ទាន់ហេតុការណ៍
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

ក្នុងចំណោម​២៥​រាជធានី​-​ខេត្ត ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កណ្ដាល បាន​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ លើ​ប្រសិទ្ធភាព​ការងារ​ចុះ​មូលដ្ឋាន និង​ដោះស្រាយ​រាល់​បញ្ហា សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​ល្អប្រសើរ​ជាងគេ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល​៖ ឯកឧត្តម រាជ សុភ​ទ្ទ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​លេខាធិការដ្ឋាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី​-​ខេត្ត បានបញ្ជាក់ នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​ការងារ ការរៀបចំ​លេខាធិការដ្ឋាន និង​តម្រង់​ទិស​លើ​ទម្រង់​របា​យ​ការណ៍​ដល់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ថ្នាក់​ខេត្ត និង​ថ្នាក់​ក្រុង​-​ស្រុក នៅ​ព្រឹក​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ​ថា ក្នុងចំណោម ២៥​រាជធានី​-​ខេត្ត គឺ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កណ្ដាល​បាន​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ លើ​ប្រសិទ្ធភាព​ការងារ​ចុះ​មូលដ្ឋាន និង​ដោះស្រាយ​រាល់​បញ្ហា សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​ល្អប្រសើរ​ជាងគេ ដោយ​ទទួលបាន​ការកោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ផង​ដែរ ពី​សំណាក់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​បាន​ជម្រាប​ឱ្យដឹងថា ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​គ្រប់​ថ្នាក់ បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន សរុប​ចំនួន ៣៥០២​លើក និង​ទទួលបាន​សំណើ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​សរុប​បាន​ចំនួន ១១២៩​ករណី នៅក្នុង​នោះ​ភាគច្រើន​ពាក់ព័ន្ធ​នឹង​វិស័យ​សំខាន់ៗ​ចំនួន​៣ រួមមាន​៖ វិស័យ​សង្គមកិច្ច​ចំនួន ៣២៩​ករណី វិស័យ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​ការផ្ដល់​សេវា​រដ្ឋបាល​គ្រប់​ប្រភេទ​ចំនួន ២៦០​ករណី និង​វិស័យ​សុខាភិបាល​ចំនួន ២៥៣​ករណី​។​

​ឯកឧត្តម​អភិបាល​បាន​បន្តថា ឆ្លើយតប​នឹង​សំណើ​ដូច​ជា​សំណូមពរ​ទាំងនេះ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​គ្រប់​ថ្នាក់​បាន​ដោះស្រាយ​សរុប​បាន​ចំនួន ១១១៧ ករណី នឹង​កំពុង​ដោះស្រាយ​សរុប​ចំនួន ១២​ករណី ដែល​ផល​សម្រេចបាន​នេះ គឺ​ស្ថិត​ក្រោម​ការដឹកនាំ​របស់​រដ្ឋបាល​ខេត្ត រួម​ជាមួយ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​កណ្ដាល ដែល​ដឹកនាំ​ដោយ ឯកឧត្តម អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទើប​ធ្វើអោយ​ខេត្ត​កណ្ដាល​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​។​

​ទន្ទឹម​នឹង​ការទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ជា​ច្រើនក្តី ឯកឧត្តម រាជ សុភ​ទ្ទ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ក៏​បាន​ជំរុញ និង​បាន​លើកទឹកចិត្ត ដល់​អស់លោក​-​លោកស្រី​ជា​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង​-​ស្រុក​ទាំង​១១ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ សូម​បន្ត​ខិតខំ​ប្រឹងប្រែង​ជា​បន្ត​ទៀត ជាពិសេស​សូម​ផ្ដោតអារម្មណ៍​យកចិត្តទុកដាក់​ទទួល​យក​នូវ​ចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ​បន្ថែម​ទៀត​នៅក្នុង​កិច្ចប្រជុំ​នា​ថ្ងៃនេះ ដើម្បី​ជា​ការឆ្លុះបញ្ចាំង​ជាមួយ​ការអនុវត្ត​ការងារ​ជាក់ស្ដែង​របស់​ខ្លួន ឲ្យ​កាន់តែ​ល្អប្រសើរ និង​មាន​ប្រសិទ្ធ​ខ្ពស់ សំដៅ​ពង្រឹង​លើក​ការងារ​បម្រើសេវា​សាធារណៈ និង​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​។​
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល