ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ
0

ឯ​ក​ឧត្តម​រដ្ឋមន្ត្រី វេង សាខុន ចុះពិនិត្យមើលកសិដ្ឋាន​ចិញ្ចឹម​ត្រី​របស់លក សុខ ហៃ នៅ​ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ឆ្នាំង​) នាព្រឹកថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​បន្តដំណើរ​មក​កសិដ្ឋាន​ចិញ្ចឹម​ត្រី​របស់លោក សុខ ហៃ លេខ ទូរ​សព្ទ​ទំនាក់ទំនង ០៩៧ ៣១៧ ៨០៣០ នៅ​ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។ លោក សុខ ហៃ បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាបថា រូបលោក​បាន​ប្រកាន់​យក​របរ​ចិញ្ចឹ​ត្រី​នេះ​បាន​ជាង ៣​ឆ្នាំ មក​ហើយ​ដោយ​មាន​ស្រះ​ធំៗ ចំនួន ២​ស្រះ​។

ក្នុង​ស្រះ​និមួយៗ គាត់​បាន​ដាក់​ចិញ្ចឹម​កូន​ត្រី​ប្រា​ចំនួន​ប្រមាណ​ជា ១០០​ពាន់ ទៅ ១៣០​ពាន់​ក្បាល ដែល​ពេលវេលា​នៃ​ការ​ដាក់​កូន​ត្រី​ពូជ​ចិញ្ចឹម​មាន​គម្លាត​ពេល​ខុសៗ​គ្នា​ពី​ស្រះ​មួយ​ទៅ​ស្រះ​មួយទៀត​។ លោក​បន្ថែមថា ក្នុង​មួយ​រដូវ​កាល​នៃ​ការ​ដាក់​កូន​ត្រី​ចិញ្ចឹម​លោក​អាច​ប្រមូល​ផល​ត្រី​ក្នុង​បរិមាណ​សរុប​ប្រមាណ​ពី ៥០​ទៅ ៨០​តោន​ក្នុង ១​ស្រះ​។ អ្វី​ដែល​ជា​វិជ្ជមាន​នោះ​គឺ ក្នុងពេល​បច្ចុប្បន្ន​នេះ លោក​បាន​បញ្ជាក់បន្ថែម​ថា កសិដ្ឋាន​របស់លោក​មិន​មាន​បញ្ហា​ទីផ្សារ​នោះទេ គឺមាន​ទទួលបាន​ការបញ្ជាទិញ​ជាប្រចាំ​ជាង ១-២​តោន​ជា​រៀងរាល់ថ្ងៃ ហើយ​តម្លៃ​ដែល​ទទួល​បាន​គឺ ៥ ០០០​រៀល​/​គីឡូក្រាម​លក់​ក្នុង​ខេត្ត និង​ចន្លុះ​ពី ៤ ៥០០-៥ ០០០​រៀល​/​គីឡូក្រាម​លក់​ក្រៅ​ខេត្ត​។ ហើយ​ដោយ​មាន​ការថែទាំ ផ្តល់​ចំណី និង​ការណែនាំ​ផ្នែក​បច្ចេកទេស​ពី​មន្ត្រី​ជំនាញ លោក​រំពឹងថា​នឹង​ប្រមូល​ផល​បាន​ច្រើន​ជាង​ការរំពឹង​ទុក​។​

​នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើ​ការកោតសរសើរ និង​លើកទឹកចិត្ត​ចំពោះ​ការព្យាយាម និង​ខិតខំ​ប្រឹងប្រែង​របស់​លោក សុខ ហៃ ក្នុង​ការប្រកាន់​ភ្ជាប់​របរ​ចិញ្ចឹម​ត្រី​ដើម្បី​លើកកម្ពស់​វិស័យ​វារីវប្បកម្ម​ក្នុងស្រុក ហើយ​ក៏​សារ​ទរ​ចំពោះ​ព័ត៌មាន​ដែល​ទទួលបាន​ពាក់ព័ន្ធ​នឹង​ទីផ្សារ និង​តម្លៃ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ផងដែរ​។ បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ដល់​ឯកឧត្តម ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល មន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​ជលផល និង​មន្ទីរ​រាជធានី​-​ខេត្ត​ទាំងអស់​ត្រូវ​ខិតខំ​សិក្សា ស្រាវជ្រាវ ពិសោធ និង​ផលិត​ពូជ​ត្រី​ដែល​មាន​គុណភាព លើកកម្ពស់​ការងា​រ​បណ្តុះបណ្តាល​បច្ចេកទេ​ស​ថ្មីៗ​ដើម្បី​បង្កើន​គុណភាព​ផល​ត្រី និង​ភាព​ប្រកួតប្រជែង ផ្តល់​ការលើកទឹកចិត្ត និង​ជួយ​ផ្សាភ្ជាប់​រវាង​វា​រី​វប្បករ​ដែលជា​អ្នក​ផលិត​និង​អ្នក​ប្រមូល​ទិញ ជា​ពិសេស​ពង្រឹង​ការអនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​លួច​នាំ​ចូល​ខុសច្បាប់​។​

​តាម​របាយការណ៍​របស់​ឯកឧត្តម ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​បានឲ្យដឹងថា សម្រាប់​៦​ខែ ដើមឆ្នាំ​២០២១ ទិន្នផល​វារីវប្បកម្ម​សរុប​រួម​របស់​ខេត្ត​កំពង់ឆ្នាំង​បាន​ប្រមាណ​ជា ១០ ៥០០​តោន ក្នុងនោះ​ស្រះ​ដំណើរការ​មាន​ចំនួន ៦៣១ ស្រះ ទទួលបាន​ផល​ត្រី​ស្មើនឹង ៣ ២០០ តោន និង​មាន​បែ​សរុប​រួមមាន ៧៤០​បែ ស្មើ ៧ ៣០០​តោន​។ ទន្ទឹមនឹងនេះ ក្នុង​ឆ្នាំ​២០២០​កន្លងទៅ​មាន​ការចិញ្ចឹម និង​នាំចេញ​ត្រី​ខ្យា​ទៅ​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ​ឡាវ បាន​ជាង ២៥០​តោន និង​ក្នុង​ឆ្នាំ​២០២១ នេះ​បាន​ប្រមាណ​ជា ១៨០ តោន​ផងដែរ​។​
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល