ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

ឯកឧត្តម អ៊ុន ចាន់​ដា ប្រគល់​ផ្ទះ​មនុស្សធម៌​ទី​២ ជូន​ជន​មាន​ពិការភាព​និង​ក្រលំបាក​ម្នាក់ នៅ​ស្រុក​ស្ទឹងត្រង់​,

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ដ​កំពង់ចាម​)៖ នា​ព្រឹក​ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ និង​មន្ត្រី​សង្ឈ​ជាន់ខ្ពស់ បាន​អញ្ជើញ​ចុះ​ប្រគល់​ផ្ទះ​ទី​២ ជា​កម្មវិធី​ផ្ទះ​មនុស្សធម៌​ខេត្ត ជូន​ជន​មាន​ពិការភាព​និង​ក្រលំបាក ម្នាក់ ឈ្មោះ ឆែក ភ័ក្ត្រ អាយុ​៣១​ឆ្នាំ រស់នៅ ភូមិ​ព្រែក​ទក់ ឃុំ​ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់​។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម អ៊ុន ចាន់​ដា បាន​ក្រើនរំលឹក​ដល់​អ្នក​ចូលរួម​និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ការពារ​ខ្លួន​អោយបាន​ទ្វេ​ដង​ថែមទៀត ក្នុង​ការចូលរួម​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​ជម្ងឺ​កូវី​ដ​-១៩ ទាំងអស់គ្នា ដោយ​បុគ្គល​ម្នាក់ៗ ក៏​ដូចជា​ក្រុម​គ្រួសារ​នី​មួយៗ រួមទាំង​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ​ក្តី ត្រូវតែ​យកចិត្តទុកដាក់​អនុវត្ត អោយបាន​ខ្ជាប់ខ្ជួន នូវ វិធាន​សុខាភិបាល ” ៣​ការពារ ៣​កុំ និង ២​ចូលរួម ” ដើម្បី​ជៀសអោយផុត​ពី​ការឆ្លង​រាលដាល​នៃ​ជម្ងឺ​ដ៏​កាច​សាហាវ កូវី​ដ​១៩ នេះ ក្នុងស្ថានភាព​ដែល​វីរុស​បម្លែង​ថ្មី កំពុង​ចរាចរ វាយលុក​យ៉ាងសកម្ម បង្ក​អោយ​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង នៅក្នុង​គ្រួសារ និង សហគមន៍ ។​

​អំណោយ​មនុស្សធម៌ ដែល​ផ្តល់ជូន​គ្រួសារ ប្អូន ឆែក ភ័ក្ត្រ សម្រាប់​ការ​ឡើងផ្ទះ​ថ្មី​នេះ រួមមាន អង្ករ ៥០​គ​ក្រ​, ត្រីខ ១០​កំប៉ុង​, ទឹកត្រី ៦​ដប ទឹកស៊ីអ៊ីវ ៦​ដប​, មី ១​កេស​, ឃី​ត ១​សម្រាប់​, អាវយឺត ៨, សម្ភារ​ផ្ទះបាយ​មួយចំនួន និង ថវិកា ២០០,០០០​រៀល ។​
​ដោយឡែក ពលរដ្ឋ​ខ្វះខាត​ជីវភាព ចំនួន ១៣​គ្រួសារ ទៀត ដែល​បាន​ចូលរួម​នា​ពេល​នោះ ក៏​ទទួលបាន​អំណោយ​មនុស្សធម៌ ក្នុង ១​គ្រួសារ មាន អង្ករ ត្រីខ ឃី​ត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកា​ចំនួន ២០,០០០ រៀល ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល