ទាន់ហេតុការណ៍
ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​
0

​គ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់​ដោយ​គ្រោះ​អគ្គីភ័យ​ចំនួន ០៤​នាក់ បាន​ទទួល​ថវិកា និង ក្តារ​ម្ឈូស ពី​សំណាក់ ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ តាមរយៈ លោក​អភិបាល​ខណ្ឌ​ដូនពេញ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ព្រឹក​ថ្ងៃ​អង្គារ ៥​រោច ខែ​បឋម​សា​ឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង ១០:៣០​នាទី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ នាំយក​បច្ច័យ និង ក្តារ​មឈូស​ចំនួន ០៤ ជា​ការចូលរួម​រំលែក​មរណទុក្ខ​របស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជាមួយ​ក្រុម​គ្រួសារ​សព​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន ០៤​នាក់ ដែល​បាន​បាត់បង់​ជីវិត ក្នុង​ឧបទ្ទវហេតុ​គ្រោះ​អគ្គីភ័យ នៅ​យប់​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង ០៤:០០​នាទី ស្ថិ​នៅ​ផ្លូវ​លេខ​២០០ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ។

​ស្ថិតក្នុង​ស្ថានភាព​ដ៏​សោកសង្រេង​នេះ លោក​អភិបាល បានប្រគល់​ថវិកា​ចំនួន ១​លាន​រៀល និង​ក្តារ​ម្ឈូស​ចំនួន​០៤ សរុប​ថវិកា​ចំនួន ៧​លាន​រៀល ជូន​ដល់​គ្រួសារ​សព​នីមួយៗ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​គ្រួសារ​សព និង​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

​ក្រុមគ្រួសារ​សព​ទាំង​៤ ក៏​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត និង​រក​អ្វី​មក​ប្រៀបផ្ទឹម​មិន​បាន​ឡើយ​ចំពោះ​ទឹកចិត្ត សណ្តោស​ប្រណី ប្រកប​ដោយ​សប្បុរសធម៌​របស់ ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ នៅពេល​ដែល​ពួកគាត់​ជួប​ទុក្ខលំបាក​។ ក្រោយពី​បាន​ទទួល​នូវ​បច្ច័យ​និង​ក្តារ​មក​ឈូស​រួច តំណាង​ក្រុមគ្រួសារ​សព​ទាំង​០៤​នាក់ បាន​គោរព​ជូនពរ ឯកឧត្តម និង លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ និង​ក្រុមការងារ ទាំងអស់ សូម​ទទួលបាន​នូវ​ជោគជ័យ​គ្រប់​ភារកិច្ច ឈ្នះ​អស់​មារ​សត្រូវ និង​សុខភាព​ល្អ​បរិបូរណ៍ ព្រមទាំង​ជៀសផុត​ពី​ជម្ងឺ​កាច​សាហាវ​ទាំងពួង កុំបី​ឃ្លៀងឃ្លាត​ឡើយ ។ សូម​គោរព​អរគុណ​??
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល