ទាន់ហេតុការណ៍
ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​
0

​រដ្ឋបាល​ខេត្ត​កណ្តាល បាន​គាំទ្រ​គម្រោង​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆ្លាត​វ៉ៃ និង​មាន​ភាព​សន្សំសំចៃ​ខ្ពស់ របស់​ក្រុមហ៊ុន​ជប៉ុន មីនេ​បៀ Minebea(Cambodia) Co.,Ltd

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្ដាល​៖ ដើម្បី​ជំរុញ​លើ​ការងារ​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ឱ្យបាន​គ្រប់​គ្រាន់លេ​ី​ផ្លូវ​នានា​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល ពិសេស​ទីក្រុង​តាខ្មៅ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​បង្ហាញ​ការគាំទ្រ​ពាក់ព័ន្ធ​នឹង​គម្រោង​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆ្លាត​វ៉ៃ និង​មាន​ភាព​សន្សំសំចៃ​ខ្ពស់ និង​បាន​អនុញ្ញាតិ​ឱ្យ​ក្រុមហ៊ុន​ចុះ​សិក្សា និង​បៀ​ធៀ​ការសុំ​ភ្លើង​រវាង​អំពូល​ចាស់ និង​អំពូល​របស់​ក្រុមហ៊ុន ឱ្យបាន​ច្បាស់លាស់​ផងដែរ សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការសម្រេចចិត្ត ដើម្បី​ចូលរួម​សន្សំ​សំចៃ​ថវិកា​ចំណាយ​លើ​ការប្រើប្រាស់​ចរន្តអគ្គិសនី ធានា​និរន្តរភាព​នៃ​ដំណើរការ​អំពូល​ទូទាំង​ខេត្ត សោ​ភណ្ឌ​ភាព និង​សុវត្ថិភាព​ក្នុងការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ជាពិសេស​ដើម្បី​ពង្រឹង​ក្នុង​ការអនុវត្ត គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព បាន​កាន់តែ​ប្រសើរ​បន្ថែមទៀត​។​

​ឯកឧត្តម​បាន​បង្ហាញ​នូវ​ការគាំទ្រ​បែបនេះ ក្នុង​ពិធី​ជួបពិភាក្សា​ការងារ​ជាមួយ​តំណាង​ក្រុមហ៊ុន​ជប៉ុន ផ្គត់ផ្គង់​ភ្លើង​បំភ្លឺ​ផ្លូវ​ឆ្លាត​វ៉ៃ មីនេ​បៀ Minebea(Cambodia) Co.,Ltd កាលពី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​សាលាខេត្ត​កណ្ដាល ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម​អភិបាលរង​ខេត្ត មន្ទីរជំនាញ និង​មន្ត្រី​ពាក់ព័ន្ធ​។

​នៅក្នុង​ជំនួប​នេះ ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែង​នូ​ការគាំទ្រ និង​ស្វាគមន៍​ចំពោះ ក្រុមហ៊ុន​មីនេ​បៀ​(​ខេ​ម​បូឌា​) ដែល​បាន​មក​ធ្វើ​បទ​បង្ហាញ​អំពី​ការប្រើប្រាស់​អំពូល LED ដោយ​ប្រើ​ប្រព័ន្ធ​វៃឆ្លាត ជូន​ដល់​រដ្ឋបាល​ខេត្ត ដែល​ជា​ប្រព័ន្ធ​អំពូល​ប្រើ​បចេ្ចកវិជ្ជា​ទំនើប ប្រើ​ថាមពល​សន្សំសំចៃ ជាពិសេស​គឺ អំពូល​ភ្លើង​LED​នេះ គឺ​បាន​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

​ឯកឧត្តម ក៏​បាន​ថ្លែង​អំ​អរគុណ​ដល់ ក្រុមហ៊ុន​មីនេ​បៀ​(​ខេ​ម​បូឌា​) ដែល​បាន​ធ្វើ​បទ​បង្ហាញ​ដ៏​មាន​សារៈសំខាន់​នេះ ហើយ​រដ្ឋបាល​ខេត្ត នឹង​ធ្វើការ​ទំនាក់ទំនង​គ្នា​ជាមួយ​ក្រុមហ៊ុន ជា​បន្ត​ទៀត​នៅពេល​ក្រោយ ដើម្បី​អភិវឌ្ឍន៍​ខេត្ត​កណ្តាល​ឱ្យទៅ​ជា​ទីក្រុង​វៃឆ្លាត​នាពេល​អនាគត​។​

​លោក តា​កា​ហ្ស៊ី អា​អូ​គី នាយក​គ្រប់គ្រង​ផ្នែក​លក់ របស់​ក្រុមហ៊ុន​មី​នី​បៀ​(​ខេ​ម​បូឌា​) បន្ទាប់ពី​បាន ការធ្វើ​បទ​បង្ហាញ​ពី​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆ្លាត​វ៉ៃ និង​បង្ហាញ​របាយការណ៍​លទ្ធ​ផល នៃ​ការសិក្សា​អំពី​បច្ចុប្បន្នភាព អំពូល​បំភ្លឺ​ផ្លូវ​សាធារណៈ​ក្នុង​ខេត្តកណ្ដាល​រួចមក លោក​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ ឯកឧត្តម​អភិបាលខេត្ត ដែល​បាន​អនុញ្ញាត​ឱ្យ​លោក និង​សហការី ចូលជួប​សម្ដែង​ការគួរសម ។

​លោក​បាន​បញ្ជាក់ថា ក្រុមហ៊ុន​បាន​ដំឡើង​អំពូល​ភ្លើង LED សម្រាប់​ការបំភ្លឺ​ផ្លូវ​ពេលយប់ ដែល​អំពូល​ភ្លើង​មាន​សន្សំសំចៃ​អគ្គិសនី ប្រើប្រាស់ បាន​យូរអង្វែង អាច​កំណត់​កំរិត​ភ្លឺ​ទៅតាម​ការចង់បាន​គ្រប់ពេលវេលា​តាម​ប្រព័ន្ធ​ទំនើប ងាយស្រួល​ជួសជុល និង​ថែទាំ​។​

​លោក​បាន​បញ្ជាក់ទៀតថា អំពូល​ភ្លើង​ទាំងនេះ​គឺ​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ជប៉ុន​ដែល​វិនិយោគ​នៅ​កម្ពុជា និង​ប្រើប្រាស់​កម្លាំង​ពលរដ្ឋ​កម្ពុជា ហើយ​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​មីនេ​បៀ បាននិងកំពុង​ផលិត​នូវ​ផលិតផល​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​ផ្តល់​គុណប្រយោជន៍​ដល់​បរិស្ថាន រួមចំណែក ក្នុង​កាត់បន្ថយ​ទៅលើ​ការចំណាយ​ថាមពល​អគ្គិសនី និង​ឧស្ម័ន​ការ​បូ​និច ដើម្បី​ចូលរួម​លើកកម្ពស់​សោភ័ណភាព​នៅក្នុង​ខេត្ត​ក៏​ដូចជា​ក្នុង​ប្រទេស​កម្ពុជា ស្របទៅតាម​សម័យកាល​បច្ចុប្បន្ន​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល