ទាន់ហេតុការណ៍
ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​
0

​រដ្ឋបាល​ខេត្ត​កណ្តាល បាន​បើក​កិច្ចប្រជុំ​គណៈកម្មការ​ត្រួតពិនិត្យ​គម្រោង​ខេត្ត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្ដាល​៖ សមាជិក​គណៈកម្មការ​រៀបចំ​គម្រោង​ខេត្ត មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អជ្ញាធរ​ក្រុង​-​ស្រុក​ទាំង​១១ ត្រូវ​យកចិត្តទុកដាក់ និង​ខិតខំ​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ តាម​សៀវភៅ​ណែនាំ​ស្តីពី​ការរៀបចំ​គម្រោង​រាជធានី ខេត្ត និង​សេចក្ដីណែនាំ​លេខ​០២៣ ស​ណន ចុះ​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០១៧ ស្ដីពី ការពង្រឹង​ការអនុវត្ត​នីតិវិធី​នៃ​ការរៀបចំ និង​ការអនុវត្ត គម្រោង​រាជធានី ខេត្ត សំដៅ​ធ្វើឲ្យ​គម្រោង​ដែល​បាន​ស្នើ​ឡើង​ទទួល​បាន​លទ្ធផល​ល្អ មាន​គុណភាព​ខ្ពស់ ប្រសិទ្ធភាព និង​ជា​អាទិភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​នេះ​ជា​ការលើកឡើង​របស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ គណៈ​អភិបាលខេត្ត​កណ្តាល ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ត្រួតពិនិត្យ​គម្រោង​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាលាខេត្ត​កណ្តាល​។​ក្នុង​កិច្ច​នេះ ឯកឧត្តម​អភិបាល បាន​ពិនិត្យ និង​ពិភាក្សា​លើ​បញ្ហា​ប្រឈម និង វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​នានា​របស់​ខេត្ត ដែល​ជា​តម្រូវការ​ជាក់ស្តែង​នៅ​មូលដ្ឋាន ព្រមទាំង​បាន​ពិនិត្យ ពិភាក្សា​ស្វែងរក​បញ្ហា​ប្រឈម​ផ្សេងៗ យកមក​រួម​គ្នា​ដោះស្រាយ​អោយបាន​ទាន់​ពេលវេលា និង​ដើម្បី​កំណត់​គម្រោង​ថ្មី​បន្ត​ទៀត​ផង​ដែរ​។​

​សូមបញ្ជាក់​ថា តាម​របាយការណ៍​របស់​មន្ត្រី​ជំនាញ បានបង្ហាញ​ថា គម្រោង​ឆ្នាំ​២០២០ មាន​សរុប​ចំនួន ៦១​គម្រោង ដែល​ជា​លទ្ធផល​អនុវត្ត គម្រោង​បញ្ចប់​១០០% មាន ៥៦​គម្រោង គម្រោង​កំពុង​អនុវត្ត​មាន ៦​គម្រោង និង​គម្រោង​មិន​ទាន់​អនុវត្ត​មាន​ចំនួន ១​គម្រោង​។
​គម្រោង​អនុវត្ត​ក្នុង​ឆ្នាំ​២០២១ មាន​សរុប​ចំនួន ៣៣​គម្រោង ដែល​មាន​គម្រោង​បញ្ចប់​១០០% ចំនួន ៥​គម្រោង គម្រោង​កំពុង​អនុវត្ត​មាន ០​គម្រោង និង​គម្រោង​មិន​ទាន់​អនុវត្ត​មាន​ចំនួន ២៨​គម្រោង ។ ដោយឡែក​សម្រាប់​គម្រោង​ឆ្នាំ​២០២២​ខាងមុខនេះ មាន ចំនួន​៣៤​គម្រោង ៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល