ទាន់ហេតុការណ៍
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

ក្រុម​អ្នក​ញៀន​ល្បែង នាំគ្នា​សំរុក​ទៅ​លេង​ក្នុង​កាស៊ីណូ ម៉ូ​ណាកូ ​ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​ហាមឃាត់ លើ ពលរដ្ឋ​ខ្មែរ​ឡើយ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ព្រៃវែង ៖ បើទោះបីជា​ជម្ងឺ​កូវី​ដ​១៩ កាច​សាហាវ​យ៉ាងណាក៏ដោយ ប៉ុន្តែ​សម្រាប់​ក្រុម​អ្នក​ញាន​ល្បែង​នៅ​ក្នុង​ខេត្ត​ព្រៃវែង ពួកគេ​មិន​ខ្លាច​ឆ្លងកូវី​ដ​សោះឡើយ ដោយ​

​បាននាំគ្នា​ទៅ​ប្រមូលផ្តុំ​លេងល្បែង​ជល់​មាន់ អាប៉ោង បៀ​រ យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ នៅ​ក្នុង​កាស៊ីណូ​មួយ​កន្លែង​ឈ្មោះ ម៉ូ​ណាកូ ស្ថិតនៅ​ជាប់​មាត់​ច្រកទ្វា​ព្រំដែន​អន្តរជា​តិ​បន្ទាយ​ចក្រី ក្នុង​ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង​។​

​ប្រភព​ពត៌មាន​ពី​មន្ត្រី​នៅ​មាត់​ច្រក​បន្ទាយ​ចក្រី​នេះ បានអោយដឹងថា ក្នុងពេល​ដែល​រដ្ឋាភិបាល​ប្រកាស​បិទ​ក្លឹប​កំសាន្ត និង​រមណីយដ្ឋាន​នានា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​១៩​នោះ កាស៊ីណូ ម៉ូ​ណាកូ ក៏​ត្រូវ​បាន​បិទទ្វា​ដែរ ប៉ុន្តែ​សុខៗ​នៅ​ថ្ងៃ​ទី​២៣​វិច្ឆិកា​ថ្មីៗ​

​នេះ ស្រាប់តែ​កាស៊ីណូ​មួយ​នេះ​បើក​ដំណើរការ​ឡើងវិញ ដោយ​មាន​ប្រជាពលរដ្ឋ​ខ្មែរ នាំគ្នា​ចូល​ទៅ​លេង​យ៉ាង​គគ្រឹកគគ្រេង និង​ជា​រៀងរាល់ថ្ងៃ ដោយ​គ្មាន​ការ​

​រំខាន​ពី​មន្ត្រី​ជំនាញ​ណា​ឡើយ​។​
​ក្រុម​អ្នក​ញាន​ល្បែង​ដែល​បាន​ចូល​ទៅ​លេង​ក្នុង​កាស៊ីណូ ម៉ូ​ណាកូ នេះ​បាន​បង្ហើប​ប្រាប់ថា ម្ចាស់​កាស៊ីណូ​នេះ មិនមែន​ជា​អ្នកបើក​ដំណើរការ​លេង​ផ្ទាល់​នោះទេ គឺមាន​មនុស្ស​មួយក្រុម ដែល​មាន​គ្នា​៦​នាក់ បាន​

​ចូល​ហ៊ុន​គ្នា​ជួល​ទីតាំង​កាស៊ីណូ​នេះ​បើក​លេង ដោយ​គេ​បាន​ស្គាល់​ឈ្មោះ​ទី​១ ឈ្មោះ ធិន នៅ​ផ្សារ​ទ្រា ទី​២​ឈ្មោះ រា នៅ​ផ្សារ​ទ្រា ទី​៣​ឈ្មោះ ធា នៅ​ផ្សារ​ដី​ក្រហម ទី​៤​ឈ្មោះ អ៊ី មន្ត្រី​សុរិយោដី ទី​៥​ឈ្មោះ សុក ចន្ទ័​រិទ្ធ ជា​អធិការរង​ស្រុក​ព្រះស្តេច និង​ទី​៦​មិន​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ទេ​។​
​ចំពោះ​ការបើក​អោយ​ប្រជាជន​ខ្មែរ ចូល​លេង​ល្បែង​យ៉ាង​គគ្រឹកគគ្រេង ក្នុង​កាស៊ីណូ

​ម៉ូ​ណាកូ នេះ ត្រូវបាន​មេការ​កាស៊ីណូ​ម៉ូ​ណាកូ ឈ្មោះ តី ប្រាប់​អោយដឹង​តាម​ទូរ​សព្ទ័​ថា ក្រោយ​ពី​លឺ​សម្តេច​តេជោ ប្រកាស​អោយ​បើក​ដំណើរកា​រលើ​គ្រប់​វិស័យ​នោះ គេ​ក៏​បាន​ស្នើសុំ​ការអនុញ្ញាតិ​ពី​ឯកឩត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​លោក ព្រុំ សន្ធរ ស្នងការ​

​នគរបាល​ខេត្ត​ព្រៃវែង ដើម្បី​បើក​ដំណើរការ​កាស៊ីណូ​ឡើងវិញ ហើយ​ឯកឩត្តម ជា សុ​មេធី ក៏​បាន​ឯកភាព ឯ​លោក ព្រុំ សន្ធរ ស្នងការ​ខេត្ត​ក៏​បាន​អនុញ្ញាតិ​អោយ​បើក ទើប​ខាង​កាស៊ីណូ ហ៊ាន​បើក​ដំណើរការ​រហូត​ដល់​ពេល​នេះ​។​
​ទោះជា​យ៉ាងណា​ក៏ដោយ មន្ត្រី​មួយចំនួន​បាន​បញ្ជាក់​ប្រាប់ថា បើ​តាម​ច្បាប់​ពាក់​ពន្ធ័​និង​

​កាស៊ីណូ នៅក្នុង​ប្រទេស​កម្ពុជា គឺ​គេ​មិន​អនុញ្ញាតិ​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង ក្នុង​កាស៊ីណូ​នោះ​ទេ ម្យ៉ាង​នៅក្នុង​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​១៩ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នោះ ក៏​បាន​ហាម​មិនអោយ​មាន​ការប្រមូលផ្តុំ​គ្នា​ច្រើន​ដែរ

​ដូច្នេះ​សកម្មភាព​បើក​លេងល្បែង​ក្នុង​កាស៊ីណូ​ម៉ូ​ណា​កូនេះ គឺ​បាន​បំពាន​ទាំង​ច្បាប់​ប្រទេស និង​បំពាន​ទាំង​វិធានការ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល​ផង​ដែរ ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច ទាំង​អាជ្ញាធរ ទាំង​សមត្ថកិច្ច​ក្នុង​ខេត្ត​ព្រៃវែង បែរជា​នាំគ្នា​សំងំ​ស្ងាត់ឈឹង​ទៅវិញ​។​
​ជុំវិញ​រឿងរ៉ាវ​ខាងលើនេះ នៅ​ព្រឹក​ថ្ងៃទី​២៩​វិច្ឆិកា​នេះ អ្នក​យក​ពត៌មាន បាន​ព្យាយាម​ខ​ល​ទៅ​

​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង ដើម្បី​សុំ​ការបំភ្លឺ​ផងដែរ ប៉ុន្តែ​ទូរ​សព្ទ័​លោក​ខ​ល​ចូល​គ្មាន​អ្នកទទួល ចំណែក​លោក ព្រុំ សន្ធរ ស្នងការ​ខេត្ត​ព្រៃវែង​ក៏​ដូចគ្នា​ដែរ គឺ​ទូរ​សព្ទ័​ខ​ល​ចូល​ហើយ​គ្មាន​អ្នកទទួល ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល