ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ
0

សម្តេច​តេជោ ហ៊ុន សែន ចេញ​បញ្ជា​ឲ្យ​អភិបាល​រាជធានី​ខេត្ត លុបចោល​គម្រោង​ប្រមូលផ្តុំ​មនុស្ស រៀន​បោះឆ្នោត​សាកល្បង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ ថ្ងៃ ពុធ ១៤​រោច ខែ​ជេស្ឋ ឆ្នាំ​ឆ្លូវ ត្រី​សក័ ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២១ ។​

​ក្នុង​សារ​ជា​សំឡេង​បន្ទាន់ នៅ​ព្រលប់​ថ្ងៃទី​៩ ខែ​មិថុនា​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​បទបញ្ជា​ឲ្យ​អភិបាល​រាជធានី​ខេត្ត​ទូទាំង​ប្រទេស មិន​ត្រូវ​ប្រមូលផ្តុំ​ប្រជាពលរដ្ឋ មក​ហ្វឹកហាត់ រៀនសូត្រ​ពី​ការបោះឆ្នោត​សាកល្បង​នោះឡើយ​ ​។​
​
សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ប្រកាស​ពី​ការរៀបចំ​លិខិត​ផ្លូវការ​ទៅកាន់ គជប ដើម្បី​ស្នើ​ឲ្យ​លុបចោល​គម្រោង​រៀបចំ​សាកល្បង​បោះឆ្នោត​ឃុំ​សង្កាត់ នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា​ខាង​មុខ​នេះ​ផងដែរ​។ មូលហេតុ ដោយសារ​តែ​ពេល​នេះ កម្ពុជា​នៅ​បន្ត​ប្រឈម​នឹង​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ រាប់រយ​នាក់​ក្នុង​១​ថ្ងៃៗ​នៅឡើយ​ ។​

​សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ទៅ​កាន់​អភិបាល​រាជធានី​ខេត្ត​ទាំងអស់​ថា សូម​កុំ​ប្រមូលផ្តុំ​ប្រជាពលរដ្ឋ មក​ធ្វើ​ការបណ្តុះបណ្តាល​រៀនសូត្រ​បោះឆ្នោត ព្រោះ​ក្នុង​ពេល​នេះ គ្មាន​ការ​ចាំបាច់​ទាល់តែសោះ ដោយសារតែ​ប្រទេស​យើង មាន​អ្នក​ឆ្លងកូវី​ដ រាប់រយ​នាក់ ក្នុង​១​ថ្ងៃៗ​
​។​
​
សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​មានប្រសាសន៍​លើកឡើងថា យើង​គោរព​ឯករាជ្យភាព​របស់​គជ​ប តែ​គជប ក៏​ត្រូវ​យល់​ពី​ការលំបាក​របស់​រាជរដ្ឋាភិបាល អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ការលំបាក​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​រង​សម្ពាធ​ពី​ការ​វ៉ៃ​លុក​របស់កូ​វីដ​ផង និង​ការស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ផង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល