ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ
0

​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​មួយចំនួន និង​រដ្ឋបាល​ស្រុក​កៀនស្វាយ ព្រមទាំង​សប្បុរសជន បាន​នាំយក​ថវិកា ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល ដើម្បី​ចូលរួម​ចំណែក​ទ្រទ្រង់​ដល់​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល ៖ រសៀល​ថ្ងៃ ពុធ​៧​រោច ខែ​ជេស្ឋ ឆ្នាំ​ឆ្លូវ ត្រី​សក័ ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២១ ​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ទទួល​យក​ថវិកា ពី​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​មួយចំនួន​និង រដ្ឋបាល​ស្រុក​កៀនស្វាយ ព្រមទាំង​សប្បុរសជន ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្តាល ក្នុង​គោលបំណង​ចូលរួម​ចំណែក​ទ្រទ្រង់​ដល់​សកម្មភាព​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា ពិសេស​គឺ​ក្នុង​ឱកាស​ខួប​លើក​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២១ ក្រោម​ប្រធានបទ “​ទាំងអស់​គ្នា​រួម​គ្នា​ជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធ​ជំងឺ​កូវី​ដ​-១៩ និង​កសាង​ភាព​ធន់​របស់​សង្គមជាតិ​”​។​

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក៏​បាន​ថ្លែងអំណរគុណ​ដល់ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​មួយចំនួន រដ្ឋបាល​ស្រុក​កៀនស្វាយ និង​សប្បុរសជន ដែល​បាន​បរិច្ចាគ​នូវ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ដើម្បី​រួមចំណែក​ជាមួយ​សកម្មភាព​មនុស្ស​ធម៌ របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្ដាល​នៅពេលនេះ​។​
​
ឯកឧត្តម បន្តថា មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​មួយចំនួន រដ្ឋបាល​ស្រុក​កៀនស្វាយ និង​សប្បុរសជន បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះ​អស់ពី​ដួងចិត្ត ហើយ​ថវិកា​ដែល​បាន​ផ្ដល់ជូន​នៅពេលនេះ គឺ​ពិតជា​មាន​តម្លៃ និង​ឆ្លើយតបបាន​ទាន់ពេលវេលា ក្នុង​កាលៈទេសៈ​ដែល​ខេត្ត​កណ្ដាល កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ដែល​បាន​រីក​រាលដាល​នៅ​ទូទាំង​ខេត្ត​កណ្ដាល ហើយ​តំបន់​មួយចំនួន ត្រូវ​បាន​សម្រេច​បិទ​ខ្ទប់ ដោយ​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ ចេញពីផ្ទះ និង​បម្លាស់​ទី​ពី​ផ្ទះមួយ​ទៅ​ផ្ទះមួយ ឬ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ឡើយ ដូច្នេះ​អំណោយ​ទាំងអស់នេះ គឺ​ពិតជា​ទាន់ពេលវេលា ក្នុង​ការជួយ​ប្រជាពលរដ្ឋ ដែល​កំពុង​ប្រឈម​ទៅ​នឹង​ការខ្វះ​ស្បៀងអាហារ​ផងដែរ​។​
​ថវិកា​ដែល​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​មួយចំនួន រដ្ឋបាល​ស្រុក​កៀនស្វាយ និង​សប្បុរសជន​រួមមាន​៖
១-​លោកជំទាវ​ឧកញ៉ា ហៀវ លន់ ថវិកា​ចំនួន ៣,០០០ $​។​
២-​រដ្ឋបាល​ស្រុក​កៀនស្វាយ ថវិកា​ចំនួន ៥,០០០ $​។​
៣-​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​កណ្តាល ថវិកា​ចំនួន ៥,០០០ $​។​
៤-​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ខេត្ត​កណ្តាល ថវិកា​ចំនួន ២,៥០០ $​។​
៥-​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កណ្តាល បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១,៥០០$​។​
៦-​មន្ទីរ​ទេសចរណ៍​ខេត្ត​កណ្តាល ថវិកា​ចំនួន ២,៤០០,០០០​រៀល​។​
៧-​ឯកឧត្តម ឡោក ហួរ និង​លោកជំទាវ ថវិកា​ចំនួន ៨,៨៨៨$​។​
៨-​លោក ស៊ឹម យាន និង​ភរិយា ថវិកា​ចំនួន ១,០០០,០០០​រៀល​។​
៩-​លោក អ៊ុក ពៅ និង​ភរិយា ថវិកា​ចំនួន ២,០០០,០០០​រៀល​។​
១០-​លោក អ៊ួ​ន ងួន និង​ភរិយា ថវិកា​ចំនួន ២,០០០,០០០​រៀល​។​
១១-​លោក ហុង ប៉ោ​លីម និង​ភរិយា ថវិកា​ចំនួន ១,០០០,០០០​រៀល ។​
១២-​លោក ហង្ស សារិទ្ធ និង​ភរិយា ថវិកា​ចំនួន ១,០០០,០០០​រៀល ។​
១៣-​លោក គ្រី លីម និង​លោក ហង្ស សុផល ថវិកា​ចំនួន ៨០០,០០០​រៀល ។​
១៤-​លោក សេង តូ​នី ថវិកា​ចំនួន ១,០០០,០០០​រៀល ។​
១៥-​លោក មឿន គី​ណាល់ ថវិកា​ចំនួន ១,០០០,០០០​រៀល​។​
១៦-​លោក នួន នឿន ថវិកា​ចំនួន ៦០០,០០០​រៀល ។​
១៧-​លោក ហុង សេង​ទ្រី ថវិកា​ចំនួន ១០០$​។​
១៨-​លោក សួន សុង ថវិកា​ចំនួន $៥០០ ។​
១៩-​លោក ស៊ា​ម ប៊ុន​លោម ថវិកា​ចំនួន ២,០០០,០០០​រៀល​។​
២០-​លោក ប៉ាង ឆាយ​ហេង និង​ភរិយា ថវិកា​ចំនួន ១,០០០,០០០​រៀល​៕
​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល