ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ
0

សប្បុរសជន នៅតែ​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់ រដ្ឋបាល​ខេត្ត​កណ្ដាល ដើម្បី​បម្រើឲ្យ​ការងារ​មនុស្សធម៌

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្ដាល​៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២១​នេះ បាន​ទទួល​អំណោយ​ពី ឯកឧត្តម ស៊ូ​នី វង្ស​វិសិដ្ឋ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ដែល​បាន​ឧបត្ថម្ភ​អង្ករ​ចំនួន ៣​តោន ត្រីខ​១០០​យួរ និង​មី​៤០០​កេស ជូន​រដ្ឋបាល​ខេត្ត​កណ្តាល ដើម្បី​ចាត់ចែង ក្នុង​ការងារ​មនុស្សធម៌​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល​។​

​ក្នុង​ពិធី​ទទួល​អំណោយ​នេះ ឯកឧត្តម អភិបាលខេត្ត បាន​ថ្លែង អំណរគុណ យ៉ាង​ជ្រាលជ្រៅ ដល់​ឯកឧត្តម ស៊ូ​នី វង្ស​វិសិដ្ឋ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ដែល​បាន​នាំយក​អំណោយ​យ៉ាងច្រើន មក​ឧបត្ថម្ភ​គាំទ្រ​ដល់​រដ្ឋបាល​ខេត្ត​កណ្តាល សំរាប់​បំរើ​ឲ្យ​ការងារ មនុស្សធម៌ ពិសេស​គឺ​ការងារ​ប្រយុទ្ធប្រឆាំង និង​ការការពារ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ខេត្ត​កណ្ដាល​។

​ឯកឧត្តម​អភិបាលខេត្ត បាន​មាន​ប្រសា​ស​ន៏​ថា កាយវិការ​មនុស្សធម៌​របស់ ឯកឧត្តម រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន នៅពេលនេះ គឺ​បាន​បង្ហាញ​ពី​ទឹកចិត្ត​យ៉ាង​ល្អ​ប្រពៃ ជា​វប្បធម៌​នៃ​ការចែករំលែក ចេះ​ជួយ​គ្នា​ក្នុង​គ្រា​ដែល​ជួប​ទុក្ខលំបាក និង​ជា​ការជួយ​ទាន់ពេលវេលា និង​ចំ​គោលដៅ ហើយ​សកម្មភាព​នេះ ជា​ការចូលរួមចំណែក​យ៉ាងសកម្ម​ជាមួយ​រដ្ឋបាល​ខេត្ត ក៏ដូចជា​រាជរដ្ឋាភិបាល ក្នុង​ការងារ​មនុស្សធម៌ និង​ការងារ​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាល បានបញ្ជាក់​ថា អំណោយ​ទាំងអស់​នេះ​គឺ​ពិតជា​មាន​តម្លៃ និង​សារៈសំខាន់​ខ្លាំងណាស់ ស្របពេល​ដែល​រដ្ឋបាល​ខេត្ត​កំពុង​តែ​ត្រូវការ​ជា​ចាំបាច់ នូវ​សម្ភារៈ​ទាំងអស់​នោះ ដើម្បី​ប្រយុទ្ធប្រឆាំង បង្ការ ការពារ និង​ទប់ស្កាត់​ជំងឺ​ឆ្លងកូវី​ដ​១៩​នៅក្នុង​ខេត្ត ហើយ​អំណោយ​ទាំងអស់នេះ រដ្ឋបាលខេត្ត​នឹង​ធ្វើ​ការបែងចែក​តាម​គោលដៅ​នានា​ដែល​កំពុងតែ​ជួប​ការលំបាក​។​

​ឯកឧត្តម ក៏បាន​ជូនពរ​ដល់​បងប្អូន​ស​ប្បុរ​សជន​ទាំងអស់ឲ្យ​មាន​សេចក្ដី​សុខ​ចម្រើន ហើយ​រដ្ឋបាល​ខេត្ត មាន​សេចក្តី​រីករាយ និង​ស្វាគមន៍​ជានិច្ច​ចំពោះ​ការចូលរួម​ជួយ​គាំទ្រ​បន្ថែមទៀត​ពី សប្បុរសជន​ទាំងអស់​ផងដែរ​។​
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល