ទាន់ហេតុការណ៍
ឯកឧត្ដម ឃួ​ង ស្រេង​៖ បុរស​គ្រប់រូប កុំ​គោរព និង​លើកកម្ពស់​ស្ត្រី​ត្រឹមតែ​មួយ​ថ្ងៃ (៨​មីនា​) គឺ​ត្រូវ​គោរព និង​លើកកម្ពស់​ស្ត្រី​ជា​រៀងរហូត និង​ជា​ប្រចាំ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​!
0

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​ទី​០១​ខែកក្កដា ឆ្នាំ​២០២១​សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ជំនួស​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សាលាខេត្ត​កំពង់ឆ្នាំង​។​

​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង នា​ពេល​ព្រឹក​នេះ​មាន​ការចូលរួម​ពី សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង ប្រតិភូ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរង​ខេត្ត និង​មន្ទីរ​-​អង្គភាព អាជ្ញាធរ​ជុំវិញ​ខេត្ត​គ្រប់​ជាន់ថ្នាក់ ជាច្រើនរូប​ទៀត​ផង​ដែរ​។​
​សូមជម្រាបថា ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ប្រព្រឹត្តិ​ទៅ​ដោយ​មាន​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន នូវ​វិធានការណ៍​សុវត្ថិភាព​ការពារ​ជំងឺ​កូវី​ដ​-១៩ រួមមាន ការរក្សា​គម្លាត​សុវត្ថិភាព​, ពាក់​ម៉ាស់​, វាស់​កំដៅ និង​លាងដៃ​ដោយ​ទឹក​អាល់កុល​ជាដើម​។​

​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្ដម ឈួ​រ ច័ន្ទ​ឌឿ​ន អតីត​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ធ្វើ​សេចក្តីរាយការណ៍​សង្ខប​អំពី​វឌ្ឍនៈភាព​នៃ​ខេត្ត​កំពង់ឆ្នាំង ថា ការអនុវត្ត​ច្បាប់​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយ​មាន​ការណែនាំ​ពី​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​មហាផ្ទៃ តាមរយៈ​អនុក្រឹត្យ ប្រកាស លិខិត​បទដ្ឋាន​គតិយុត្ត​នានា ដែល​ជា​គោល​បន្ទាត់​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អនុវត្ត​ទទួលបាន​លទ្ធផល​ល្អ​ជា​បន្តបន្ទាប់​។​

ឯកឧត្តម បន្ដថា អស់​រយៈ ៨​ឆ្នាំ (២០១៣-២០២១) បាន​ធ្វើ​ជា​អភិបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដ៏​ឧត្តុង្គឧត្តម​បំផុត គោរព​ជូន សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ក្រឡាហោម សម្តេចចៅហ្វា​វាំង និង​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់ ដែល​បាន​ផ្តល់​កិត្តិយស និង​សេចក្តីទុកចិត្ត​លើ​រូប​ឯកឧត្តម​។​

​ក្រោយ​បញ្ចប់​អានរ​បារណ៍​រួច ឯកឧត្តម អ៊ួ​ង ច​ន្ធី អគ្គនាយករង និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ បាន​ឡើង​អាន​ព្រះរាជក្រឹត្យ អនុក្រឹត្យ របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដីពី​ការតែងតាំង ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង និង​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ជា​អនុរដ្ឋលេខាធិការ ក្រសួង​អភិវឌ្ឍន៍ជនបទ​។​

​ក្នុងឱកាស​នោះ​ផងដែរ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បានប្រគល់​ព្រះរាជក្រឹត្យ ត្រា​រដ្ឋបាលខេត្ត និង​អនុក្រឹត្យ​ជូន​ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ ដើម្បី​មុខ​ការទទួលខុសត្រូវ​លើ​តួនាទី​ភារកិច្ច​។​

​ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ ក៏​បាន​ប្ដេជ្ញាចិត្ត និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​រា​រដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​មហាផ្ទៃ ដែល​បាន​ផ្តល់​ជំនឿ​ទុកចិត្ត​ដល់​ឯកឧត្តម ឲ្យទទួល​បាន​ភារកិច្ច​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ក្នុង​តួនាទី​ជា​អ្នក​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ផ្តល់​ឱកាស​ឲ្យ​ឯកឧត្តម​ចូលរួម​ចំណែក​ថែរក្សា​ការពារ​នូវ​សុខសន្តិភាព សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម ការលើកកម្ពស់​ការផ្តល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​មូល​ដា្ឋន​ឲ្យ​កាន់តែ​មាន​ការរីកចម្រើ​ន​ថែម​ទៀត​។​

ជាងនេះទៅទៀត អភិបាលខេត្ត​កំពង់ឆ្នាំង​ថ្មី ក៏​បាន​ប្ដេជ្ញា​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន និង​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​ច្បាប់ គោលនយោបាយ​និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ព្រមទាំង​គោលការណ៍​ចាត់តាំង និង​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​គោរព​តាម​ការណែនាំ​ចង្អុលបង្ហាញ​របស់ សម្តេច​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ ខេត្ត​កំពង់ឆ្នាំង និង​សហការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ស្ថាប័ន​នានា សំដៅ​សម្រេច​ឱ្យបាន​ជា​ដាច់ខាត​នូវ​សុខសន្តិភាព សេ្ថរ​ភាព​និង​ការអភិវឌ្ឍ​សង្គម សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ប្រតិបត្តិ​ជាប្រចាំ​នូវ​យុទ្ធនាការ​លុបបំបាត់​គ្រឿងញៀន ការបំផ្លិចបំផ្លាញ​ព្រៃឈើ ធនធានធម្មជាតិ និង​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល