ទាន់ហេតុការណ៍
ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​
0

​ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ពី​បទ​ប៉ុនប៉ង​រំលោភ​សេ​ពស​ន្ទ​វៈ​កូនឈ្នួល​ជា​អ​និតិ​ជន​មិន​ទាន់​គ្រប់​អាយុ​…!!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ឆ្នាំង ៖ ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧត្ដម សេនីយ៍​ត្រី សាក់ សា​រ៉ាង មេបញ្ជាការ អ​.​ហ ខេត្ត​កំពង់ឆ្នាំង និង​មាន​ការសម្របសម្រួល​ពី​ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ។​

​នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង ០៨:៣០ នាទី កម្លាំង​ការិយាល័យ​ជួញដូរ​មនុស្ស អ​.​ហ ខេត្ត​ចំនួន ០៦​នាក់ ប្រើប្រាស់​រថយន្ត​ចំនួន​០២​គ្រឿង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត យោង​តាម​ដីកា​បញ្ជា​អោយ​ចូល​ខ្លួន​លេខ​១៣៨៤ ចុះ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២១​បាន​ធ្វេី​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​កូនឈ្នួល​ជា​អ​និតិ​ជន ការឃាត់ខ្លួន​ជនសង្ស័យ​ខា​លើ​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ទី ២៥ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​០៨:៣០ នាទី​។​

​លោក​វរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេ​ត​កំពង់ឆ្នាំង​បានឲ្យដឹង​ថា​ជន សង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ ជា សុវណ្ណ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​អាជីវករ រស់នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ លើ​អនីតិជន​មិន​ទាន់​គ្រប់​អាយុ ដែល​ប្រព្រឹត្តិ​នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ជា​កូនឈ្នួល ស្ថិតនៅ​ភូមិ​ស្រែ​តា​ជៃ​លិច ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​។​

​លោក​វរសេនីយ៍ឯក ហង្ស សុជាតិ បានឲ្យដឹង​ទៀត​ថា​វត្ថុតាង​ចាប់​យក​រួមមាន​÷ ទូរស័ព្ទដៃ ចំនួន​០៣ គ្រឿង ,​រថយន្ត​ចំនួន​០១​គ្រឿង ម៉ាក​TOYOTA HILUX REVO ពណ៌​ត្រេអ៉ី ពាក់​ស្លាក​លេខ ខ​.​ភ​.​ម 2-1356​។​

​តាម​ប្រភព​មួយ​បញ្ជាក់ថា​រថយន្ត​ចំនួន​០១​គ្រឿង ម៉ាក​TOYOTA HILUX REVO ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ ខ​.​ភ​.​ម 2-1356 ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ទុក ពាក់​ស្លាក​លេខ​ក្លែង​ផងដែរ ។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ខាងលើ​កំពុង​អនុវត្ត​តាម​នីតិវិធី​៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល