ទាន់ហេតុការណ៍
ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​
0

សម្តេច​តេជោ ព្រមាន​ថា កម្ពុជា​ប្រឈម​នឹង​ការ​ផ្ទុះឡើង​នូវ​រលក​ទី​៣ បើ​មិន​មាន​វិធានការ​តឹងរ៉ឹង​ទេនោះ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ៖ ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំ និង​ថ្លែង​សារ​ពិសេស​ពាក់ព័ន្ធ​ស្ថានភាព ជំងឺ​កូវី​ដ​-១៩ ដែល​កំពុង​រីក​រាលដាល នៅក្នុង​ប្រទេស​កម្ពុជា តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២១ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​សារ​ព្រមាន​ថា កម្ពុជា​ប្រឈម​នឹង​ការ​ផ្ទុះឡើង​នូវ​រលក​ទី​៣ បើសិនជា​មិន​មាន​វិធានការ​តឹងរ៉ឹង​ទេនោះ ខណៈ​ការឆ្លង​ថ្មី​រកឃើញថា មាន​ជិត​១០០០​ករណី​បន្ថែមទៀត​។​

​សម្តេច​តេជោ បាន​មានប្រសាសន៍ថា កូ​វីដ​បំប្លែង​ថ្មី​របស់​អង់គ្លេស ឈ្មោះ អាល់​ហ្វា (Alpha) បាន​ធ្វើឱ្យ​កើតមាន​នូវ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​ជា​រលក​ទី ២ វាយលុក​កម្ពុជា ធ្វើឱ្យ​ប្រទេស​យើង​ឆ្លង​យ៉ាង​លឿន និង​មាន​ចំនួន​អ្នក​ស្លាប់​យ៉ាងច្រើន ។ សម្តេចនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា តួលេខ​ឆ្លង​ថ្មី គឺ ៩៩៩ នាក់​ឆ្លង​ថ្ងៃនេះ ដូច្នេះ ថ្ងៃនេះ​យើង​មាន​ចំនួន​អ្នក​ឆ្លង​ជិត ១ ពាន់​អ្នក​បន្ថែមទៀត បន្ទាប់​ពី​ការ​មាន​ចំនួន​ឆ្លង​ខ្ពស់បំផុត​កាល​ពី​ម្សិល​ម្ងៃ គឺ​ទី ២៩ ខែមិថុនា គឺ​ឆ្លង​ខ្ពស់បំផុត ដល់​ទី ១១៣០ នាក់​និង​ស្លាប់​ដល់​ទៅ ២៧ នាក់ នោះ ។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ម្សិលមិញ (​ទី ៣០ ខែមិថុនា​) កម្ពុជា​បាន​រកឃើញ​ការ​ឆ្លងកូវី​ដ​-១៩ រយៈពេល ២៤ ម៉ោង​ហក់​ឡើងដល់ ១១៣០ នាក់ និង​ស្លាប់​ដល់​ទៅ ២៧ នាក់ ដែល​ជា​កំណត់ត្រា​ខ្ពស់​បំផុត​មិន​ធ្លាប់មាន ចាប់តាំងពី​ការរកឃើញ​វត្តមានកូ​វីដ​-១៩ នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី ២៧ ខែ​មករា ឆ្នាំ​២០២០ លើ​ទេសចរ​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល