ទាន់ហេតុការណ៍
អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​
0

ទិដ្ឋភាព​នៃ​ពិធី​ដង្ហែ​ក្បួន នគរ​សង្ក្រាន្ត​ឆ្នាំ​២០២៦ នៅ​បរិវេណ​ផ្លូវ​ថ្មើងជើង​ចតុមុខ ថ្ងៃទី​២​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ នៅ​រាជធានី​ភ្នំពេញ​

ទិដ្ឋភាព​នៃ​ពិធី​ដង្ហែ​ក្បួន នគរ​សង្ក្រាន្ត​ឆ្នាំ​២០២៦ នៅ​បរិវេណ​ផ្លូវ​ថ្មើងជើង​ចតុមុខ ថ្ងៃទី​២​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ នៅ​រាជធានី​ភ្នំពេញ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) និង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​២០២៦ បាន​ដឹកនាំ​យុវជន​យ៉ាងច្រើន​កុះករ ដង្ហែ​ក្បួន នគរ​សង្ក្រាន្ត​ឆ្នាំ​២០២៦ នៅ​បរិវេណ​ផ្លូវ​ថ្មើងជើង​ចតុមុខ ដែល​ជា​ថ្ងៃ​ទី​២ បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ។​

​ក្បួន​ដង្ហែរ​នគរ​សង្ក្រាន្ត មានឈ្មោះ​ថា «​សន្ធិ​ការ​» ដែល​មាន​ន័យ​យ៉ាង​ដូច្នេះ​ថា ការផ្សារភ្ជាប់ នេះ​គឺជា​ការផ្សារភ្ជាប់​នៃ​មនោ​សញ្ជេត​នា ជា​បងប្អូន នៃ​មហា​គ្រួសារ​ខ្មែរ​តែមួយ ជាការ​ផ្សារភ្ជាប់​រវាង​ខ្មែរ ដែល​នៅក្នុង​ប្រទេស និង​ដង្ហោយ​អញ្ជើញ​ប្រជាជន​ខ្មែរ​ដែល​នៅ​ក្រៅប្រទេស ដើម្បី​មក​លេង​ប្រទេស​កំណើត​វិញ នៅក្នុង​ពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ និង​ជា​ការទាក់ទាញ​ភ្ញៀវទេសចរ​អន្តជាតិ មក​ទស្សនា​កម្ពុជា ជា​ពិសេស​ជាង​នេះ​គឺជា​ការផ្សារភ្ជាប់​របស់​ក្ដី​នឹករលឹក​របស់​យើងទាំងអស់គ្នា ជូន​ចំពោះ​បងប្អូន​ជនភៀសសឹក​ដែល​រងគ្រោះ​ដោយ​ការឈ្លានពាន ក៏ដូចជា​ផ្សារភ្ជាប់​មនោសញ្ចេតនា​ដឹងគុណ​ពេញ​មួយ​ជីវិត​ចំពោះ​វីរ​កងទ័ព​របស់​កម្ពុ​ជា ដែល​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​របស់​យើង​។​

​សូមជម្រាបថា ក្បួន​ដង្ហែ​នគរ​សង្ក្រាន្ត​នេះ មាន​ក្រុម​សិល្បៈករ សិល្បៈការិនី អ្នកស្ម័គ្រចិត្ត ចូលរួម​ប្រមាណ ១,៥៥០​នាក់ ក្នុងនោះ​មាន​អ្នក​រាំក្បាច់ បុរាណ ក្បាច់​រាំ​សហ​សម័យ ក្បាច់​រាំ​មជ្ជឹមប្រទេ​ស មាន​ល្បែង​ប្រជាប្រិយ​ចំនួន​១៦ និង​របាំ​ប្រពៃណី​ជាតិខ្មែរ ចំនួន​១២​របាំ ដែល​សំណាង​ឱ្យ​ភូមិសាស្ត្រ​វប្បធម៌ គ្រប់​ទីកន្លែង នៅក្នុង​ប្រទេស​កម្ពុជា ហើយក៏​បាន​បង្ហាញ​នូវ​ឈុត​រឿង​៖ រាម​កេរ្តិ៍ ដែល​បង្ហាញ​តួអង្គ​ទាំងអស់​នៅក្នុង​រឿង​រៀមកេរ្តិ៍ និង​មាន​ទស្សនីយភាព​ជាច្រើន​ទៀត​ផង​ដែរ ។​

​សូមបញ្ជាក់​ថា នៅក្នុង​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ ឆ្នាំ​មមី ឆ្នាំ​២០២៦​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​សហការ​ជាមួយ រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​ព្រឹត្តិការណ៍​នគរ​សង្ក្រាន្ត រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា ដោយ​មាន​កម្មវិធី​បង្ហា​ញ ទស្សនីយភាព​តាម​បែប​វប្បធម៌ សិល្បៈ សាសនា ប្រមាណ​ជាង​២០​ទស្សនីយភាព​ធំៗ នៅ​តាម​ទីតាំង​ធំៗ​រួមមាន​៖ រមណីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ភូមិ​វប្បធម៌​នៅ​ជិត​ផ្សារ​រាត្រី សួនច្បារ​វឌ្ឍនៈ អតីត​សួន​ទីលាន​ធិបតេយ្យ តំបន់​ផ្លូវ​ថ្មើរជើង​ចតុមុខ​ជាដើម ខណៈ​នៅ​តំបន់​ផ្លូវ​ថ្មើរជើង​ចតុមុខ ដែល​លាតសន្ធឹង ចាប់​ពី​មុខ​ផ្សារ​រាត្រី រហូតមក​ដល់​មុខ​ព្រះបរមរាជវាំង គឺ​មាន​រៀបចំ​ស្តង់​តាំង​បង្ហាញ ផលិតផល​ខ្មែរ​ជាច្រើន អម​ដោយ​ឆាក​ប្រគំ​តន្ត្រី​តូចធំ ចំនួន​បី​កន្លែង ដើម្បី​បង្កលក្ខណៈ​ឱ្យ​តំបន់​នេះ មាន​ភាពសប្បាយ​រីករាយ ថែម​ទៀត​។​

​ដោយឡែក​នៅ​ថ្ងៃ​ទី​២​នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ថ្ងៃ​វា​រៈវ័ន​បត បងប្អូន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់ទិសទី​បាន​លេង​កម្សាន្ត​នគរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី នៅ​រាជធានី​ភ្នំពេញ​ពោរពេញ​ដោយ​ភាព​រីករាយ និង​សាមគ្គីភាព ក្រោម​ម្លប់​សន្តិភាព ៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល