ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

កំលាំង​នគរបាល​យុត្តិធម៌​ស្រុក​កៀនស្វាយ បង្ក្រាបបាន​ក្រុមចោរឆក់​មួយសំបុក

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្តាល ៖ នៅ​ថ្ងែ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១ កំលាំង​នគរបាល​យុត្តិធម៌​ស្រុក​កៀនស្វាយ សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដី​ឥដ្ឋ បានធ្វើការ​ល្បាត​តាម​គោលដៅ​ងាយ​រងគ្រោះ ក៏​ប្រទះឃើញ​មុខសញ្ញា​ជនសង្ស័យ​ចំនួន ០២ នាក់ ។​
​ទី​០១ ៖ ឈ្មោះ ធី ម៉ា ហៅ ឡា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​ទី​០២ ៖ ឈ្មោះ​មាស វឌ្ឍនា​ថ​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​ធំ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​HONDA.DREAM.C125 ពណ៍​ក្រហម ពាក់​ស្លាក​លេខ កំពង់ធំ​1N-6674 បំ​រ៉ុង​ធ្វើ​សកម្មភាព​ឆក់​ពី​អ្នកធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​១ នៅ​ចំណុច​ភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។

​ដោយ​មាន​ការសង្ស័យ កំលាំង​សមត្ថកិច្ច​យើង​ក៏​ធ្វើការ​ឃាត់​រួច​នាំ​មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដីឥដ្ឋ​ដើម្បី​សួរនាំ ។ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​បាន​សារភាពថា ៖ ពួកខ្លួន រួមជាមួយ​និង​បក្ខពួក​ចំនួន ១៣ នាក់​ទៀត ៖
​ទី​១/​ឈ្មោះ អឿន សីហា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បា​ល​អំពៅ រាជធានី​ភ្នំពេញ ។​
​ទី​២/​ឈ្មោះ​ប៊ុណ្ណា រដ្ឋា ហោ​ថា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិត​ប្រក​ដ មាន​ទីលំនៅ​ភូមិ​បា​យ៉ាប សង្កាត់​សែន​សុខ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​
​ទី​៣/​ឈ្មោះ​ហ៊ុន វិសាល ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ស្វាយ​រលំ សង្កាត់​ស្វាយ​រំលំ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ។​
​ទី​៤/​ឈ្មោះ​សេក រ៉ូនី ហៅ​ច​ន ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​ក្រាំង​ធ្នុង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ
​ទី​៥/​ឈ្មោះ​រ៉េត រដ្ឋា ហៅ​រដ្ឋា ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​របោះ​អង្កា​ញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ
​ទី​៦/​ឈ្មោះ​ម៉ុន សុ​បញ្ញា ហៅ​ញ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ដើម​ចាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។​
​ទី​៧/​ឈ្មោះ​ឈាង ឈៀវ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ទួល សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។​
​ទី​៨/​ឈ្មោះ​កឺ​ម ម៉ា​ណែ​ត ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្ដី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​
​ទី​៩/​ឈ្មោះ​ឡា​ច ស្រី​កុល ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ស​ថ្កាត់​បឹងកក់ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ
​ទី​១០/​ឈ្មោះ​ចាន់ ស្រី​ពី​ន ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ចង់​ព្តែក សង្កាត់​ព្តែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​
​ទី​១១/ ឈ្មោះ​ឃឹម សុវិជ្ជា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អណ្ដូង​មួយ សង្កាត់​កោះ​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។
​ទី​១២/ ឈ្មោះ​វ៉ែន​ហេង រដ្ឋា ហៅ​ម៉ាប់ ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នឹង​
​ទី​១៣/​ឈ្មោះ​សុខ ពៅ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​ក្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ បានធ្វើ​សកម្មភាព​ឆក់​កាបូប នឹង​ទូរស័ព្ទ​ដៃ​ពី​អ្នកធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ១ ចំនួន​ពីរលើក ។​
-​លើក​ទី​១ ៖ មិន​ស្គាល់​ភូមិ ឃុំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ឆក់​បាន​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក់​IPHONE 7PLUS ពណ៌ នឹង​ប្រាក់​រៀល​ចំនួន​១៣០០០​រៀល​(​មួយ​ម៉ឺន​បី​ពាន់​រៀល​)​។​
-​លើក​ទី​ពីរ ៖ ក្នុង​ឃុំ​ដី​ឥដ្ឋ ស្រុកៀ​ន​ស្វាយ ខេត្ត​កណ្ដាល បាន​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក់​VIVO​ពណ៌​ខៀវ ។​

​កន្លងមក ក្រុម​បក្ខពួក​របស់​ខ្លួន​បានធ្វើ​សកម្មភាព​ឆក់​យ៉ាងសកម្ម ក្នុង​ភូមិសាស្ត្រ​ពី​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ស្រុក​កៀនស្វាយ រហូតដល់​ស្ពាន​អ្នក​លឿង នឹង​បណ្តោយ​ផ្លូវ​១១៦​អា ផ្លូវ​១១០ ជាច្រើន​លើក​តែ​មិន​ចាំ​ថ្ងៃ ក្នុង​ខែ​កញ្ញា ខែតុលា នឹង​ខែ​វិច្ចិការ ឆ្នាំ​២០២១​។

​ដោយ​កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​០៥ នឹង​២០​នាទី​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ឈ្មោះ​ច្រឹក ជី​វីន ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។ នៅ​ចំណុច​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បាន​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក់​OPPO​ពណ៌​ខៀវ ប្រាក់​ដុល្លា​ចំនួន​៥០$ (​ហាសិប​ដុល្លា​អាមេរិក​) និង​ប្រាក់​រៀល​ចំនួន​៤០០០០០៛(​សែសិប​ម៉ឺន​រៀល​)​។​

​នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២១​វេលា​ម៉ោង​០៥ នឹង​១០​នាទី​ក្រុម​ឃ​ន​សង្ស័យ​បានធ្វើ​សកម្មភាព​ឆក់ កាបូប របស់​ឈ្មោះ​សួន បូ​លីន ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​ឈើ មាន​ទីលំនៅ​ផ្ទះ​ជួល​ភូមិ​ឈើទាល​២ ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល នៅ​ចំណុច​ភូមិ​ព្រែក​ស្វាយ​២ ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។ បាន​ប្រាក់​ចំនួន​២០០០$ (​ពីរ​ពាន់​ដុល្លា​អាមេរិក​)​នឹង​ទូរស័ព្ទ​ដៃ​ចំនួន​ពីរ​គ្រឿង​ម៉ាក់​OPPO​ទាំង​ពីរ​គ្រឿង​។ និង​កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២១​វេលា​ម៉ោង​១៩ នឹង​៣៥​នាទី ឆក់​កាបូប​របស់​ឈ្មោះ​ជា ស្រីមុំ ភេទ​ស្រី​អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​អង្គរជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល នៅ​ច​ណុ​ច​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បាន​ទូរស័ព្ទ​ដៃ​ចំនួន​មួយ​គ្រឿង​ម៉ាក់​OPPO ១១​ប្រូ នឹង​ប្រាក់​ចំនួន​២០០$(​ពីរ​រយ​ដុល្លា​អា​មេ​រិច​)​។​

​បន្ទាប់ពី​ទទួលបាន​ចំលើយ​សារភាពរ​បស់​ជនសង្ស័យ​ខាងលើ​រួច​នៅវេលា​ម៉ោង​១៤​និង​០០​នាទី ថ្ងៃ ខែ ឆ្នាំ ដដែល កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដី​ឥដ្ឋ សហការណ៍​ជាមួយ​កំលាំ​ង​ផ្នែក​នគរបាល​យុតិធម៌​ស្រុក​កៀនស្វាយ កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ឈើទាល កំលាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ និង​កំលាំង​នគរបាល​ផ្នែក​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បា​ល​អំពៅ បន្ត​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១៣ នាក់ ស្រី​០២​នាក់​ខាងលើ​បន្ថែមទៀត នៅ​ផ្ទះសំណាក់​យីហោ សីហះ ស្ថិត​នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ រួម​ទាំង​វត្ថុតាង​ដូច​ការរៀបរាប់​ខាងលើ យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ។​

​នៅ​ចំពោះមុខ សមត្ថកិច្ច ក្រុម​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ពួក​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ ឆក់​យ៉ាងសកម្ម​ដូច​ការរៀបរាប់​ខាងលើ​ពិតប្រាកដ​មែន​។​

​ប​ច្ច​ប្បន្ន ជនសង្ស័យ​រួម​និង​វត្ថុតាង​កំពង់​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​បន្ត​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល