ទាន់ហេតុការណ៍
លោក យី យី​ម មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង សំណូមពរ​គោរព​ស្នើ​សុំ​អន្តរាគមន៍ និង​រក​យុត្តិធម៌​ពាក់ព័ន្ធ​នឹង​ដីធ្លី​ចំនួន ៣ ប្លង់ នៅ​ខេត្ត​តាកែវ​ - សេចក្ដីបំភ្លឺ​ព័ត៌មាន របស់ រដ្ឋបាល​ខេត្ត​កែប ស្តីពី​ការសុំ​សិទ្ធិ​វិនិយោគ​ភាស៊ី​ផែ​កែប​កោះទន្សាយ​ ​ថ្ងៃ​ព្រហស្បតិ៍ 10 រោច ខែ​អស្ស្ជ​ជ ថ្នាំ​មមី អដ្ធស័ក ព​-​ស -២៥៧០ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​៖ រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក «​ការវិនិយោគ​លើ​វិស័យ​អប់រំ ជា​ការវិនិយោគ​លើ​អនាគត​របស់​ប្រទេសជាតិ​» - វិទ្យាល័យ ហ៊ុន សែន ពាម​កោះ​ស្នា រៀបចំ​ពិធី​ចែក​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៦-២០២៧ - វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​
0

​ពិធី​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវកា​រការិយាល័យ​ច្រក​ចេញ​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ របស់​រដ្ឋបាល​ស្រុក​ឈូក ខេត្ត​កំពត​

​ពិធី​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវកា​រការិយាល័យ​ច្រក​ចេញ​តែមួយ  និង​ការិយាល័យ​ប្រជាពលរដ្ឋ របស់​រដ្ឋបាល​ស្រុក​ឈូក ខេត្ត​កំពត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​សុក្រ ៤​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវកា​រការិយាល័យ​ច្រក​ចេញ​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ របស់​រដ្ឋបាល​ស្រុក​ឈូក ខេត្ត​កំពត​។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​រួមមាន​៖ ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត នាយក នាយករង​ទីចាត់ការ អង្គភាព​ចំណុះ​សាលាខេត្ត គណៈ​អភិបាលស្រុក​ឈូក ក្រុមប្រឹក្សា​ស្រុក និង​លោក លោកស្រី​មេឃុំ សរុប​ប្រមាណ ៦៥០​នាក់​។​

​ក្នុង​ឱកាស​នេះ​ផងដែរ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​មានប្រសាសន៍ថា ពិធី​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវកា​រការិយាល័យ​ច្រក​ចេញ​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​របស់​រដ្ឋបាល​ស្រុក​ឈូក នាពេលនេះ ដើម្បី​លើកកម្ពស់​សេវាសាធារណៈ ដោយ​បង្ខិត​សេវា​ឲ្យទៅ​កៀ​កជិត​ប្រជាពលរដ្ឋ តាម​នីតិវិធី​សាមញ្ញ មាន​តម្លាភាព គណនេយ្យភាព បម្រើសេវា​ឲ្យទាន់ពេល​ជូន​ប្រជាព​ល​រដ្ឋ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។

​លោក​បាន​បន្ថែមទៀតថា ការបង្កើត​ឱ្យមាន​ការិយាល័យ​ច្រកចេញចូល​តែ​មួយ មាន​គោលបំណង​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព ប្រសិទ្ធិ​ផល តម្លាភាព និង​គណនេយ្យភាព​នៃ​ការផ្តល់សេវា នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ តាមរយៈ​ការប្រមូលផ្តុំ​ការផ្តល់​សេវា​រដ្ឋបាល​លើ​វិស័យ​នានា​នៅ​កន្លែង​តែមួយ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល និង​ឆ្លើយតប​ទាន់​ពេលវេលា​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល