ទាន់ហេតុការណ៍
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

ខ្លាំង​ម្ល៉េះ ​ជិះ​ម៉ូតូ​អត់​ពាក់មូក​សុវត្ថិភាព​និង​បញ្ច្រាស់​ទិ​ស ហើយ​ថែមទាំង​គំរាម​ដក​ស័ក្តិ​រួច​រក​វាយ​មកលើ​សមត្ថ​កិច្ច​ទៀត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ ៖ ហេតុការណ៍​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០១ និង​៥០​នាទី រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២១៧​កែង និង​ផ្លូវ​២៧១ ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​ចរាចរណ៍ ដែល​ឈរជើង​នៅ​ចំណុច​កើតហេតុ​ខាងលើ បាន​បញ្ជាក់​ប្រាប់​ក្រុម​ការងារ​យើង​ឲ្យដឹងថា មុន​ពេល​ហេតុ​ការណ៏​នេះ​បាន​កើតឡើង កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ជើងគោក នៅ​ចំណុច​គោលដៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ តាម​ការណែនាំ​របស់​លោក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មា​ស់រី​វ៉ូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BG- 5792 ជិះ​ដោយ​បុរស​ម្នាក់ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ដែល​ពាក់អាវ​ស ខាងលើ គ្មាន​កញ្ចក់ ក្នុង​ទិសដៅ​ពី​កើត ទៅ​លិច បម្រុង​បត់​ឆ្វេង តែ​ឃើញ​សមត្ថកិច្ច បែរ​ជា​បត់​ត្រឡប់​ក្រោយ​ជិះ​បញ្ច្រាសទិស​ចរាចរណ៍រ​ក​បុក​គេឯង​ថែមទៀត ទើប​សមត្ថកិច្ច​ឃាត់​បាន​ដួល​ម៉ូតូ តែ​មិន​មាន​រងរបួស​អ្វី​នោះ​ទេ បន្ទាប់មក​បុរស​ខាងលើ រក​វាយ​សមត្ថកិច្ច​និង​បញ្ចេញ​កាយវិការ​ក្រអឺតក្រទម ចង្អុល ប្រើ​សម្តី​គ្មាន​សីលធម៌ ទៅលើ​សមត្ថកិច្ច​ចរាចរណ៍​ជាច្រើនរូប ថែម​ទាំង​និយាយ​ថា​ឲ្យ​សមត្ថកិច្ច​ប្រ​យត្ន័​ធ្លាក់​ស័ក្តិ​ចេញ​ពីស្មារ ថែមទៀត​ផង ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ប្រចាំ​គោលដៅ​ខាងលើ បាន​រាយការណ៍​និង​សុំ​គោលការណ៍​ពី​ថ្នាក់លើ បញ្ជូន​បុរស​រូប​នេះ ទៅកាន់​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការសាកសួរ​និង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល