ទាន់ហេតុការណ៍
វិទ្យាល័យ ហ៊ុន សែន ពាម​កោះ​ស្នា រៀបចំ​ពិធី​ចែក​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៦-២០២៧ - វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​
0

​រដ្ឋបាល​ខេត្ត​កែប ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដើម្បី​ជំនួយស្មារតី​ដល់​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កែប ដែល​រៀបចំឡើង​ដោយ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​កែប និង​មាន​ការសម្របសម្រួល​ដោយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ធ្វើ​ពិធី​ផ្សព្វផ្សាយ និង​បំពាក់​មួកសុវត្ថិភាព​ជូន​ដល់​អ្នកដំណើរ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៣៣​។​

​ពិធី​នេះ​ប្រព្រឹត្តិ​ទៅ​ក្រោម​វត្តមាន លោក ព្រុំ គន្ធិ អភិបាលរង​ខេត្ត​កែប លោក សេន ជាតិ​វិសុទ្ធ អនុប្រធាននាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប​។​

​ក្រោយ​ពី​សួរ​សំណួរ​ងាយៗ ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​អ្នកដំណើរ​តាម​យានជំនិះ​រួចមក លោក ព្រុំ គន្ធិ អភិបាលរង​ខេត្ត​កែប បាន​លើកឡើង​ថា ការបើកបរ​ត្រូវ​ហាម​ពិសា​រគ្រឿង​ស្រវឹង​ដែល​បណ្តាលឲ្យ​មាន​អត្រា​ជាតិ​អាល់កុល​ចាប់ពី​០,២៥ មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់ពី​០,៥ ក្រាម ក្នុង​មួយ​លីត្រ​ឈាម ឡើងទៅ​។​ហាម​ប្រើ​ទូរស័ព្ទ​នៅពេល​កំពុង​បើកប​រយាន​ជំនិះ​ដោយ​គ្មាន​ឧបករណ៍​សម្លេង​ភ្ជាប់​ទំនាក់ទំនង​។​

​ទោចក្រយានយន្ត​អាច​ផ្ទុក​មនុស្ស​ពីរ​នាក់ និង​អាច​បន្ថែម​បាន​កុមារ​ម្នាក់​។​អ្នកបើកបរ​និង​អ្នករួមដំណើរ ព្រម​ទាំង​កុមារ​ដែល​មាន​អាយុ​ចាប់ពី​៣​ឆ្នាំ​ឡើង​ទៅ គឺ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យបាន​ត្រឹមត្រូ​វ​។​ចំណែក​អ្នកបើកបរ​ត្រី​ចក្រយានយន្ត និង​ទោចក្រយានយន្ត​សណ្តោង​រឺ​ម៉កក៏​ត្រូវ​ពាក់មួក​ឲ្យបាន​ត្រឹមត្រូវ​ផងដែរ​។​

​លោក​អភិបាលរង​ខេត្ត បាន​បន្ថែមថា ចំពោះ​ការបើកបរ​នៅក្នុង​ទីប្រជុំជន អ្នកបើកបរ​ឬ​អ្នកជិះ​កៅអី​មុខ​នៃ​រថយន្ត ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ឲ្យបាន​ត្រឹមត្រូ​វ ធ្វើ​បែប​នេះ​ដើម្បី​បញ្ជៀ​ស​នូវ​ហានិភ័យ ផ្សេងៗ​ដែល​អាច​នឹង​កើតឡើង​ជា​យថាហេតុ​។​

​ជាមួយគ្នានេះ លោក ព្រុំ គន្ធិ ក៏​បាន​ណែនាំ​ដល់​អ្នកដំណើរ​ទាំងឡាយ​សូម​កុំ​បើកបរ​ទន្ទឹមគ្នា​លើ​ទ្រូងផ្លូវ ឬ​គន្លង​ផ្លូវ​តែ​មួយ ហើយ​អ្នកបើកបរ​មិន​ត្រូវ​បើកបរ​កាត់ ឬ​ជែង​ក្បួន​យោធា ក្បួន​នគរបាល ក្បួន​គណៈប្រតិភូ ឬ​ក្បួន​ដង្ហែ​ផ្លូវការ​ណាមួយ​ឡើយ​។​លើសពីនេះ ចំពោះ​អ្នកបើកបរ​យានយន្ត​ណា នៅពេល​ដែល​ខ្លួន​ស្ថិត​ក្នុង​ភាពស្រវឹង​ដោយ​មាន​ជាតិ​អាល់កុល​ចាប់ពី ០,៤០ មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់ពី​០,៨០ ក្រាម ក្នុង​មួយ​លីត្រ​ឈាម​ឡើងទៅ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ ទៅ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ៨០០,០០០ រៀល ទៅ ៤,០០០,០០០ រៀល​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល