ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

​ឯកឧត្តម គង់ សោ​ភ​ណ្ឌ័ គណៈ​អភិបាលខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២១ ដើម្បី​ពិនិត្យ​លទ្ធផល​ការងារ បញ្ហា​ប្រឈម និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត តាម​ប្រព័ន្ធ​វីដេអូ (Zoom)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល ​៖ ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១៤​រោច ខែ​បឋមាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២១ ​។​

​កិច្ចប្រជុំ​រូ​ម​មាន​៖
១-​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ ៣០៨ អនក្រ ចុះ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២១ ស្តីពី​ការផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ​ ។​

២-​ពិនិត្យ និង​ពិភាក្សា របាយការណ៍​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២១ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​ ។​

៣-​ពិនិត្យ ពិភាក្សា​សេចក្តីព្រាង​ស្តីពី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​សម្រាប់​ឆ្នាំ​២០២២-២០២៤ របស់​រដ្ឋបាល​ខេត្ត យោង​តាម​ស្មារតី​សារាចរ​ណែនាំ​លេខ​០០៣ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​រាជធានី ខេត្ត​។​

៤-​ពិនិត្យ ពិភាក្សា ស្មារតី​លិខិត​៖
-​លិខិត​លេខ ៨៨៤ ស​ជណ ចុះ​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២១ របស់​ក្រសួង​មហាផ្ទៃ ស្តីពី​ករណី​សំណើ​សុំ​បន្ថែម​បរិមាណ​ខ្សាច់ និង​ផ្លាស់ប្តូរ​ទីតាំង​បូម​ខ្សាច់​ពី​ភូមិសាស្ត្រ​ស្រុក​កោះធំ មក​ក្នុង​ភូមិសាស្ត្រ​ស្រុក​ស្អាង និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​ ។​

-​លិខិត​លេខ​០៦៨៩ រ​ថ​.​អខស ចុះ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២១ របស់​ក្រសួង​រ៉ែ និង​ថាមពល ស្តីពី​ករណី​សំណើ​សុំ​បន្ថែម​បរិមាណ និង​ផ្លាស់ប្តូរ​ទីតាំង​បូម​ខ្សាច់​ពី​ភូមិសាស្ត្រ​ស្រុក​កោះធំ មក​ក្នុង​ភូមិសាស្ត្រ​ស្រុក​ស្អាង និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដើម្បី​បម្រើ​តម្រូវការ​ទីផ្សារ និង​យក​ថវិការ​សម្រាប់​ទូទាត់​ការចាក់​បំពេញ​ខ្សាច់​ក្នុង​គម្រោង​សាងសង់​អគារ​ទីស្នាក់ការ​ត្រួតពិនិត្យ និង​ហេដ្ឋារចនាសម្ព័ន្ធ​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ​ស្ថិតនៅ​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ​ ។​

៥-​ពិនិត្យ និង​ពិភាក្សា​សេចក្តីព្រាង​របាយការណ៍ បែងចែក​ប្រាក់រង្វាន់​ដែល​បានមកពី​ការផ្តល់​សេវា​រដ្ឋបាល​ដើម្បី​ឧបត្ថម្ភ​ជូន​មន្ត្រី​រដ្ឋបាល​ខេត្ត​សម្រាប់​ខែ​កក្កដា ឆ្នាំ​២០២១ ។​

៦-​ផ្សព្វផ្សាយ​៖
-​អនុក្រឹត្យ​លេខ ៨៥ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ។​

-​សេចក្តីជូនដំណឹង​លេខ​២៥៦ ស​ជណ ចុះ​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០២១​ស្តីពី​ករណី​សំណើ​សុំ​ការ​ពិនិត្យ និង​ការអនុម័ត​ដ៏​ខ្ពង់ខ្ពស់​លើ​សេចក្តីព្រាង “​ផែនការ​យុទ្ធសាស្ត្រ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូវី​ដ​-១៩ សំដៅ​បង្កើត​ឱ្យបាន​នូវ​ភាពស៊ាំ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ ​។​

-​សេចក្តីណែនាំ​រួម​លេខ​០១៩ ស​ណន ចុះ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២១ របស់​ក្រសួង​មហាផ្ទៃ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ស្តីពី​ការរៀបចំ​ត្រៀម​បម្រើឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​ ​។​

-​ប្រកាស​លេខ​០០៩ សហវ​.​ប្រក ចុះ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២១ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ការកំណត់​ចំណាត់ថ្នាក់​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​ ​។​

-​សេចក្តីណែនាំ​លេខ​០១៧ ស​ណន ចុះ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២១ របស់​ក្រសួង​មហាផ្ទៃ ស្តីពី​ការអនុវត្ត​យន្តការ​ច្រកចេញចូល​តែ​មួយ​សេវា​អត្តសញ្ញាណ​កម្ម​នៅ​ថ្នាក់​ឃុំ សង្កាត់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល