ភ្នំពេញ ៖ យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលខណ្ឌព្រែកព្នៅ លេខ ០០១/២៦ ស.ណ.ន ស្ដីពីការអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលស្ដីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សង្កាត់គោករកា បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ ចុះត្រួតពិនិត្យ គ្រប់គ្រងសន្តិសុខ សុវត្ថិភាព ក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ តាមប្រសាសន៍ណែនាំរបស់លោកអភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងមានការចង្អុលបង្ហាញពីលោកអភិបាលរង ហួរ ហួត។
ជាក់ស្តែង នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ លោក អៀម ប៊ុនថាត ចៅសង្កាត់រងទី១ តំណាងលោក សន ស៊ិន ចៅសង្កាត់គោករកា បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ ចុះត្រួតពិនិត្យ បានចំនួន ១ទីតាំង៖
១. រោងចក្រកញ្ចក់ ស្ថិតនៅភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (មានជនជាតិចិន 13 នាក់ ស្រី 02នាក់ ជាអ្នកគ្រប់គ្រង និងជាកម្មករជំនាញ)។
តាមការចុះពិនិត្យឃើញថា ពុំមានជនបរទេស ប្រព្រឹត្តបទល្មើស online scams នោះទេ ស្ថិតនៅមូលដ្ឋានសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕









