដែល​ត្រូវបាន​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ទាំង ៣៧៥៦​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ១៥ គីឡូក្រាម មី ១ កេស ត្រីខ ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ និង​ម៉ាស់ ១ ដុំ​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល