ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ
0

រដ្ឋបាល​ខេត្ត​កណ្តាល ទទួល​អំណោយ​មនុស្សធម៌ ពី​ឯកឧត្ដម នៃ ចារី អភិបាលរង​ខេត្ត​កណ្ដាល ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង ជំងឺ​កូវី​ដ​-១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២១​នេះ បាន​ទទួល​អំណោយ​មនុស្សធម៌ ពី​ឯកឧត្ដម នៃ ចារី អភិបាលរង​ខេត្ត​កណ្ដាល ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង ជំងឺ​កូវី​ដ​-១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល​។​

​ក្នុង​ពិធី​ទទួល​អំណោយ​នេះ ឯកឧត្តម គង់ សោភ័ណ្ឌ បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​ក្រុមគ្រួសារ​របស់​ឯកឧត្ដម នៃ ចារី អភិបាលរង​ខេត្ត​កណ្ដាល ក៏ដូចជា​ឯកឧត្ដម​ផ្ទាល់ ដែល​បាន​ចូលរួម​បរិច្ចាគ​នូវ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ជូន​ដល់​រដ្ឋបាល​ខេត្ត​កណ្តាល សម្រាប់​គាំទ្រ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ដែល​អំណោយ​ទាំងនេះ​គឺ​ពិតជា​មាន​សារៈសំខាន់​បំផុត ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​ខ្វះខាត និង​កំពុងតែ​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​មណ្ឌល​ចត្តា​ឡី​ស័ក​ទូទាំង​ខេត្ត​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា កាយវិការ​ប្រកបដោយ​សប្បុរសធម៌ របស់​ឯកឧត្ដម នៃ ចារី និង​ក្រុម​គ្រួសារ​នាពេលនេះ គឺ​ពិតជា​បាន​សបញ្ជាក់​ឱ្យឃើញ​ពី​ទឹកចិត្ត​ដ៏​ល្អ​ប្រពៃ និង​ជា​វប្បធម៌ នៃ​ការចែករំលែក​ក្នុងសង្គម ចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​។​

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម​ក៏បាន​ជូនពរ​ទៅដល់ ឯកឧត្ដម និង​ក្រុមគ្រួសារ សូម​ទទួលបាន​នូវ សេចក្តីសុខ​គ្រប់ប្រការ មាន​សុខភាព​ល្អ និង​សូម​ឱ្យ​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ ហើយ​ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល​ក៏​បាន​សន្យាថា និង​នាំយក​អំណោយ​ទាំងអស់នេះ ដែល​ឯកឧត្ដម និង​ក្រុមគ្រួសារ​បាន​ផ្ដល់ជូន​រដ្ឋបាល​ខេត្ត​នា​ថ្ងៃនេះ ទៅ​ចាត់ចែង​ប្រើប្រាស់ ក្នុង​សកម្មភាព​នានា ឲ្យស្រប​ទៅ​តាម​បរិបទ​នៃ​ជំងឺ​កូវី​ដ​-១៩ ដែល​កំពុង​រីក​រាលដាល​នៅក្នុង​កណ្តាល​។​

​សូមបញ្ជាក់​ថា អំណោយ​ដែល ឯកឧត្ដម និង​ក្រុមគ្រួសារ បាន​ផ្តល់​ជូន​រដ្ឋបាល​ខេត្ត​រួមមាន​៖ ម៉ាស់ ចំនួន ២៥០០​ម៉ាស់ ម៉ាក​ខ្លូវ (Cloud Brand) និង​ដប​ដាក់​អា​កុល ចំនួន ៤៣​ដប ។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល