ទាន់ហេតុការណ៍
ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​
0

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រគេន​ទៀនវស្សា និង​ទេយ្យទាន ដល់​ព្រះសង្ឃ​ចំនួន ១៦​វត្ត ស្ថិតក្នុង​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ស្វាយរៀង​ ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង រួមជាមួយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​ប្រតិភូ​អមដំណើរ​បាន​នាំយក​ទៀនវស្សា និង​ទេយ្យទាន ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​ចំនួន ១៦​វត្ត បន្ថែមទៀត ស្ថិតក្នុង​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ស្ថិត​ក្នុង​វត្ត​ស្វាយ​ព្រហូត នា​ព្រឹក​ថ្ងៃ​សៅរ៍ ១៥​រោច ខែ​ជេស្ឋ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២០ ។​

​លោកជំទាវ​ក៏បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ទូទាំង​ខេត្ត​ស្វាយរៀង ដោយ​សម្តេច​ទាំង​ទ្វេរ​តែងតែ​គិតគូរ​ខ្ពស់​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​

​ក្នុង​ពិធី​នោះដែរ លោកជំទាវ​ក៏បាន​មានប្រសាសន៍​លើកឡើង​ថា ការ​ប្រារព្ធ​ធ្វើ​ពិធី​នេះ​បាន ដោយសារ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ជាពិសេស​បង្ហាញ​ពី​ទឹកចិត្ត របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន គោរព​ស្រឡាញ់​ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ដើម្បី​ថែរក្សា​ការពារ​វិស័យ​ព្រះពុទ្ធសាសនា​នេះ ឱ្យ​កាន់តែ​មាន​ភាពរុងរឿង​ថ្កុំថ្កើន ឈាន​ទៅ​គម្រប់ ៥​ពាន់​ព្រះវស្សា តាម​ពុទ្ធិ​បញ្ញាត្តិ​។​

​លោកជំទាវ​ក៏​បាន​បញ្ជាក់ថា បច្ចុប្បន្ន​នេះ​ប្រទេស កម្ពុជា​នៅ​មាន​អ្នក​ផ្ទុកមេរោគ​កូវី​ដ​១៩ តែ​៣​នាក់​ទេ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុងនោះ​បាន​ជាសះស្បើយ​១២៦​នាក់​។ ហេតុ​នេះ​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែមទៀត​ក្នុង​ការពារ​សុខភាព និង​ធ្វើ​អនាម័យ​តាម​ការណែនាំ របស់លោក គ្រូពេទ្យ និង​ការផ្សព្វផ្សាយ​របស់​ក្រសួង​សុខាភិបាល​ជាប់​ជានិច្ច ពីព្រោះ​ជំងឺ​ឆ្លងកូវិដ​១៩ មិនទាន់​រលាយ បាត់​ពី​ផែនដី​នៅ ឡើយ​ទេ ព្រោះ​ជំងឺ​នេះ​កាច​សាហាវ​ណាស់ វា​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ និង​អាច​ធ្វើ​មនុស្ស​បាត់បង់​ជីវិត ភ្លាមៗ​ផងដែរ (​យើង​ភ្លេចកូ​វីដ​១៩ ប៉ុន្តែ កូវី​ដ​១៩​មិន​ភ្លេច​យើង​នោះ​ទេ​) ។ លោកជំទាវ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ត្រូវ​បង្កើន​ការផលិត​ផ្នែក​កសិកម្ម តាមរយៈ ការដាំដុះ ការ​ចិញ្ចឹមសត្វ ជាដើម ចំណែកឯ​អជ្ញាធរ​ត្រូវតែ​ពង្រឹង​ឲ្យមាន​ប្រសិទ្ធិភា​ពនូវ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ។

​លោកជំទាវ​ក៏បាន​រំលឹក​ប្រជាពលរដ្ឋ​ថា នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២០​នេះ គឺជា​រយៈពេល​គម្រប់​៤៣​ឆ្នាំ​ហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ដែល​យុទ្ធជន ហ៊ុន សែន ក្នុង​វ័យ​២៥​ឆ្នាំ រួម​នឹង​យុទ្ធ​មិត្ត​ដ៏​ស្ម័គ្រស្មោះ​៤​រូប​ផ្សេង បាន​សម្រេចចិត្ត​ក្នុងស្ថានភាព​ដ៏​តាន់តឹង​បំផុត​លាចាក​ទឹកដី លាចាក​ឧត្តម​ភរិយា និង​កូន​ក្នុង​ផ្ទៃ​ជា​ទី​ស្រឡាញ់​ឆ្លងកាត់​ព្រំដែន ទាំង​គ្រោះថ្នាក់​បំផុត ឆ្ពោះ​ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​គាំទ្រ​ក្នុង​ការ​រំដោះជាតិ និង​ប្រជាជន​កម្ពុជា​ចេញពី​ក្រញាំ​បិសាច​ដ៏​សែន​ឃោរឃៅ ប៉ុល ពត​។​

​ទៀន​ព្រះវស្សា ទេយ្យវត្ថុ និង​ថវិការ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ព្រមទាំង​ក្រុម​ការងារ បាន​ប្រគេន​១៦​វត្ត រួមមាន ៖ ប្រេង ៣០​លីត្រ អង្ករ ១០០​គីឡូក្រាម មី ៣​កេស ទឹកក្រូច ៤​កេស ទឹក​សុទ្ធ ៤​កេស ទឹកដោះគោ ១​កេស ស្ករ ស ១០​គីឡូក្រាម តែ ៦​កញ្ចប់ ធូប ១​ដុំ ទៀន​តូច ១​គីឡូក្រាម មី​សួរ ១​គីឡូក្រាម ខ្ទឹម ស ២​គីឡូក្រាម ទឹកត្រី ៦​ដប ទឹកស៊ីអ៊ីវ ៦​ដប អំបិល ២​គីឡូក្រាម ប៊ីចេង​១​គីឡូក្រាម ត្រីខ ៣០​កំប៉ុង ចង្ហាន់ ១​ស្រា​ក់ ថវិកា​មួយចំនួន និង​ម៉ាស់​២០.០០០​ម៉ាស់ សម្រាប់​ព្រះសង្ឃ និង​អាជ្ញាធរ​ប្រើប្រាស់​ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំង្ងឺ​កូវី​ដ​១៩​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល