ទាន់ហេតុការណ៍
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​នាំខ្លួន​លោក​ឧត្តមសេនីយ៍ត្រី​មួយរូ​ប និង​លោក​វរសេនីយ៍ឯក មួយ​រូប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង មក​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​ដីព្រៃ​លិច​ទឹក​តំបន់​៣

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​នាំខ្លួន​លោក​ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង​នគរបាល​ខេត្ត​ត​កំពង់ឆ្នាំង និង​លោក​វរសេនីយ៍ឯក កែវ ណា​រុន ប្រធាន​ការិយាល័យ​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង មក​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​ដីព្រៃ​លិច​ទឹក​តំបន់​៣ នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ​។
​នេះ​បើ​តាម​ការបញ្ជាក់​របស់​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​
​
តាម​ការបញ្ជាក់​របស់​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានឱ្យដឹងថា នៅវេលា​ម៉ោង​១០​ព្រឹក​មិញ​នេះ លោក​ផ្កាយ​១ ស៊ុំ សុជាតិ ស្នងកា​រង​ខេត្ត​កំពង់ឆ្នាំង និង​លោក​ស័ក្តិ​៥ កែវ ណា​រុន ប្រធាន​ការិយាល័យ​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អញ្ជើញ​មក​បំភ្លឺ និង​ស្ដាប់​ចម្លើយ​ពាក់ព័ន្ធ​នឹង​ដី​ព្រៃ​លិច​ទឹក​តំបន់​៣ ក្នុង​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​។​
​
ដោយឡែក លោក​ឧត្តមសេនីយ៍ត្រី អៀង ប៊ុនធឿន អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់ AMS ថា មន្ត្រីនគរបាល​ចំនួន​ពីររូប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហៅ​មក​សាកសួរ​ពិតប្រាកដ​មែន​។
​មន្ត្រី​ទាំង​ពីរ​រូប​មានដូចជា លោក​ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង និង​វរសេនីយ៍ឯក កែវ ណា​រុន នាយការិយាល័យ​។ ចំពោះ​ការហៅ​មក​សាកសួរ​នេះ លោក​មិន​ដឹង​រឿង​អី​ទេ ទាល់តែ​សួរ​ទៅខាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​
​
យោងតាម​របាយការណ៍​បានឱ្យដឹងថា មន្ត្រីនគរបាល ទាហាន និង​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ករណី​កាប់​ទន្ទ្រាន​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប មានដូចជា​៖
១. លោក​ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង ៦៧៤​ហិកតា​
២. លោក​វរសេនីយ៍ទោ កែវ ណា​រុន នាយការិយាល័យ ៣២​ហិកតា​
៣. លោក យឹម សារ៉ាត់ មេបញ្ជាការ​សឹក​រង​ស្រុក​កំពង់លែង ៦០​ហិកតា​
៤. លោក ស្រី ស៊ីថា មន្ត្រី​ចូលនិវត្តន៍ ២៥​ហិកតា​
៥. លោក គង់ ស៊ីម ប្រជាពលរដ្ឋ ២០០​ហិកតា​
៦. លោក ស៊ន បូរិន មន្ត្រី​ចូលនិវត្តន៍ ២៥​ហិកតា​
៧. លោក នូ ដេត ប្រជាពលរដ្ឋ ៨៩​ហិកតា​
៨. លោក ឡុង ស្រេង ប្រជាជន ៤០០​ហិកតា​
៩. លោក ស៊ិន ប៉ូ​លីន ប្រជាជន ២៦០​ហិកតា​
១០. លោក សៅ ស៊ុយ អតីត​ស្មៀនឃុំ​ពាក់​បង្អោងុំ​ច្រណូក ៣០​ហិកតា​
១១. លោក សែ​ប ស៊ីវិ​ទ្ធី ប្រជាជន ១៧៥​ហិកតា​
១២. អ្នកស្រី ងួន គឹម​យួន ប្រជាជន ៥៧,៥០​ហិកតា​
១៣. អ្នកស្រី ប៉ូ ចំ​រ៉ុង ប្រជាជន ៣០​ហិកតា​។​
​មន្ត្រី​បាន​បញ្ជាក់ថា មនុស្ស​ទាំង​១៣​ខាងលើ បាន​ស្ម័គ្រចិត្ត​ប្រគល់​ដី​ដោយ​គ្មាន​លក្ខខណ្ឌ និង​បាន​ធ្វើលិខិត​សុំទោស​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល