ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ
0

ទីតាំង​សង្វៀន​ជល់​មាន់ រួមជាមួយ​និង​វង់​អាប៉ោង ទ្រង់ទ្រាយ​ធំ កំពុងតែ​បើក​លេង​យ៉ាង​រលូន នៅ​ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ គេ​ដឹងថា ម្ចាស់​បន​ល្បែង កូន​ជា​មន្ត្រី​អាវុធហត្ថ និង​ឪពុក​ជា​មន្ត្រី​នគរបាល

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ចាម ៖ សេចក្តីរាយការណ៍​មួយ​ពី​ខេត្ត​កំពង់ចាម​ថា មាន​ទីតាំង​សង្វៀន​បញ្ជល់មាន់ រួម​និង​វង់​អាប៉ោង ដែល​មាន​ទ្រង់ទ្រាយ​ធំ​ក្នុង​ក្នុង​ភូមិ​តា​កុច ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ កំពុងបើក​លេង​យ៉ាង​រលូន​ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មិន​ចាត់​វិធានការ​បង្ក្រាប​ឡើយ ។​

​តាម​ការ​ឲ្យដឹង​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ថា ទីតាំង​សង្វៀន​ជល់​មាន់ រួម​ទង​វង់​អាប៉ោង​ទ្រង់ទ្រាយ​ធំ​ខាងលើនេះ គេ​ដឹងថា​ម្ចាស់​ទីតាំង​នេះ កូន​ជា​មន្ត្រី​កងរាជអាវុធហត្ថ និង ឪពុក​ជា​មន្ត្រី​នគរបាល ដោយ​មាន​ការ​ផ្សំគំនិត​បើ​កដៃ បើកភ្លើង​ខៀវ​ពី​សំណាក់​លោ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ព្រែក​រំដេង និង​លោក សុខ យ៉េន អធិការនគរបាល​ស្រុក​ស្រី​សន្ធរ ផង​នោះ​ទើប​បន​ល្បែង​ខាងលើ​អាច​បើក​ឲ្យ​ក្រុម​ពួក​ញៀន​និង​ល្បែង​មក​ពី​គ្រប់ទិសទី មក​ផ្តុំគ្នា​លេង​ភ្នាល់​យ៉ាង​គគ្រឹកគគ្រេង ខ​ណះ​ពលរដ្ឋ​កំពុងតែ​មាន​ក្តីបារម្ភ​យ៉ាង​ខ្លង​អំពី​បញ្ហា​ជម្ងឺ​(​កូវី​ដ​19)​ឆ្លង​រាលដាល​ចូល​ដល់​ក្នុង​សហគមន៍​របស់​ពួកគាត់ តាមរយះ​ក្រុម​អ្នកញៀន​ល្បែង​ទាំងនោះ ។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ចាប់តាំងពី​មាន​សង្វៀន​បញ្ជល់មាន់ និង​អាប៉ោង បើក​លេង​ភ្នាល់​នៅក្នុង​ឃុំ​ព្រែក​រំដេង ដំណើរការ​យ៉ាង​ពេញបន្ទុក គឺ​អំពើចោរកម្ម និង​បទល្មើស​ផ្សេងៗ​កើតឡើង​មក ធ្វើឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​អំពី​សុខសវត្ថភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួក​គាត់​យ៉ាង​ខ្លាំង ។

​ពលរដ្ឋ​នៅ​មូលដ្ឋាន ក៍​ដូចជា​មហាជន​ទូទៅ បានដាក់​ការសង្ស័យថា លោកនាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ព្រែក​រំដេង និង​លោក សុខ យ៉េន អធិការនគរបាល​ស្រុក​ស្រី​សន្ធរ អាច​បាន​ទទួល​លាភ​ពី​បន​ល្បែង​ខាងលើ​ន​យ៉ាង​ក្រាសក្រែល​ហើយ​មើលទៅ ទើប​បិទ​ភ្នែក បិទ​ត្រចៀក ធ្វើ​ដូច​គ្មាន​អ្វី​កើតឡើង​យ៉ាង​ដូច្នេះ ។​

​ប្រជាពលរដ្ឋ​ស្នើរ​ដល់​លោក ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម និង​លោក អ៊ុន ចិន្តា អភិបាល នៃ​គ​ណះ​អភិបាលខេត្ត​កំពង់ចាម សូម​មេត្តា​ចាត់​វិធានការ​ចំព​បន​ល្បែង​ទ្រង់ទ្រាយ​ធំ មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​នោះ​ទេ​ព្រោះ​ក្នុង​មួយថ្ងៃៗ​មាន​អ្នក​ទៅ​លេង​ល្បែង​យ៉ាង​ពពាក់ពពូន​មិន​ខ្លាច​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ទាល់តែសោះ​។
​ជាងនេះទៅទៀត​ម្ចាស់​សង្វៀន​បញ្ចល់មាន់​ហាក់ដូចជា​មាន​ឥទ្ធិព​ល​ខ្លាំង​ទើប​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មិន​ហ៊ាន​ប៉ះពាល់​។​

​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ប្រជាពលរដ្ឋ​បាន​កត់សម្គាល់​ថា ចាប់តាំងពី​មាន​សង្វៀន​បញ្ជល់មាន់​ក្នុង​ភូមិ​ព្រែក​រំដេង ឃុំ​ព្រែក​រំដេង ដំណើរការ​យ៉ាង​ពេញបន្ទុក គឺ​អំពើចោរកម្ម​និ​បទល្មើ​ស​ផ្សេងៗ​កើត​ឡើង​គួរ​ឲ្យ​ភ័យខ្លាច​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។ ចំណែក​នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ព្រែក​រំដេង និង​លោក សុខ យ៉េន អធិការនគរបាល​ស្រុក​ស្រី​សន្ធរ ត្រូវ​មជ្ឈដ្ឋាន​នានា​សង្ស័យថា ជា​អ្នក​ឃុបឃិត​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​កើតឡើង​យ៉ាង​ពេញបន្ទុក​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​ខាង​អង្គភាព​ព័ត៌មាន​យើងខ្ញុំ​មិនអាច​សុំ​ការពន្យល់​បកស្រាយ​ណាមួយ ពី​លោកនាយ​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​ឃុំ​ព្រែក​រំដេង និង លោក​សុខ យ៉េន អធិការនគរបាល​ស្រុក​ស្រី​សន្ធរ បាន​ទេ​នៅ​រសៀល ថ្ងៃ​ពុធ ១១​កើត ខែ​ចេត្រ ឆ្នាំ​ជូត ទោ​ស័ក ព ស ២៥៦៤ ត្រូវ​និង​ថ្ងៃទី ២៤ ខែ​មិនា ឆ្នាំ​២០២១​នេះ ដោយសារ​មិន​មាន​លេខ​ទូរស័ព្ទ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល