ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ
0

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន «​សម្រាប់​កិច្ច​ការងារ​សំខាន់ៗ គឺ​ការបោះពុម្ព​សៀវភៅ​កម្ពុជា ឆ្នាំ ២០២១ ដើម្បី​ត្រៀម​ផ្សព្វផ្សាយ និង​ធ្វើ​ការចែកជូន​ដល់​ថ្នាក់ដឹកនាំ និង​អ្នក​ដែល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុប ASEM លើក​ទី​១៣»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​សប្តាហ៏​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន បាន​គួសបញ្ជាក់​ថា សម្រាប់​កិច្ច​ការងារ​សំខាន់ៗ ដែល​ត្រូវ​ពន្លឿន​ធ្វើ​អោយបាន​ឆាប់រួច​រា​ល់ គឺ​ការបោះពុម្ព​សៀវ ភៅក​ម្ពុ​ជា ឆ្នាំ ២០២១ ដែល​មាន​ជា​ភាសា​ខ្មែរ បារាំង អង់គ្លេស និង​ចិន ដើម្បី​ត្រៀម​ផ្សព្វផ្សាយ និង​ធ្វើ​ការចែកជូន​ដល់​ថ្នាក់ដឹកនាំ និង​អ្នក​ដែល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុប ASEM លើក​ទី​១៣ ដែល​កម្ពុជា គ្រោង​ធ្វើ​ជា​ម្ចាស់ផ្ទះ ឆ្នាំ​២០២១ នេះ​។​

​តាម​ការបញ្ជាក់​របស់ ឯកឧត្តម មាស សុភណ្ឌ័ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា កិច្ចប្រជុំ​ប្រចាំ​សប្តាហ៏​នេះ​ដែរ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ជម្រុញ​ដល់​គណ​:​កម្ម​ការបោះពុម្ព​សៀវភៅ ពន្លឿន​ការបោះ ពុម្ព​សៀវភៅ កំណាព្យ ដែល​បាន​ប្រមូល​ចងក្រង​នូវ​កំណាព្យ​ជិត​១០០ តាំងពី​ជំនាន់​ឆ្នាំ​១៩៨O ដល់ ១៩៨៣ ដើម្បី​ជា​កិច្ច​ឧទ្ទិសេ​ជូន​ទៅ​ដល់​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួង ព័ត៌មាន និង​ទុកជា​ឯកសារ​ស្រាវ​សម្រាប់​យុវជន​សម័យ​ក្រោយ បានដឹង​ពី​ការវិវឌ្ឍ​ន៏​របស់ ប្រទេស​កម្ពុជា តាម​សម័យកាល​នី​មួយៗ ។​

​ទន្ទឹមនេះ ក៏​ជម្រុញ​អោយ​បន្ត​សិក្សា​ស្រាវជ្រាវ ប្រមូល​រាល់​ឯកសារ ស្តីពី​កិច្ច ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ព័ត៌មាន និង​អ្នកសារព័ត៌មាន ក្នុង ផ្សព្វផ្សាយ​រួម​គ្នា ប្រយុទ្ធប្រឆាំង ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​ដែល​កំពុង​កើតមាន នៅ ក្នុងប្រទេស​កម្ពុជា ។ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញាឬីទ្ធ បាន​ជម្រុញ​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី គ្រប់​ផ្នែក​ពាក់​ពន្ធ័ បន្ត​អនុវត្ត​ន៏​អោយបាន​ល្អ​នូវ​ផែនការ និង សកម្មភាព​ការងារ​នានា របស់ ក្រសួង​ព័ត៌មាន ដែល​ទទួលខុសត្រូវ​ទាក់ទង​ទៅ​នឹង​ការចូលរួម​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល អាស៊ី អឺរ៉ុប ASEM ដែល​កម្ពុជា ធ្វើជា ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២១ នេះ ក៏​ដូច​ជា​ដំណើរការ ត្រៀម រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​ឆ្នាំ​២០២២ ។ ដោយ​: អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា ។​
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល