ទាន់ហេតុការណ៍
ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​
0

​អភិបាលខេត្ត​កំពង់ចាម អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យទទួល​ការចាក់​វ៉ាក់សាំង​បង្កា​រ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ការពារ​អាយុជីវិត ហើយ​ត្រូវ​អនុវត្ត​វិធានការ ៣​ការពារ និង ៣​កុំ​ផង

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពង់ចាម​៖ ក្នុង​ពិធី​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ក្នុងអំឡុងពេល​នៃ​ការឆ្លង​រីក​រា​ដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ចំនួន​១៦៦​គ្រួសារ នៅ​សួន​ក្រ​ញ៉ូង​នគរបា​ជ័យ​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២១​នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យទទួល​ការចាក់​វ៉ាក់សាំង​បង្កា​រ​ជំងឺ​កូវី​ដ​-១៩ ឲ្យបាន​គ្រប់ៗ​គ្នា​ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា បាន ទិញ​វ៉ាក់សាំង​នេះ ដេ​ី​ម្បីការ​ពារ​អាយុជីវិត​ពល​រដ្ឋ​យើង​។

​ក្នុងឱកាស​នោះ​ដែល​៖ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ក្រេីន​រំលឹក​ដល់​បងប្អូន ប្រជាពលរដ្ឋ​ឲ្យ​បង្កើន​ការថែទាំ​សុខភាព ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ឲ្យបាន​គ្រប់ៗ​គ្នា ក្នុង​ការចូលរួម​ទប់ស្កាត់ ការឆ្លង រីក រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ ទោះ​ក្នុង​ពេល​បំពេញការងារ ឬ​ប្រកបមុខរបរ រកស៊ី​ផ្សេងៗ បេ​ី​ទោះ​ជា​ទទួល​បាន​ការចា​ក់​វ៉ាក់សាំង​រួច​ហើយ​ក្តី ក៏​មិន​ត្រូវ​ធ្វេសប្រហេស ឬ​មើលស្រាល​បានឡើយ​។ ជាងនេះទៅទៀត សូម​កុំ​ភ្លេច​អនុវត្ត វិធានការ «៣​ការពារ និង​៣​កុំ​» ឲ្យបាន​ជាប់​ជាប្រចាំ រួម​នឹង​ការអនុវត្តន៍​កាតព្វកិច្ច​ពាក់​ម៉ាស់ ការលាង​សំអាត​ដៃ​ជាមួយ​សាប៊ូ អាល់​កុល ឬ​ជែល ឲ្យបាន​ញឹកញាប់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ស្របតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សុខាភិបាល ក្នុងអំឡុងពេល​នៃ​ការឆ្លង​រាលដាល នៃ​វីរុស កូវី​ដ​-១៩ បម្លែង​ថ្មី ដ៏​កាច​សាហាវ​នេះ កុំឲ្យ​រីក​រាលដាល​ក្នុងសហគមន៍​យើង ។
​
ឯកឧត្តម​អភិបាលខេត្ត​បាន​ថ្លែងបន្តថា​៖ មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍នគរបាល​រដ្ឋបាល មេភូមិ​អនុ​ភូមិ និង​មន្ត្រី​សុខាភិបាល គឺជា​តួរ​អង្គ​យ៉ាងសំខាន់​ទាំង​៤ ក្នុង​ការគ្រប់គ្រង​ពលរដ្ឋ ចំណូល​ស្រុក ដើម្បី​បញ្ជូន​ពួកគាត់​ទៅ​ធ្វើ​ចត្តា​ឡី​ស័កតាម​ការកំណត់ ហេ​ី​យក៏​សូម ឲ្ប​បងប្អូន ប្រជាពលរដ្ឋ ចូលរួម​ជាមួយ​តួរ​អង្គ​ទាំង​៤​នេះ ដើម្បី​ដាក់ចេញ ជា​សកម្មភាព​មក​ភ្លាម ដឹង​ភ្លាម និង​គ្រប់គ្រង​ទាន់​សភាពការណ៍​។
​
ជាមួយគ្នា​នោះ​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​បញ្ជ​ក់ថា ទោះបីជា​ស្ថិត​ក្នុង​បរិបទ​កូវី​ដ -១៩ ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​វិស័យ​ខ្លះៗ​តែ​អាជ្ញាធរ នៅតែ​ខិតខំ​ធ្វើ​ការអភិវឌ្ឍន៍ ហេ​ដ្ឋា​រចនាសម្ពន្ធ័ ដោយ​មាន​ការស្ថាបនា​ផ្លូវ​កៅស៊ូ និង​ផ្លូវ​បេតុង​ជូន​បងប្អូន ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ចាម ដែល​ត្រូវបេ​ី​កការដ្ឋាន នៅ​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ផង​ដែរ​។
​គួរបញ្ជាក់​ថា​៖ អំណោយ​របស់​រដ្ឋបាល​ខេត្ត ដែល​បាន​ផ្ដល់ជូន​ប្រជាពលរដ្ឋ ទាំង​១៦៦​គ្រួសារ ក្នុង ១​គ្រួសារ ទទួលបាន អង្ករ ២៥​គីឡូក្រាម ត្រីខកំប៉ុង ១​យួរ ទឹកត្រី ១​យួរ ទឹកស៊ីអ៊ីវ ១​យួរ និង មី ១​កេស​៕
https://www.facebook.com/HelloKampongcham

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល