ទាន់ហេតុការណ៍
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

​អភិបាលខេត្ត​កណ្ដាល ឯកឧត្ដម គង់ សោភ័ណ្ឌ បាន​ចាត់ទុកថា ការផ្តល់​សេវា​រដ្ឋបាល និង​ការ​យក​កម្រៃ​សេវា​រដ្ឋបាល ស្ថិតក្រោម​ដែន​សមត្ថកិច្ច របស់​រដ្ឋបាល​ក្រុង​-​ស្រុក ទាំងឡាយណា ដែល​ធ្វើឡើង​ក្រៅ​ការិយាល័យ​ច្រកចេញចូល​តែ​មួយ ត្រូវ​ចាត់ទុកជា​អំពើ​ខុសច្បាប់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្តាល​៖ ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ដំណើរការ​អគារ​ការិយាល័យ​ច្រក​ចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ របស់​រដ្ឋបាល​ស្រុក​លើកដែក នា​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ចាត់ទុកថា ការផ្តល់​សេវា​រដ្ឋបាល និង​ការ​យក​កម្រៃ​សេវា​រដ្ឋបាល ស្ថិតក្រោម​ដែន​សមត្ថកិច្ច របស់​រដ្ឋបាល​ក្រុង​-​ស្រុក ទាំងឡាយណា ដែល​ធ្វើឡើង​ក្រៅ​ការិយាល័យ​ច្រកចេញចូល​តែ​មួយ ត្រូវ​ចាត់ទុកជា​អំពើ​ខុសច្បាប់​។

​ឯកឧត្តម​អភិបាលខេត្ត បន្តថា ការផ្តល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ តាម​នីតិវិធី​ផ្តល់​សេវា​រដ្ឋបាល តាម ការិយាល័យ​ច្រក​ចេញចូល​តែមួយ ហើយ​ត្រូវ​ប្រាកដថា គ្រប់​ប្រភេទ​សេវា​ទាំ​អស់ ចូល​តាម​ច្រក ចេញ​តាម​ច្រក មានន័យ​ថា ទទួល​ពាក្យ​នៅ​ច្រក និង​ការផ្តល់​លទ្ធផល​សម្រេច ជូន​អ្នកស្នើសុំ​សេវា​វិញ​ក៏​តាម​ច្រក​ដែរ​។ ហើយ​ត្រូវ​ជៀសវាង​ឱ្យបាន​ដាច់ខាត​នូវ ការផ្ដល់​សេវា​មួយចំនួន ដែល​មាន​ការយឺតយ៉ាវ ទាំង​ការ ផ្តល់​សេវា ការបញ្ជូន​តាម​ប្រព័ន្ធ​កុំព្យូទ័រ ហើយ​សេវា​មួយចំនួន ការអនុវត្ត​នៅ​មិនទាន់​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​នៅឡើយ (​ចូល​តាម​អង្គភាព​ច្រក តែ​ការផ្តល់​លទ្ធផល​សម្រេច​មិន​តាម​ច្រក​)​។​

​ឯកឧត្តម បន្ថែមថា ការិយាល័យ​ច្រក​ចេញចូល​តែមួយ គឺជា​កន្លែង​ប្រមូលផ្ដុំ​ប្រភេទ​សេវា​រដ្ឋបាល ឱ្យ​នៅ​កន្លែង​តែមួយ ក្នុង​គោលបំណង​លើកកម្ពស់ គុណភាព ប្រសិទ្ធភាព ប្រសិទ្ធ​ផល តម្លាភាព និង​គណនេយ្យភាព នៃ​ការផ្តល់​សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ជា​ការ​បង្ខិត​សេវា​រដ្ឋបាល​ឱ្យ​នៅ​ជិត​ប្រជាពលរដ្ឋ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ក្នុង​ការផ្តល់​សេវា​រដ្ឋ​បាល​ជូន​ប្រជាពលរដ្ឋ បាន​ឆាប់រហ័ស​ឆ្លើយតប​ទាន់​ពេលវេលា​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។ ហើយ​រដ្ឋបាល​ស្រុក ត្រូវ​បន្ត​ខិតខំ​បំពេញ​ការងារ​តាម​តួនាទី ភារកិច្ច បន្តទៀត ពិសេស​ការលើកម្ពស់​គុណភាព តម្លាភាព និង​គណនេយ្យភាព ការផ្តល់​សេវា​រដ្ឋបាល សេវាសាធារណៈ និង​អភិវឌ្ឍន៍​មូលដ្ឋាន​ឱ្យ​កាន់តែ​រីក ចម្រើន ស្រប​តាម​គោលការណ៍​នៃ​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ស្រប តាម​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល ដើម្បី​រួមចំណែក​ពង្រឹង​អភិបាលកិច្ច មូលដ្ឋាន និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម បាន​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​យន្តការ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់​លំដាប់ថ្នាក់ ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ហើយ​កិច្ចការ​នេះ ត្រូវ​អនុវត្ត​ជា​ប្រចាំ​ដូច​ភ្លៀង រលឹម ពិសេស​ផ្តោត​ការយកចិត្តទុកដាក់​អនុវត្ត​នូវ​លក្ខណៈសម្បត្តិ ទាំង ៧​ចំណុច នៃ​គោលនយោបាយ “​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​” ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល