ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ
0

ពិធី​ប្រគល់​លំនៅឋាន​អចិន្ត្រៃយ៍ ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ចំនួន​១៧១​គ្រួសារ ដែល​រស់នៅ​ក្នុង​សំណង់​បណ្តោះអាសន្ន​លើ​ខ្នង​ទំនប់ ៥៤, ៩២ និង​៩៤ ស្ថិត​ក្នុង​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​សុក្រ ៩​កើត​ ​ខែ​ជេស្ឋ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២១ ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល និង ឯកឧត្តម បេង​ហុង សុជាតិ​ខេ​ម​រ៉ូ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​លំនៅឋាន តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​នគរូបនីយកម្ម បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​លំនៅឋាន​អចិន្ត្រៃយ៍ ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ចំនួន​១៧១​គ្រួសារ ដែល​រស់នៅ​ក្នុង​សំណង់​បណ្តោះអាសន្ន​លើ​ខ្នង​ទំនប់ ៥៤, ៩២ និង​៩៤ ស្ថិត​ក្នុង​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថិតនៅ​ភូមិ​សាលា​តា​ព្រហ្ម ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា លំនៅឋាន​អចិន្ត្រៃយ៍​នេះ ដែល​មាន​ទំហំ ៥​ម៉ែត្រ x ៨​ម៉ែត្រ ត្រូវបាន​សាងសង់​តាម​ប្លង់​ស្ថាប​បត្យក​ម្ម​ដោយ​រក្សា​គម្លាត​ផ្នែក​ខាង​មុខ ៥,៥​ម៉ែត្រ និង​គម្លាត​ខាងក្រោយ ៦,៥​ម៉ែត្រ ដើម្បី​ឱ្យ​គ្រួសារ​ប្រជាពលរដ្ឋ អាច​សាងសង់​សំណង់​បន្ថែម​នៅលើ​ទីតាំង​ដី​ឡូតិ៍​ផ្នែក​ក្រោយក្នុង​ទំហំ​អតិប្បរមា ៣,៥​ម៉ែត្រ x ៤,៥​ម៉ែត្រ ដែល​មាន​គម្លាត​ពី​របង​ដី​ខាងក្រោយ​១​ម៉ែត្រ ការសាងសង់​លំនៅឋាន​នេះ និង​មាន​ការចុះ​តាមដាន​ត្រួតពិនិត្យ​ជាប្រចាំ​ពី​ក្រុម​ការងារ​បច្ចេកទេស នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​លំនៅឋាន ដើម្បី​ធានា​នូវ​គុណភាព និង​សុវត្ថិភាព​ផងដែរ​។​
​
លំនៅឋាន​ទាំងនេះ​ជា​ប្រភេទ​លំនៅឋាន​ថ្មី ស្អាត សាងសង់​ឡើង​តាម​លក្ខណៈ​ស្តង់ដារ​បច្ចេកទេស ប្រកប​ដោយ​ផាសុខភាព និង​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន តាមរយៈ​អ្នក​ឧកញ៉ា ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Cambodia Airport Investment​។​
​
សូម​ជម្រាប​ជូន​ថា​កាលពី​ខែ​មករា ឆ្នាំ​២០១៨ កន្លងទៅ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឱ្យ​មានកា​រ​សាងសង់​អាកាសយានដ្ឋាន​អន្តរ​ជា​តិថ្មី ដើម្បី​ជំនួស​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ពោធិ៍ចិនតុង ដែល​មាន​ផ្ទៃក្រឡា​ត្រឹមតែ ៤០០​ហិកតា ដែល​ទទួល​អ្នកដំណើរ​បាន​ត្រឹម​ប្រមាណ​៥​លាន​នាក់ តែប៉ុន្នោះ​។​
​
សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​កាដូ​ដ៏​តម្លៃ​មហិមា ដែល​មិន​អាច​កាត់ថ្លៃ​បាន ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ជ្រើសរើស​ភូមិសាស្ត្រ​ខេត្ត​កណ្តាល និង​មួយ​ផ្នែក​ទៀត នៃ​ខេត្ត​តាកែវ ដើម្បី​ធ្វើជា​ទីតាំង​សម្រាប់​ដំណើ​ការសាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​ថ្មី​លំដាប់​4F នៅលើ​ផ្ទៃដី​ទំហំ​សរុប ២៦០០​ហិកតា ដែល​ក្នុងនោះ​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល មាន​ទំហំ ២ ២១២.៣​ហិកតា ឆ្លងកាត់​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​កណ្តាលស្ទឹង និង​ស្រុក​ស្អាង​។ អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ នឹង​មាន​សមត្ថភាព​ទ​ទួល​អ្នកដំណើរ​បានរ​ហូ​តដល់ ៤៥​លាន​នាក់ នៅ​ពេល​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅក្នុង​ឆ្នាំ​២០៥០​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល