ទាន់ហេតុការណ៍
វិទ្យាល័យ ហ៊ុន សែន ពាម​កោះ​ស្នា រៀបចំ​ពិធី​ចែក​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៦-២០២៧ - វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​
0

អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ សង្វៀន​ជល់​មាន់​ជ្រក​ក្រោម​ផ្លាក​យីហោ​កា​សី​ុ​ណូ​មួយកន្លែង សង្ស័យ​គ្មាន​ច្បាប់ ដែល​ទើប​បើក​ដំណើរការ​ថ្មី ស្ថិត​ចំណុច​ក្បែរ​ព្រំដែន​ទ្វេរ​ភាគី​តន់​ហន់ ក្នុង​ឃុំ​ព្រែក​ក្រើស ស្រុក​កំពង់ត្រាច ខេត្ត​កំពត ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពត ចុះបង្ក្រាប​នៅ​រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ​ការបង្ក្រាប​នេះ​កម្លាំង​សមត្ថកិច្ច​ឡោម​ព័ទ្ធ​ម្រ​សោប​បាន​ទាំង​សម្ភារៈ​ល្បែង ព្រម​ទាំង​មនុស្ស​ជាច្រើន​នាក់​។​

​ប្រតិ​ប​តិ្ត​ការបង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក ហែម ច័ន្ទដារ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពត ហើយ​កម្លាំង​បាន​រឹបអូស​សម្ភារៈ ឧបករណ៍​ល្បែង​ដូចជា​ស៊ុ​មាន់​មួយចំនួន អាគ​ក​ប្រមាណ​១០​ក្បាល ម៉ូតូ​១០​គ្រឿង និង​មនុស្ស​ប្រមាណ​៤១​នាក់ ដោយបាន​ដឹកបញ្ជូន​ទៅកាន់​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​ខេត្ត​កំពត ដើម្បី​អនុវត្ត​តាម​នីតិវិធី​។​

​សូមជម្រាបថា សង្វៀន​បញ្ជល់មាន់​ស្ថិតក្រោម​ផ្លាក​យីហោ​កា​សី​ុ​ណូដែល​សង្ស័យ​ពុំ​ទាន់​រត់ការ​ច្បាប់ទម្លាប់​ស្ថិតក្នុង​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត​នេះ គឺ​ទើប​តែ​បើក​ដំណើរការ​លេង​បាន​ប្រហែល​មួយ​សប្តាហ៍​ថ្ងៃ​ប៉ុណ្ណោះ​។​បន្ទាប់ពី​បាន​បើក​លេង​ក៏មាន​ប្រជាពលរដ្ឋ​កម្ពុជា និង​ពលរដ្ឋ​វៀតណាម មក​ចូល​លេង​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​ចំពោះ​ការឃាត់ខ្លួន​នៅក្នុង​សង្វៀនមាន់​នេះ ភាគច្រើន​សុទ្ធតែ​ប្រជា​ពលរដ្ឋ​ខ្មែ​ក្នុង​តំបន់ ដោយ​ពួកគាត់​មិន​នឹកស្មានថា មក​លេង​ល្បែង​នៅ​ក្នុងកា​សី​ុ​ណូ​ទៅហើយ ហេតុ​អ្វី​ត្រូវ​ជាប់​ខ្នោះ​ច្រ​វ៉ាក់បែ​បនេះទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល