ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ ជាមួយ​តំណាង​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​(UPF)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤​រោច ខែ​បឋមាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១​។​

​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ចើញ​ចូលរួម​ក្នុង​កិច្ចប្រជុំតាមប្រ​ព័ន្ធ​វីដេអូ ជាមួយ​តំណាង​អង្គការ​សហព័ន្ធ​សន្តិភាព​សកល (UPF) ដឹកនាំ​ដោយ​លោក​បណ្ឌិត Yun Young ho តំណាង​លោក​ជំទាវ​បណ្ឌិត Hak Ja Han Moon ។​

​បើ​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​របស់​សម្តេច​តេជោ បានបញ្ជាក់​ថា កិច្ចប្រជុំ​ពិភាក្សា​នេះ គឺ​ផ្ដោត​សំខាន់​ពាក់ព័ន្ធ​ទៅលើ​ការងារ​បន្ត រួមមាន​៖
​ទី​១) ពាក់ព័ន្ធ​នឹង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​ប្រធានបទ​សំខាន់​ទាក់ទង​ទៅ​នឹង​សន្តិភាព​នៅក្នុង​តំបន់​អាស៊ី ។​
​ទី​២) ពាក់ព័ន្ធ​នឹង​ការ គោរព​អញ្ជើញ​សម្ដេច​តេជោ ហ៊ុន សែន ធ្វើ​ជា​សហ​ប្រធានកិត្តិយស​នៃ​ការរៀបចំ​កិច្ចប្រជុំ​ដ៏​ធំ​នោះ ។​
​ទី​៣) ពាក់ព័ន្ធ​ទៅនឹង​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់ ។​
​
នៅក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី បាន​គាំទ្រ​ទៅ​លើ​ផែនការ​នៃ​ការរៀបចំ​សកម្មភាព​នៃ​កិច្ចប្រជុំ ព្រមទាំង​ផ្ដល់​យោបល់​មួយចំនួន និង​គំនិត​ផ្ដួចផ្ដើម​នៃ​កិច្ចប្រជុំ​នេះ​ផងដែរ ។ ហើយ​សម្ដេច​តេជោក៏បាន​យល់​ព្រម​ទទួល​ធ្វើ​ជា​សហ​ប្រធានកិត្តិយស​នៃ​កិច្ចប្រជុំ​នេះ ដោយ​សម្ដេច​មានប្រសាសន៍​ថា ប្រធានបទ​ទាក់ទង​ទៅនឹង​សន្តិភាព​នេះ វា​ជា​រឿង​សំខាន់​បំផុត​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ក៏ដូចជា​នៅ​លើ​ពិភពលោក​ផង​ដែរ​ ។​

​សម្តេច​តេជោ ក៏​បាន​យល់ព្រម​ទទួលយក​ផងដែរ​ទាក់ទង​ទៅនឹង​សម្ដេច​ជា​បេក្ខភាព​សម្រាប់​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់​នេះ ដោយ​សម្ដេច​សង្ឃឹមថា កន្លងមក​សម្ដេច​បាន​ចូលរួម​សកម្មភាព​ជាច្រើន​ក្នុងន័យ​កសាង និង​រក្សា​សន្តិភាព រួមជាមួយ​នឹង​សកម្ម​ភព​ជាមួយ​អង្គការ UPF ផងដែរ ។​
​
ជាមួយគ្នា​នោះ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា សម្រាប់​ភាគី​កម្ពុជា​សម្ដេច​តេជោ បាន​ចាត់​ឲ្យ​លោកជំទាវ ឃួន សុ​ដា​រី និង​ឯកឧត្តម សួស យ៉ារ៉ា ចូលរួម​រៀបចំ​នៃ​កិច្ចប្រជុំ​នេះ​ផង​ដែរ ។​

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ទៀត​ថា អ្វី​ដែល​សំខាន់​ទៀត​នោះ យើង​គួរ​សហការគ្នា ក្នុង​ការចូលរួម​សកម្មភាព ពាក់ព័ន្ធ​នឹង​ទន្លេមេគង្គ ដែល​ផ្តោត​ទៅលើ​ការរក្សាបាន​នូវ​សន្តិសុខ​ស្បៀង ដែល​កន្លងមក​យើង​ក៏​ធ្លាប់​មាន​កិច្ចសហប្រតិបត្តិការ រវាង​រដ្ឋាភិបាល ជាមួយ​នឹង​ក្រប​ខណ្ឌ​មេគង្គ​កូរ៉េ​នេះ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល