ទាន់ហេតុការណ៍
លោក យី យី​ម មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង សំណូមពរ​គោរព​ស្នើ​សុំ​អន្តរាគមន៍ និង​រក​យុត្តិធម៌​ពាក់ព័ន្ធ​នឹង​ដីធ្លី​ចំនួន ៣ ប្លង់ នៅ​ខេត្ត​តាកែវ​ - សេចក្ដីបំភ្លឺ​ព័ត៌មាន របស់ រដ្ឋបាល​ខេត្ត​កែប ស្តីពី​ការសុំ​សិទ្ធិ​វិនិយោគ​ភាស៊ី​ផែ​កែប​កោះទន្សាយ​ ​ថ្ងៃ​ព្រហស្បតិ៍ 10 រោច ខែ​អស្ស្ជ​ជ ថ្នាំ​មមី អដ្ធស័ក ព​-​ស -២៥៧០ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​៖ រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក «​ការវិនិយោគ​លើ​វិស័យ​អប់រំ ជា​ការវិនិយោគ​លើ​អនាគត​របស់​ប្រទេសជាតិ​» - វិទ្យាល័យ ហ៊ុន សែន ពាម​កោះ​ស្នា រៀបចំ​ពិធី​ចែក​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៦-២០២៧ - វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​
0

លោក យី យី​ម មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង សំណូមពរ​គោរព​ស្នើ​សុំ​អន្តរាគមន៍ និង​រក​យុត្តិធម៌​ពាក់ព័ន្ធ​នឹង​ដីធ្លី​ចំនួន ៣ ប្លង់ នៅ​ខេត្ត​តាកែវ​

លោក យី យី​ម មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង សំណូមពរ​គោរព​ស្នើ​សុំ​អន្តរាគមន៍ និង​រក​យុត្តិធម៌​ពាក់ព័ន្ធ​នឹង​ដីធ្លី​ចំនួន ៣ ប្លង់ នៅ​ខេត្ត​តាកែវ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

អង្គភាព​សារព័ត៌មាន រដ្ឋា រស្មី​ស្ទឹងត្រង់ បាន​ទទួល​លិខិត​មួយច្បាប់ ពាក់ព័ន្ធ​នឹង​ការស្នើ​សុំ​អន្តរាគមន៍ និង​រក​យុត្តិធម៌​ពាក់ព័ន្ធ​នឹង​ដីធ្លី​ចំនួន ៣ ប្លង់ នៅ​ខេត្ត​តាកែវ ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម ៖

​ខ្ញុំបាទ​ឈ្មោះ យី យី​ម ជា​មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង មាន​ទីលំនៅ​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង សូម​គោរព​ជម្រាបជូន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រមទាំង​ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​តាកែវ និង​អាជ្ញាធរ​ពាក់ព័ន្ធ មេត្តា​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ខ្ញុំបាទ ដូចខាងក្រោម​៖
​កាលពី​កន្លងមក ខ្ញុំបាទ​បាន​ទិញ​ដី​ចំនួន ៣ ក្បាលដី ស្ថិតនៅ​ភូមិ​មហាសេនា ឃុំ​តា​ភេ​ម ខេត្តតាកែវ ពី​ម្ចាស់​ដី​ដើម ដោយ​មាន​លិខិត​ទិញ​លក់ និង​ផ្ទេរសិទ្ធិ​កាន់កាប់​ត្រឹមត្រូវ ព្រមទាំង​មាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន និង​សាក្សី​ក្នុងភូមិ​។ ដី​ទាំង ៣ ក្បាល​ដី​មាន​ទំហំ​ដូច​ខាងក្រោម​៖
១. ដី​ទំហំ ១០.៤៣២ អា​
២. ដី​ទំហំ ៣២.២០ អា​
៣. ដី​ទំហំ ១៥ អា​

​ក្រោយពី​ទិញ​ដី​រួច ខ្ញុំបាទ​បាន​ផ្ដាំផ្ញើ​ឱ្យ​ម្ដាយធម៌​ឈ្មោះ អ៊ុំ សា​ប៊ុត ជួយ​ថែរក្សា និង​អាស្រ័យ​ផល​លើដី​ទាំងនោះ ដោយ​មិន​បាន​ផ្ទេរកម្មសិទ្ធិ​ឱ្យ​គាត់​ឡើយ​។​

​ក្រោយមក ម្ដាយធម៌​បាន​ទទួលមរណភាព​។ នៅ​ឆ្នាំ​២០១៩ និង​២០២០ អាជ្ញាធរ​បាន​ចុះ​វាស់វែង​ដីធ្លី​ជា​ប្រព័ន្ធ​នៅ​ឃុំ​តា​ភេ​ម ដើម្បី​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​។ ដោយសារ​ខ្ញុំបាទ​ជាប់​បំពេញ​ភារកិច្ច និង​មាន​ជំងឺ មិន​បាន​ទទួល​ដំណឹង​អំពី​ការវាស់វែង និង​ការបិទ​ផ្សាយ​ជា​សាធារណៈ​ឡើយ​។​
​ក្រោយមក ខ្ញុំបាទ​បាន​ទទួលដំណឹង​ថា លោក ម៉ក់ រ៉ា​ម ដែលជា​កូនប្រុស​បង្កើត​របស់​ម្ដាយធម៌ បាន​ទទួល​បណ្ណ​កម្មសិទ្ធិ​លើ​ដី​ទាំង ៣ ក្បាលដី​ខាងលើ ដោយ​គ្មាន​ការពិនិត្យ​ឱ្យបាន​ច្បាស់លាស់​អំពី​ប្រវត្តិ​នៃ​ការកាន់កាប់ និង​ឯកសារ​ទិញ​លក់រ​បស់​ខ្ញុំបាទ​។​

​ខ្ញុំបាទ​យល់​ថា ការចេញ​បណ្ណ​កម្មសិទ្ធិ​នេះ​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ខ្ញុំបាទ​។ ទោះបី​រដ្ឋបាល​ឃុំ​តា​ភេ​ម​បាន​អញ្ជើញ​លោក ម៉ក់ រ៉ា​ម ចូលរួម​ដោះស្រាយ​ចំនួន​ពីរលើក​ក៏ដោយ ក៏​លោក​មិនបាន​ចូលរួម​តាម​ការអញ្ជើញ​ឡើយ​។​

​អាស្រ័យហេតុនេះ ខ្ញុំបាទ​សូម​គោរព​ស្នើសុំ​សម្តេច ឯកឧត្តម និង​អាជ្ញា​ធរមាន​សមត្ថកិច្ច មេត្តា​ជួយ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឯកសារ​កាន់កាប់​ដីធ្លី និង​ប្រវត្តិ​នៃ​ការចេញ​បណ្ណ​កម្មសិទ្ធិ​លើ​ដី​ទាំង ៣ ក្បាលដី​ខាងលើ ព្រមទាំង​ជួយ​ដោះស្រាយ និង​ផ្ដល់​យុត្តិធម៌​ជូន​ខ្ញុំបាទ​តាម​ផ្លូវច្បាប់​។​

​សូម​សម្តេច ឯកឧត្តម និង​អាជ្ញា​ធរមាន​សមត្ថកិច្ច មេត្តា​ទទួល​នូវ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំបាទ​។​

​សូម​គោរព​ជូនពរ​ដល់​សម្តេច ឯកឧត្តម និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់ សូម​មាន​សុខភាព​ល្អ និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​។​
​សូម​អរគុណ​!
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល